no-alternative title

Galaxy A80 ស្មាតហ្វូនដំបូងរបស់ Samsung ដែលបំពាក់នូវអេក្រង់លាតគ្មានឆកជាមួយប្រព័ន្ធកាមេរ៉ាដ៏ទំនើបដែលលូតចេញរួចបង្វិលបាន

យើងឃើញថាក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង បានធ្វើការកែប្រែច្នៃប្រឌិតដ៏អស្ចារនៅលើស្រឡាយស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនទាំងស្មាត ហ្វូនធុនកណ្តាល និងស្មាតហ្វូនថ្នាក់កំពូលរបស់។ និយាយពីកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S10 ស៊េរីពិតជាទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាមួយការប្រើបន្ទះអេក្រង់ថ្មី បច្ចេកវិទ្យាដោះសោរក្រោមអេក្រង់ថ្មី ប្រព័ន្ធកាមេរ៉ាក្រោយថ្មី និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយដ៏សម្បូរបែប ដោយឡែកសម្រាប់ស្រឡាយស្មាតហ្វូនធុនកណ្តាល Galaxy A វិញក៏មានការផ្លាស់ប្តូរខ្លាំងផងដែរដូចជាការប្រើប្រាស់អេក្រង់មានឆកអក្សរ “U” ហៅថា “AMOLED Infinity-U” ប្រព័ន្ធកាមេរ៉ាក្រោយឡើងដល់ 3 គ្រាប់ និងមានម៉ូដែលខ្លះប្រើប្រាស់នូវបច្ចេកវិទ្យាដោះសោរដោយការស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់បានថែមទៀតផងដូចជា Galaxy A50 ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញងាកមកមើល Galaxy A ស៊េរីថ្មីមួយម៉ូដែលទៀតដែលទើបនឹងចេញមកក្តៅៗនេះវិញពិតជាមានភាពទំនើបមិនធម្មតាឡើយនោះគឺ Galaxy A80។ ចឹងអ្វីដែលជាភាពទាក់ទាញដំបូងបំផុតសម្រាប់ស្មាតហ្វូន Galaxy A80 នេះគឺការបំពាក់នូវអេក្រង់លាតគ្មានឆកអ្វីទាំងអស់ ហើយក៏សូមអរគុណដ៏ប្រព័ន្ធកាមេរ៉ាថ្មីហៅថា “rotation pop up camera” ដែលធ្វើអោយអេក្រង់ស្មាតហ្វូននេះលាតសន្ធឹងម៉ាអស់ដៃដូច្នេះ។ ប្រព័ន្ធកាមេរ៉ាលូតចេញនេះគឺវាមានលក្ខណះស្រដៀងគ្នាទៅនឹងស្មាតហ្វូន Honor Magic 2 ដែរ ប៉ុន្តែវាមានភាពទំនើបជាងត្រង់ថាវាលូនចេញមកភ្ជាប់នូវលែនកាមេរ៉ាបង្វិល។ និយាយអោយខ្លីទៅគឺវាបង្វិលនៅពេលយើងធ្វើការឆ្លាស់ប្រព័ន្ធកាមេរ៉ាថតរូបខាងក្រោយ និងថតសែលហ្វី។ 

ប្រព័ន្ធកាមេរ៉ាថ្មីដ៏ទំនើប

វាមិនមែនជារឿងថ្មីតែវាជាចំនីចាប់អារម្មណ៍ថ្មីសម្រាប់ប្រព័ន្ធកាមេរ៉ាដែលលូនចេញពីតួរខ្លួន។ ក៏ប៉ុន្តែម្តងនេះវាមិនត្រឹមតែលូនចេញបាននោះទេតែវាអាចបង្វិលខ្លួនបានថែមទៀតផង។ ប្រព័ន្ធកាមេរ៉ាដែលបំពាក់នូវលើ Galaxy A80 ជាប្រព័ន្ធកាមេរ៉ា Rotation Pup up Camera  ដែលលូតចេញ និងបង្វិលកាមេរ៉ាបាននៅពេលយើងឆ្លាស់កាមេរ៉ាថតប្លង់ខាងក្រោយ និងថតសែលហ្វី។ ហើយកាមេរ៉ាប្រភេទនេះយើងក៏ធ្លាប់បានឃើញនៅលើស្មាតហ្វូន Oppo N1 ដែលចេញកាលពីឆ្នាំ 2013 ម្តងរួចទៅហើយ ប៉ុន្តែកាមេរ៉ា Oppo N1 មិនមែនជា Module camera លូនចេញដូច Galaxy A80 នោះទេពោលគឺវាមានលទ្ធភាពអាចត្រឹមបង្វិលបានសម្រាប់ការឆ្លាស់កាមេរ៉ាមុខក្រោយប៉ុណ្ណោះ។ Module Camera ថ្មីនេះមានភ្ជាប់នូវលែនកាមេរ៉ាចំនួន 3 គ្រាប់ដោយលែនដើមមានទំហំឡើងដល់ 48MP ជាមួយកម្រិត aperture f/2.0 ភ្ជាប់នូវមុខងារ Super Steady mode ដូចកាមេរ៉ាកំពូលស្មាតហ្វូន Galaxy S10 ដែរ។ 

គ្រាប់ទី 2 មានទំហំ 8.0MP មានកម្រិត aperture f/2.2 ជាប្រភេទ Ultra –wide lens សម្រាប់ថតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 123 ដឺក្រេជាមួយមុខងារ Fixed focus និងដើរតួរជាលែន Depth Sensor សម្រាប់ផលិតរូបភាពព្រាលផ្ទៃ រីគ្រាប់ទី 3 ជាលែន TOF 3D (Time of Flight) សម្រាប់ជំនួយបន្ថែមក្នុងការផលិតរូបភាពព្រាលផ្ទៃអោយកាន់តែមានលក្ខណះផុសអណ្តែត និងកាត់គែមរូបភាពបានត្រឹមត្រូវដាច់ស្អាត។ កាមេរ៉ាទាំងបីគ្រាប់នេះអមមកជាមួយអំពូលភ្លើង LED Flash មួយគ្រាប់ និងមានសមត្ថភាពផលិតសាច់វីដេអូបានក្នុងកម្រិត 4K ក្នុងល្បឿន 30fps។ ហើយដោយសារតែវាប្រើប្រាស់ Module Camera បង្វិលបានដូច្នោះវាមិនមានកាមេរ៉ាសែលហ្វីនោះទេគឺវាប្រើប្រព័ន្ធកាមេរ៉ាក្រោយក្នុងការថតរូបសែលហ្វីតែម្តង ដូច្នេះយើងនឹងទទួលបានរូបភាពសែលហ្វីដែលមានគុណភាពខ្ពស់ចេញពីប្រព័ន្ធកាមេរ៉ារបស់ Galaxy A80 ទោះថតក្នុងលក្ខខណ្ឌណាក៏ដោយ។

កំលាំងម៉ាស៊ីនខ្លាំងល្មមប្រើការ

យើងដឹងហើយថាគ្រួសារស្មាតហ្វូន Galaxy A របស់ Samsung គឺជាស្មាតហ្វូនធុនកណ្តាលបន្ទាប់ពីកំពូលស្មាតហ្វូនត្រកូល Galaxy S និង Note ដូច្នេះកំលាំងម៉ាស៊ីនរបស់ពួកវាគឺស្ថិតនៅក្នុងតារាងស្មាតហ្វូនធុនកណ្តាលផងដែរ។ Samsun Galaxy A80 ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 730 ខ្នាត 8nm អូសដោយអង្គគណនាចំនួន 8-core ដោយ 2-Core អូសបានល្បឿន 2.2GHz និង 6-core អូសបានល្បឿន 1.7GHz ដោយរត់លើប្រព័ន្ធ Kryo 470។ កំលាំងឈីបរបស់វាគាំទ្រល្បឿនរត់ដោយរ៉េមទំហំ 8GB ជាមួយអង្គក្រាហ្វិច Adreno 618។ ស្មាតហ្វូនមួយនេះមានទំហំផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 128GB តែមិនអាចដាក់បន្ថែមទំហំផ្ទុកបានទេ។

វាមានថ្មកំលាំង 3,700mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកចូលល្បឿនលឿន Super-Fast Charging ជាមួយដុំឆ្នាំងសាកកំលាំង 25 វ៉ាត់សាកចូលតាមរយះរន្ធចម្លងប្រភេទ USB-C2.0។ Galaxy A80 ប្រើប្រាស់បានស៊ីមកាតពីរទ្រទ្រង់នូវប្រព័ន្ធ 4G LTE Cat.12 និងបច្ចេកវិទ្យា Bluetooth v5.0។ Galaxy A80 ត្រូវបានដំឡើងមកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ស្រោបដោយផ្ទៃ One UI ដូចកំពូលស្មាតហ្វូន Galaxy S10 ដែរ។

ការរចនារូបរាងដ៏ប្រណិតជាមួយបន្ទះអេក្រង់លាតពេញផ្ទៃគ្មានឆក

សម្រាប់រូបរាង និងការរចនាខាងក្រៅរបស់ Galaxy A80 មានភាពស្រស់ស្អាតប្រណិតមិនចាញ់កំពូលស្មាតហ្វូន Galaxy S10 ប៉ុន្មានឡើយដោយសារតែវាមានផ្ទៃមុខក្រោយស្រោបដោយកញ្ចក់ និងព័ទ្ធវិញរតួរដោយស៊ុមលោហះដ៏រឹងមាំ។ ស្មាតហ្វូននេះមានទំហំវិមាត្ររួម 165.2 x 76.5 មម ជាមួយកម្រាស់ 9.3ម.ម។ ផ្ទៃខាងមុខរបស់ Galaxy A80 បំពាក់នូវបន្ទះអេក្រង់លាតពេញផ្ទៃធំទូលាយគ្មានគែមឆកទំហំ 6.7” ប្រភេទបន្ទះបង្ហាញ Super AMOLED Display ទ្រទ្រង់ការបង្ហាញចេញកម្រិត Full-HD+ ទំហំ 1080x2400px នៅលើផ្ទៃបង្ហាញសរុប85.8% ជាមួយកម្រិតភាពច្បាស់ 393ppi។ 

លក្ខណះពិសេស និងទំនើបបំផុតនៅលើអេក្រង់របស់ Galaxy A80 គឺការប្រើប្រាស់នូវប្រព័ន្ធដោះសោរសុវត្ថិភាព Biometric Tech បង្កប់ក្រោមកញ្ចក់អេក្រង់ដែលធ្វើអោយការប្រើប្រាស់កាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់។ Samsung Galaxy A80 មានជម្រើសពណ៍ដូចជាទឹកមាស “Angel Gold”, ពណ៌ស “Ghost White”,  និងខ្មៅ “Phantom Black”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន