no-alternative title

នៅថ្ងៃនេះ មានបែកធ្លាយរូបភាពរបស់ស្មាតហ្វូន ONEPLUS Z នៅលើអនឡាញហើយ លើកនេះច្បាស់ៗតែម្តង

យោងទៅតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ ស្មាតហ្វូន OnePlus 8 series នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 14 ខែមេសាខាងមុខនេះហើយ ស្របពេលដែលព័ត៌មានបញ្ជាក់ថា ស្មាតហ្វូនទាំងនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 16 ខែមេសានេះផងដែរ។ថ្មីៗនេះ ក៏មានការជជែកវែកញែកជាច្រើននៃស្មាតហ្វូនផ្សេងទៀតនៃត្រកូលស្មាតហ្វូននេះផងដែរ។ ជាក់ស្តែង យើងដឹងថាវានឹងមានស្មាតហ្វូន OnePlus 8 និង OnePlus 8 Pro ។ ទោះជាយ៉ាងណាក៏ដោយនោះ វាប្រហែលជាស្មាតហ្វូនមួយទៀតដែលមានឈ្មោះហៅថា OnePlus 8 Lite? ឬស្មាតហ្វូន OnePlus Z?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ វាមានរូបភាពកម្រិតច្បាស់ដែលមានការបង្ហាញថា វានឹងមានស្មាតហ្វូន OnePlus Z ផងដែរ។ សម្រាប់រូបភាព Render នេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ផងដែរ។ រូបភាព Render នេះ មានការបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន OnePlus 8 Lite ដែលកាលពីពេលមុននេះមានការទម្លាយចេញពី Onleaks ផងដែរ។ ប្រសិនបើស្មាតហ្វូន OP8 Lite និង OPZ គឺជាស្មាតហ្វូនដូចគ្នានេះ នោះ ស្មាតហ្វូន OnePlus Z គួរតែមានអេក្រង់កាមេរ៉ា Punch-Hole នៅលើអេក្រង់របស់វា។

កាលពីពេលមុននេះ ស្ថាបនិក និង CEO របស់ក្រុមហ៊ុន OnePlus នេះលោក Liu Zuohu ធ្វើការទម្លាយថា ស្មាតហ្វូន OnePlus នឹងលែងប្រើប្រាស់នូវកម្រិតអេក្រង់ 60Hz display ទៀតហើយ។ នេះបង្ហាញថា កម្រិតអេក្រង់ refresh rate របស់ស្មាតហ្វូន OnePlus Z នេះគឺមានកម្រិត 90Hz ។ តាមការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់វានោះ ស្មាតហ្វូននេះគឺមានបន្ទះឈីប MediaTek Dimensity chip ដែលប្រហែលជា Dimensity 1000 ផងដែរ។ សម្រាប់ពេលនេះ វានៅមិនទាន់ច្បាស់នោះទេថាស្មាតហ្វូន Dimensity 1000 នឹងដាក់លក់នៅក្នុងប្រទេសចិនឬយ៉ាងណានោះ។

កាលពីពេលមុននេះ ក្រុមហ៊ុន OnePlus អះអាងថា អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិតដល់ទៅ 120Hz នៅក្នុងឆ្នាំ 2020 នេះ។ ក្រុមហ៊ុននេះ អះអាងថា សម្រាប់កម្រិតអេក្រង់ screen sampling rate នេះអាចនឹងមានតម្លៃដល់ទៅ 240Hz និង JNCD <0.8 ដែលលើសពីស្តង់ដារកម្រិត (JNCD <2) និង iPhone 11 Pro Max (JNCD <0.9)។ ជាក់ស្តែង យើងនឹងឃើញអេក្រង់នេះនៅលើស្មាតហ្វូន OnePlus 8 Pro ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.78-inch hyperboloid OLED punch-hole ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 2K+ និងកម្រិត refresh rate 120Hz ថែមទៀត។ បន្ទាប់ពីស្មាតហ្វូន Oppo Find X2 series នេះ វានឹងក្លាយជាស្មាតហ្វូនទី ២ របស់ចិនដែលនឹងមានអេក្រង់ 2K + 120Hz display ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន