no-alternative title

Samsung Electronics នឹងមានកាមេរ៉ាថតរូបទំហំធំ និងមានកម្រិតខ្ពស់បំផុតជាងដៃគូរប្រជែងនៅពេលខាងមុខនេះ

Samsung Electronics ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង នឹងមានកាមេរ៉ាថតរូបកម្រិតខ្ពស់បំផុតជាងដៃគូរប្រជែងនៅពេលខាងមុខនេះ បន្ទាប់ពីការប្រកាសបង្ហាញនូវសេនស័ររូបភាពកម្រិតភាពច្បាស់ខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹងទំហំរហូតដល់ទៅ 64 megapixels សម្រាប់ស្មាតហ្វូនជាច្រើន ដើម្បីជាការឆ្លើយតប ក៏ដូចជាបំពេញនូវតម្រូវការកើនឡើងនៃស្មាតហ្វូនដែលមានគុណភាពរូបភាពកាន់តែប្រសើរជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ បានបង្ហាញនូវសេនស័ររូបភាព 0.8-micrometer pixel image sensorsចំនួន 2 គឺ 64mp Isocell Bright GW1 និង 48mp Isocell Bright GM2 ជាមួយនឹងការពង្រីកទៅលើសេនស័រ 0.8μm image sensor របស់ខ្លួនដែលបច្ចុប្បន្ននេះ គឺមានទំហំភិចសែលតូចជាងគេបំផុតមានវត្តមានហើយនៅលើទីផ្សារនោះ។

ក្រុមហ៊ុននាំចេញស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកនេះគឺផ្តោតទៅលើការពង្រឹងទៅលើមុខងារកាមេរ៉ានៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយមនុស្សជាច្រើនគិតថាគុណភាពរូបភាពគឺជាផ្នែកមួយដ៏សំខាន់នៅពេលដែលពួកគេទិញស្មាតហ្វូននោះ។

លោក Park Yong-in អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Sensor នៅក្រុមហ៊ុន Samsung Electronics បាននិយាយថា "នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានកាមេរ៉ាទូរស័ព្ទដៃជាច្រើន បានក្លាយជាឧបករណ៍សំខាន់សម្រាប់ថត និងចែកចាយពេលវេលាប្រចាំថ្ងៃរបស់យើង" ។ "ជាមួយនឹងភីកសែល និងបច្ចេកវិទ្យា ភីកសែល កម្រិតខ្ពស់នោះ Samsung Isocell Bright GW1 និង GM2 នឹងនាំមកនូវកម្រិតរូបភាពថ្មីមួយដល់ទូរស័ព្ទជាច្រើននាពេលបច្ចុប្បន្ននេះ។ " 

ក្រុមហ៊ុន Samsung និយាយថាសេនស័រចាប់រូបភាពពីរនេះ បច្ចុប្បន្នកំពុងត្រូវបានគេធ្វើតេស្ត៍ ហើយត្រូវបានគេរំពឹងថា នឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងឆមាសទី 2 ឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន