no-alternative title

ស្ងាត់ៗ Xiaomi វ៉ាដាច់ Huawei ក្លាយខ្លួនជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ទី 3 របស់ពិភពលោកហើយ

ថ្មីៗនេះ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics បានបង្ហាញថា ក្រុមហ៊ុន Xiaomi បានវ៉ាដាច់ក្រុមហ៊ុន  Huawei ក្លាយខ្លួនជាម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់លេខ 3 នៅក្នុងពិភពលោក ទាក់ទងកទៅនឹងការនាំចេញស្មាតហ្វូននេះ នៅក្នុងខែកុម្ភៈឆ្នាំ 2020 នេះ។ នេះគឺជាលើកដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលបានយកឈ្នះទៅលើក្រុមហ៊ុន Huawei នេះ។

នៅក្នុងរបាយការណ៍នេះ នៅក្នុងខែកុម្ភៈ ឆ្នាំ 2020 នេះ ការនាំចេញស្មាតហ្វូនពិភពលោក គឺមានការធ្លាក់ចុះចំនួន 38% បើធៀបទៅនឹងឆ្នាំមុននេះដែលមានចំនួនដល់ទៅ 62 លានគ្រឿង។ ការលក់នេះមានការធ្លាក់ចុះដល់ទៅ 39% បើធៀបទៅនឹងឆ្នាំមុននេះដែលមានចំនួន 65 លានគ្រឿង។ កត្តានេះ គឺដោយសារតែវាមានការថយចុះទៅលើស្មាតហ្វូន 4G របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ផងដែរ។ ការនាំចេញ និងការលក់របស់ក្រុមហ៊ុននេះក៏មានការធ្លាក់ចុះ 69% និង 64% បើធៀបទៅនឹងឆ្នាំមុននេះរៀងគ្នាផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាលទ្ធផល ក្រុមហ៊ុន Xiaomi បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 3 នៅក្នុងខែកុម្ភៈ ឆ្នាំ 2020 នេះហើយវាមានការនាំចេញ និងការលក់ដែលមានការធ្លាក់ចុះ 32% និង 29% បើធៀបទៅនឹងឆ្នាំមុននេះ។ ភាពខុសគ្នារបស់ក្រុមហ៊ុន Xiaomi និង Huawei គឺមានចំនួនត្រឹមតែ 500,000 គ្រឿងដែលមានចំនួនសរុបចំនួន 6 លានគ្រឿង និង 5.5 លានគ្រឿងរៀងគ្នាកាលពីខែមុននេះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Samsung គឺនៅចំណាត់ថ្នាក់កំពូលសម្រាប់ខែកុម្ភៈ ឆ្នាំ 2020 នេះជាមួយនឹងការនាំចេញស្មាតហ្វូនចំនួន 18.2 លានគ្រឿង ហើយតាមពីក្រោយដោយក្រុមហ៊ុន  Apple ដែលមានចំនួន 10.2 លានគ្រឿង។ 

សម្រាប់ចំណាត់ថ្នាក់លេខ 5 និងលេខ 6 គឺរបស់ក្រុមហ៊ុន Oppo និង vivo ដែលលក់បានចំនួន 4 លានគ្រឿង និង 3.6 លានគ្រឿង។ សម្រាប់ក្រុមហ៊ុន Huawei និង Xiaomi មានការធ្លាក់ចុះទៅលើការនាំចេញ ប៉ុន្តែប្រាក់ចំណេញមានការកើនឡើង។ ក្រុមហ៊ុន Huawei កំពុងតែស្ថិតនៅក្នុងពេលវេលាដ៏លំបាកដោយសារតែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យានេះ ចូលទៅក្នុងបញ្ជី ‘Entity List’ កាលពីឆ្នាំមុននេះ។ ក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ផ្តាច់អាជីវកម្មរបស់ពួកគេជាមួយនឹងក្រុមហ៊ុន Huawei ផងដែរ។ ការនាំចេញស្មាតហ្វូននេះជាលក្ខណៈសកលក៏មានការធ្លាក់ចុះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន