no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូន OnePlus 8 series មុនពេលប្រកាសជាផ្លូវ

ថ្មីៗនេះ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 8 series នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 14 ខែមេសាខាងមុខនេះ។ស្មាតហ្វូនទាំងនេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 16 ខែមីនាឆ្នាំ 2020 នេះហើយ។ ខណៈពេលដែល មួយរយៈចុងក្រោយមនេះ គឺមានការជជែកជាច្រើនអំពីចំនួនស្មាតហ្វូននៅក្នុងត្រកូលស្មាតហ្វូនស៊េរីនេះផងដែរ។ ប៉ុន្តែអ្វីដែលច្បាស់នោះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន OnePlus 8 និង OnePlus 8 Pro ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានសំណួរសួថា តើស្មាតហ្វូន OnePlus 8 series នេះនឹងមានតម្លៃប៉ុន្មាន? តាមការបញ្ជាក់របស់ស្ថាបនិក និងនាយកប្រតិ បត្តិរបស់ក្រុមហ៊ុន OnePlus លោក Liu Zuohu បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 8 នឹងមានការទ្រទ្រង់ទៅលើ 5G ហើយវានឹងមិនលក់តម្លៃច្រើនជាង $ 1,000នោះទេនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនោះ។ បើទោះបីជាលោក Liu Zuohu មិនធ្វើការបង្ហាញអំពីតម្លៃជាក់លាក់របស់ស្មាតហ្វូននេះក៏ដោយនោះ យើងបានដឹងថាស្មាតហ្វូន OnePlus 8 នេះនឹងមានតម្លៃថោកជាងស្មាតហ្វូន Galaxy S20 5G ដែលមានតម្លៃ $ 999.99។ លោក  Liu Zuohu និយាយថា ការប្រើប្រាស់នូវបណ្តាញ 4G, 5G នេះ ក៏មានបញ្ហាជាច្រើនផងដែរ។ តាមការបញ្ជាក់របស់គាត់នោះ វាមានការប្រឈមទៅនឹងបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងរឿងបច្ចេកទេស។ ឧទាហរណ៍ ការប្រើប្រាស់ទៅលើអង់តែននេះគឺពិតជាមានតម្លៃថ្លៃមែនទែន។ យ៉ាងណាមិញ ផលិតកម្ម និងបច្ចេកវិទ្យាទៅលើបន្ទះឈីប  5G chip នេះក៏មានភាពចាស់ទុំផងដែរ។

សម្រាប់វត្តមានរបស់ស្មាតហ្វូន  flagships ជាច្រើនដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ការកើនឡើងនៃតម្លៃក៏ក្លាយជានិន្នាការថ្មីរបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងវត្តមានរបស់ស្មាតហ្វូន Galaxy S20 series នោះGalaxy S20មានតម្លៃ  6999 yuan, Galaxy S20+ មានតម្លៃ 7999 yuan និង Galaxy S20 Ultra គឺមានតម្លៃ 9999 yuan។ បើធៀបជាមួយនឹងស្មាតហ្វូន  Galaxy S10 series នោះ សម្រាប់តម្លៃរបស់ស្មាតហ្វូន Galaxy S20 series គឺមានការកើនឡើងតម្លៃរបស់វាផងដែរ។ យ៉ាងណាមិញ ស្មាតហ្វូន OnePlus 8 ពិតជាមានតម្លៃថោកជាងស្មាតហ្វូន Galaxy S20 series ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន