no-alternative title

ស្មាតហ្វូនស៊េរីថ្មី Redmi Note 7S បង្ហាញខ្លួនជាផ្លូវការជាមួយនឹងកាមេរ៉ាទំហំ 48MP និងបន្ទះឈីប Snapdragon 660

បន្ទាប់ពីស្មាតហ្វូន Redmi Note 7 និង Redmi Note 7 Pro បង្ហាញខ្លួនរួចហើយនោះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងបង្ហាញខ្លួនថ្មីនោះគឺ Redmi Note 7S។ សម្រាប់ស្មាតហ្វូននេះ គឺមានកាមេរ៉ាដែលមានទំហំ 48MP។ ស្មាតហ្វូនត្រកូល Redmi Note 7 series ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដែលមានការលក់ច្រើនជាង 2 លានគ្រឿងនៅក្នុងរយៈពេល 2 ខែប៉ុណ្ណោះ ហើយពេលនេះក្រុមហ៊ុននេះ គឺព្យាយាមក្នុងការស្វែងរកនូវអតិថិជនកាន់តែច្រើនសម្រាប់ស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Redmi Note 7S នេះមានអេក្រង់ទំហំ 6.3-inch FHD+ display ជាមួយនឹង water drop notch ដែលមានកាមេរ៉ាខាងមុខ 13MP selfie ។ ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ប្រភេទ Gorilla Glass 5 នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ ខណៈពេលដែលគែមរបស់ស្មាតហ្វូននេះគឺធ្វើឡើងពីអាលុយមីញ៉ូម។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm 660 ភ្ជាប់ជាមួយនឹង CPU 2.2GHz ជាមួយនឹងរ៉េមទំហំ 3GB ឬ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32/64GB storage និងអាចបន្ថែមនូវ microSD ផងដែរ។

សម្រាប់ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាខាងក្រោយដែលមានទំហំ 48MP f/1.8 ។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ាមួយទៀតទំហំ 5MP f/2.4 depth sensor និងភ្ជាប់ជាមួយនឹងមុខងារ Night Mode ជាមួយនឹងការទ្រទ្រង់នូវមុខងារ HDR exposures សម្រាប់ការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបនោះ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4,000 mAh រួមជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា Quick Charge 4.0 support 18W ផងដែរ។ សម្រាប់ប្រអប់របស់វាគឺជាប្រភេទ 10W charger ហើយប្រសិនបើអ្នកត្រូវការល្បឿនលឿនជាងនេះ អ្នកត្រូវទិញនូវ Adapter បន្ថែម។

ស្មាតហ្វូន Redmi Note 7S នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 ជាមួយនឹង MIUI 10 ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង IR blaster, 3.5mm headphone jack និង P2i ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Redmi Note 7S នេះមាន ៣ ពណ៌គឺ Onyx Black, Sapphire Blue និង Ruby Red ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមពី INR 10,999 ($158) សម្រាប់ទំហំ 3GB-32GB ខណៈពេលដែលម៉ូដែល 4GB-64GB គឹមានតម្លៃ INR 12,999 ($187)។ ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃទី 23 ខែឧសភានេះតាមរយៈគេហទំព័ររបស់ Xiaomi និងFlipkart ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន