no-alternative title

vivo បង្ហាញចេញនូវផែនទីសម្រាប់ប្រព័ន្ធប្រតិបត្តិការ ANDROID 9.0 PIE ផ្អែកទៅលើ FUNTOUCH OS 9.0

ថ្មីៗនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវ Funtouch OS 9.0 ដែលផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន vivo X27 នៅក្នុងប្រទេសចិន។ ខណៈពេលនេះ ក្រុមហ៊ុននេះ ក៏បង្ហាញអំពីគម្រោងផែនការលម្អិតរបស់ខ្លួនសម្រាប់ស្មាតហ្វូននៅក្នុងឆ្នាំ 2018 នេះ ដែលនឹងមានការ Upgrade ទៅលើ Android Pie ផ្អែកទៅលើ Funtouch OS ចុងក្រោយបំផុតនេះផងដែរ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Vivo បានប្រកាសថា នឹងដំណើរការនូវកម្មវិធី beta programs សម្រាប់ស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2018 នេះ នៅមុនពេលដល់ចុងខែកក្កដាឆ្នាំនេះ។ ស្មាតហ្វូនចំនួន 5 ម៉ូដែលដូចជា vivo X21i, vivo X23, vivo X23, Symphony Edition, vivo Z1, vivo Z1i ដែលបានបង្ហាញវត្តមានថ្មីៗនេះ ក៏ស្ថិតនៅក្នុងដំណាក់កាលនៃការតេស្ត៍សាកល្បងផងដែរ។ សម្រាប់ម៉ូដែលផ្សេងទៀតដូចជា vivo X21, vivo X21 UD, vivo X21s, vivo NEX A/S/dual screen version និង vivo Z3i គឺស្ថិតនៅក្នុងទម្រង់នៃ Beta សម្រាប់ខែមិថុនាខាងមុខ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកស្មាតហ្វូន vivo Z3 នឹងបើកដំណើរការនូវ Beta របស់ខ្លួននៅក្នុងខែកក្កដាខាងមុខនេះ។ សម្រាប់ម៉ូដែលផ្សេងទៀត ដែលបានបង្ហាញខ្លួននៅមុនឆ្នាំ 2018 ក្រុមហ៊ុន vivo នៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយនោះទេ ហើយវាក៏មានផែនទីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Pie ផងដែរ។ សម្រាប់ Funtouch OS 9.0 នេះ គឺមានភ្ជាប់ជាមួយនឹង UI ដែលមាននូវ icons ថ្មី Wallpapers ថ្មី និងមុខងារ Always-on-display និងការពង្រឹងទៅលើផ្នែកម៉ាស៊ីនជាច្រើនទៀតរបស់ស្មាតហ្វូនទាំងអស់នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន