no-alternative title

នៅផ្នែកខាងក្រោយនៃស្មាតហ្វូនស៊េរីថ្មី Huawei Mate 40 អាចនឹងមានអេក្រង់រង្វង់មូល ដែលមានសមត្ថភាពអាច Touch បញ្ជាបាន

ក្រុមហ៊ុន Huawei នៅមិនទាន់បង្ហាញវត្តមានរបស់ស្មាតហ្វូន Flagship series របស់ខ្លួននៅឡើយទេនៅក្នុងឆ្នាំ 2020 នេះ។ បើមើលទៅលើការវិត្តន៍របស់ក្រុមហ៊ុននេះ ស្មាតហ្វូន Mate 40 series និង P40 series អាចនឹបង្ហាញខ្លួននៅចុងឆ្នាំនេះ។ ខណៈពេលដែលវាមានការបែកធ្លាយ និងពាក្យចចាមអារ៉ាមអំពីស្មាតហ្វូននេះ បែកធ្លាយនៅលើអនឡាញនោះ ព័ត៌មានចុងក្រោយនេះ ក៏បង្ហាញអំពីមុខងារដែលគួរអោយចាប់អារម្មណ៍អំពីស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Mate 40 អាចនឹងមានអេក្រង់ដែលអាច Touch បានមានរូបរាងជារង្វង់នៅផ្នែកខាងក្រោយរបស់វាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីសប្តាហ៍មុននេះ ការឌីស្សាញទៅលើប៉ាតង់របស់ស្មាតហ្វូន Huawei Technologies នៅទីបំផុត គឺទទួលបានការអនុម័តពី ទីភ្នាក់ងារ WIPO (ការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក) ។ ប៉ាតង់នេះត្រូវបានអនុវត្តដំបូងនៅឆ្នាំ 2019 ហើយត្រូវបានផ្តល់ជូននៅថ្ងៃទី 20 ខែមីនាឆ្នាំ 2020។ ប៉ាតង់នេះ ក៏មានជិតផលិតផលជិត 15 ដែលក្នុងនោះគឺមានការឌីស្សាញសម្រាប់កាមេរ៉ាខាងក្រោយដែលមានរូបរាងជារង្វង់ដែលអាច Touch បាន។ វាក៏មានការពិពរណ៌នាមួយចំនួនទៅលើប៉ាតង់នេះផងដែរ។ ចាប់តាំងពីស្មាតហ្វូន Mate 30 គឺមានការឌីស្សាញកាមេរ៉ាដែលមានរូបរាងជារង្វង់នោះនៅផ្នែកខាងក្រោយរបស់វា ស្មាតហ្វូន Mate 40 អាចនឹងទទួលបាននូវបច្ចេកវិទ្យាមួយចំនួនពីស្មាតហ្វូន P40ផងដែរ។

សម្រាប់អេក្រង់ Touch ដែលមានរូបរាងជារង្វង់នៅផ្នែកខាងក្រោយនេះ អាចបង្ហាញជាមួយនឹង UI ដែលមានមុខងារជាច្រើនក្នុងការប្រើប្រាស់ដូចជា touches, clicks និងអូសសម្រាប់ធ្វើការខល ការបង្ហាញឈ្មោះអ្នកខលចូលមកនៅក្នុងចំណោមមុខងារជាច្រើនទៀតផងដែរ។ រូបភាពជាច្រើនទៀតនៃប៉ាតង់នេះ ក៏មានការបង្ហាញនូវអេក្រង់រូបរាងជារង្វង់ដែលមានសមត្ថភាពក្នុងការបង្ហាញអំពីសារជូនដំណឹងចេញពីសារនេះផងដែរ។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការ Touch នៅលើអេក្រង់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះសម្រាប់ធ្វើការ Zoom និងការថតរូបភាព និងវីដេអូបានថែមទៀត។ ការគ្រប់គ្រងទៅលើសំឡេងក៏អាចបញ្ជាបានផងដែរ។ 

អេក្រង់ដែលមានរូបរាងជារង្វង់នេះក៏មានមុខងារជាច្រើន និងអាចចូលទៅកាន់មុខងារជាច្រើនទៀតផងដែរ។ យ៉ាងណាមិញ វាក៏អាចនឹងបន្ថែមនូវស្នាមឆ្កូតកាន់តែច្រើនថែមទៀតនៅលើស្មាតហ្វូននេះផងដែរ។ សម្រាប់ឯកសារបន្ថែមទៀតក៏រកឃើញថា ប៉ាតង់នេះគឺមានការបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺបានធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យានេះរួចរាល់ហើយ។ ស្មាតហ្វូន Huawei Mate 40 និង  Mate 40 Pro ប្រហែលជាមានអេក្រង់ដែលមានមុខងារជាច្រើនក្នុងការប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយនោះ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ការប្រកាសបង្ហាញស្មាតហ្វូននេះគឺប្រហែលជានៅក្នុងខែកញ្ញា ឬតុលាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន