no-alternative title

Samsung បន្តបញ្ចេញនូវស្មាតហ្វូន Galaxy A ស៊េរីថ្មីរបស់ខ្លួន ដែលមានបំពាក់មកជាមួយនូវថាមពលថ្មខ្លាំងក្លាបំផុត

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបន្តបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Galaxy A40s និង A60 នៅក្នុងអំឡុងនៃព្រឹត្តិការណ៍មួយនៅក្នុងប្រទេស ចិន នេះបើតាមការរាយការណ៍របស់ NDTV។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A40s នេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវ អេក្រង់ទំហំ 6.4-inch AMOLED Infinity-U display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និង waterdrop-style notch ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ប្រើប្រាស់នូវសេនស័រកាមេរ៉ាទំហំ 16-megapixel selfie ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ និងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 13MP primary sensor, 5MP depth sensor, និង 5MP wide-angle lens ថែមទៀតផង។ បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ក្រុមហ៊ុន Samsung ប្រើប្រាស់នូវបន្ទះឈីប Exynos 7904 រ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងថាមពលថ្មខ្លាំងទំហំ 5,000mAh ។ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 15W fast charging ដូចនេះអ្នកមិនត្រូវការនូវ Power Bank ទៀតនោះទេ។ 

បើក្រឡេកមើលទៅលើស្មាតហ្វូន Galaxy A60 នេះ វាមានអេក្រង់ទំហំ 6.3-inch LCD Infinity-O display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និងកាមេរ៉ាខាងមុខទំហំ 32MP selfie ។ សម្រាប់ស្មាតហ្វូន Galaxy A40s និងស្មាតហ្វូន Galaxy A60 គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ និងកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 32MP primary sensor, 8MP ultra-wide sensor, និង 5MP depth sensor ។

ស្មាតហ្វូន Galaxy A60 បំពាក់នូវបន្ទះឈីប Snapdragon 675 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A70 រ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងថាមពលថ្មទំហំ 4,500mAh ។ ស្មាតហ្វូននេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 25W fast charging ។ ជាចុងក្រោយ ស្មាតហ្វូន Galaxy A40s និង A60 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ ក្រុមហ៊ុន Samsung នៅមិនទាន់និយាយថាតើពេលណាដែលស្មាតហ្វូន Galaxy A40s និង A60 បង្ហាញខ្លួននៅពេលណានោះទេនៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុននេះ បាននិយាយថា ស្មាតហ្វូន Galaxy A40s និង A60 នឹងមានតម្លៃ 1,499 (~$223) និង 1,999 ($298) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន