no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S20 Series នឹងអាចលក់បានចំនួន 32 លានគ្រឿង នេះបើយោងតាមការព្យករណ៍របស់លោក Ming-Chi Kuo

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូន Galaxy S-series flagship ម៉ូឌែលចុងក្រោយបំផុតដែលមានដូចជា Galaxy S20, S20 Pusនិង  S20 Ultra ដោយក្រុមហ៊ុននេះ មានការរំពឹងខ្ពស់សម្រាប់ស្មាតហ្វូនទាំងនេះណាស់។ អ្នកវិភាគលោក Ming-Chi Kuo ហាក់ដូចជាមិនសូវជឿជាក់ខ្លាំងនោះទេសម្រាប់ស្មាតហ្វូននេះ។ នៅក្នុងការព្យាករណ៍របស់គាត់នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងលក់ស្មាតហ្វូន Galaxy S20 series បានចំនួន 32 លានគ្រឿង នៅក្នុងឆ្នាំនេះ ដែលធៀបជាមួយនឹងម៉ូឌែលមុននេះគឺមិនសូវខុសគ្នាច្រើននោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kuo បានបន្ថែមថា ក្រុមហ៊ុន Samsung បានលក់ស្មាតហ្វូន Galaxy S10 ប្រហែលជាចន្លោះពី  36-38 លានគ្រឿងកាលពីឆ្នាំមុននេះ។ គាត់អះអាងថា វាគឺនៅខ្វះនូវភាពអស្ចារ្យនៃបច្ចេកវិទ្យាជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីនេះបើទោះបីជាលើកនេះក្រុមហ៊ុនធ្វើការ upgrade ខ្លាំងទៅលើផ្នែក Hardware របស់វាក៏ដោយនោះ។ ចាប់តាំងពីក្រុមហ៊ុន Samsung គឺប្រកាសនូវការកាត់បន្ថយតម្លៃសម្រាប់ស្មាតហ្វូន Galaxy S10 series នេះដែលពេលនេះគឺមានតម្លៃត្រឹមតែ $599 នោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺមិនមានការខាតបង់ច្រើននោះទេសម្រាប់ប្រាក់ចំណេញរបស់ខ្លួននោះ។ ការខាតបង់ទៅលើប្រាក់ចំណូលនេះ គឺដោយសារតែស្មាតហ្វូនស៊េរីថ្មី Galaxy S20នេះហើយដែលធ្វើអោយតម្លៃរបស់ស្មាតហ្វូនម៉ូឌែលជំនាន់មុនៗនេះមានការធ្លាក់ចុះខ្លាំងបែបនេះ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ របាយការណ៍មួយចេញពីលោក Ming-Chi Kuo គឺផ្ទុយពីអ្វីដែលជាការព្យាករណ៍របស់របាយការណ៍ពី Counterpoint Research។ ក្រុមហ៊ុននេះ បាននិយាយថាស្មាតហ្វូនស៊េរីថ្មី Galaxy S20 នេះនឹងលក់កើនឡើងខ្លាំងលើសពីស្មាតហ្វូនជំនាន់មុនរបស់វាជាក់ជាមិនខាន។ សម្រាប់តម្លៃរបស់ស្មាតហ្វូន Samsung Galaxy S20 series គឺមានតម្លៃចាប់ផ្តើមពី $1000 នៅក្នុងសហរដ្ឋអាមេរិកដែលខ្ពស់ជាងតម្លៃរបស់ Apple iPhone 11 ដែលមានតម្លៃត្រឹមតែ $700 ប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន  S20 Plus និង S20 Ultra គឺមានតម្លៃ $1200  និង $1400 ខណៈពេលដែលស្មាតហ្វូន iPhone 11 Pro និង  11 Pro Max គឺមានតម្លៃចាប់ផ្តើមពី $1000 និង  $1100 ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន