no-alternative title

Oppo Reno និង Reno 10x Zoom ចេញផ្លូវការណ៍ហើយ មានកាមេរ៉ាសែលហ្វីលូនចេញពីគែមចំហៀងហៅថា “Shark Fin-style”

ស្លាកសញ្ញាស្មាតហ្វូន “Reno” ថ្មីរបស់ក្រុមហ៊ុន Oppo គឺជាប្រធានបទក្តៅមួយដែលបណ្តាលព័ត៌មានក្នុងស្រុក និងក្រៅស្រុកមានការចាប់អារម្មណ៍ខ្លាំងហើយក៏មានការតាមដាននៃការវវិឌ្ឍន៍ជាបន្តបន្ទាប់ស្តីពីស្មាតហ្វូនស៊េរីថ្មីពាក់ឈ្មោះថ្មីមួយនេះផងដែរ។ ក្នុងរយះពេលជិតមួយសប្តាហ៍មុនថ្ងៃស្មាតហ្វូននេះបង្ហាញខ្លួនផ្លូវការណ៍មានបណ្តាសារព័ត៌មានជាច្រើនបានតាមដានព្រមទាំងបានធ្វើការចុះផ្សាយទាក់ទងនឹងការរចនារូបរាង និងគុណសម្បត្តិទូទៅរបស់ស្មាតហ្វូនម៉ាក Reno នេះជាច្រើន។

ហើយពេលនេះព័ត៌មានចចាមអារាមទាំងឡាយត្រូវបានបញ្ចប់ដោយសារតែពេលនេះ Oppo បានធ្វើការដាក់បង្ហាញចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីពាក់ឈ្មោះថ្មីរបស់ខ្លួនជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងបេកាំងប្រទេសចិនដែលមានរហូតដល់ទៅពីរម៉ូដែលឯណោះគឺ Oppo Reno និង Reno 10x Zoom Edition។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

-Oppo Reno 10x Zoom Edition:

យើងអាចនិយាយបានថា Reno 10x zoom Edition គឺជាគូប្រជែងទៅលើប្រព័ន្ធកាមេរ៉ាជាមួយនឹង Huawei P30 Pro ដោយសារតែម៉ូដែលថ្មីមួយនេះត្រូវបានក្រុមហ៊ុន Oppo ធ្វើការបំពាក់មកជាមួយនូវប្រព័ន្ធកាមេរ៉ាថតរូបដែលមានសមត្ថខ្ពស់ដែលអាចធ្វើការពង្រីកប្លង់ថតបានដល់ 10 ដងជាមួយមុខងារ Hybrid zoom ដោយប្រើលែនកាមេរ៉ាប្រភេទ Periscope ទំហំ 13MP ជាមួយទំហំ aperture ធំបំផុតកម្រិត f/3.0 ហើយបើយើងធ្វើការប្រៀបធៀបទៅឃើញថាលែន Periscope របស់ Reno 10x zoom Edition មានកម្រិតរីសូលូហ្ស៊ីនខ្ពស់ជាង និងទំហំ aperture ធំទូលាយជាងលែន Periscope របស់ Huawei P30 Pro។ ហើយសម្រាប់លែនកាមេរ៉ាមេវិញមានទំហំ 48MP មានកម្រិត aperture f/1.7  និងលែនកាមេរ៉ា Ultra-wide មានទំហំ 8.0MP មានកម្រិត aperture f/2.2 មានសមត្ថភាពថតប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ។ ប្រព័ន្ធកាមេរ៉ាខាងក្រោយទាំងបីគ្រាប់របស់ស្មាតហ្វូនស៊េរីថ្មីនេះអមដោយអំពូលភ្លើង LED Flash មួយគ្រាប់ប្រភេទ Laser autofocus PDAF មានមុខងារ OIS និងអាចថតវីដេអូបានដល់ 4K ក្នុងល្បឿនលោតដល់ 60fps។

ងាកមកកាមេរ៉ាសែលហ្វីវិញគឺជាការវិវឌ្ឍន៍ថ្មីប្លែកពីកាមេរ៉ាស្មាតហ្វូនដទៃដោយសារតែវាប្រើប្រាស់នូវ Module camera ថ្មីបង្កប់ក្នុងគែមខាងលើរួចលូតចេញបែបផ្តេកចំហៀង ដូចរបាំងការពារសុវត្ថិភាពផ្លូវរថភ្លើងងីចឹងដោយ Oppo ហៅថា “ Shark Fin-Style Selfie camera” ដោយវានឹងងើបចេញពីគែមនៅពេលដំណើរការថតរូបសែលហ្វី និងដោះសោរដោយការស្កែនទម្រង់មុខ។ កាមេរ៉ានេះប្រើប្រាស់សែនស័រទំហំ 16MP ជាមួយកម្រិត aperture f/2.0 និងអាចថតរូបសែលហ្វីក្នុងប្លង់ទូលាយបានក្នុងកម្រិត 79.3 ដឺក្រេ។ Reno 10x zoom Edition បំពាក់នូវបន្ទះអេក្រង់ទំហំ 6.6” ប្រភេទអេក្រង់ AMOLED លាតពេញផ្ទៃគ្មានគែមឆក និងអាចបង្ហាញរូបភាព-វីដេអូបានក្នុងកម្រិត Full-HD+ នៅលើផ្ទៃបង្ហាញចេញសរុប 93.1%។

ស្មាតហ្វូននេះមានកំលាំងម៉ាស៊ីនអូសដោយកំពូលឈីប Qualcomm Snapdragon 855 ជាមួយរ៉េម និងទំហំផ្ទុកពីរជម្រើសគឺ 6GB RAM/128GB storage និង 8GB RAM/ 256GB Storage។ ហើយសម្រាប់ប្រតិបត្តិការវិញគឺវាដំឡើងមកជាមួយ Android Pie ស្រោបដោយ Color OS6 ចេញពីប្រអប់។ ជាមួយគ្នានេះដែរវាមានថ្មទំហំ 4,065mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលល្បឿនលឿន WOOC3.0 និងទ្រទ្រង់នូវបច្ចេកវិទ្យាដោះសោរដោយការស្កែនក្រយ៉ៅម្រាមដៃដោយផ្ទាល់នៅលើអេក្រង់ថែមទៀតផង។ Reno 10x Zoom Edition មានពីរពណ៌គឺបៃតងហៅថា “Fog Sea Green” និងខ្មៅហៅថា “Extreme Night Black”។  សម្រាប់តម្លៃរបស់វាវិញគឺខ្ទង់ CNY3,999 ឬប្រហែល $595 សម្រាប់ម៉ូដែលមានរ៉េមទំហំ 6GB និងទំហំផ្ទុក 128GB និងខ្ទង់ CNY4,499 ឬប្រហែល $670 សម្រាប់ម៉ូដែលមានរ៉េមទំហំ 8GB និងទំហំផ្ទុក 256GB។

-Oppo Reno

សម្រាប់ម៉ូដែលនេះវិញគឺស្ថិតក្នុងលំដាប់ស្មាតហ្វូនធុនកណ្តាល “Mid-range” ដោយសារតែវាបានបំពាក់មកជាមួយនូវបន្ទះឈីបធុនកណ្តាលរបស់ Qualcomm ស៊េរី Snapdragon 710 SoC។ សម្រាប់ម៉ូដែល Reno នេះគឺបំពាក់នូវបន្ទះអេក្រង់កម្រិត Full-HD+ ទំហំ 6.4” ប្រភេទអេក្រង់បង្ហាញ AMOLED Display ដែលមានបង្កប់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃផងដែរ។ ស្មាតហ្វូនធុនកណ្តាលក្នុងគ្រួសារថ្មីនេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសែលហ្វីលាក់ខ្លួនទំហំ 16MP ដូចបងធំរបស់វា Reno 10x Zoom ដែរ ប៉ុន្តែវាមានកាមេរ៉ាក្រោយតែពីរគ្រាប់ប៉ុណ្ណោះជាមួយនឹងលែនគោលមានទំហំ 48MP មាន aperture f/1.7 និងកាមេរ៉ាជំនួយទំហំ 5.0MP ជា Depth Sensor សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយ។ សម្រាប់ថ្មវិញគឺមានទំហំតូចជាងបងរបស់វាជាមួយទំហំ 3,765 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកចូលល្បឿនលឿន WOOC3.0 ដូចគ្នា។

Oppo Reno មានបីម៉ូដែលសម្រាប់ជម្រើសរើសគឺម៉ូដែល 6GB RAM/128GB/256GB Storage និង 8GB RAM/256GB Storage។ រីឯប្រតិបត្តិការវិញគឺដូចគ្នាជាមួយនឹងបងធំរបស់វាដែរគឺ Android Pie ជាមួយ ColorOS6 ចេញពីប្រអប់។ ស្មាតហ្វូននេះមានជម្រើសពណ៌ដូចជាបៃតង “Fog Sea Green”, ផ្កាឈូក “Mist Pink”, ស្វាយ “Nebula Purple”, និងខ្មៅ “Extreme Night Black”។ ចំនែកតម្លៃរបស់វិញគឺខ្ទង់ CNY2,999 ($446) សម្រាប់ម៉ូដែល 6GB/128GB, ខ្ទង់ CNY3,299 ($491) សម្រាប់ម៉ូដែល 6GB/256GB និងខ្ទង់ CNY3,599 ($536) សម្រាប់ម៉ូដែល 8GB/256GB។ OPPO នឹងចេញលក់ម៉ូដែល Reno នៅក្នុងទីផ្សារប្រទេសចិននាថ្ងៃទី 19 ក្នុងខែមេសានេះ និងម៉ូដែល Reno 10x Zoom Edition នឹងចេញលក់នាពាក់កណ្តាលខែឧសភា ហើយស្មាតហ្វូនទាំងពីរនាក់បងប្អូននេះនឹងមានលក់ក្នុងទីផ្សារសកលនៅថ្ងៃទី 24 ក្នុងខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន