no-alternative title
no-alternative title
no-alternative title
no-alternative title

លោកប្រធានាធិបតី Trump បានប្រកាសបើកចំហរទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Huawei

 

ថ្មីៗនឹះ លោកប្រធានាធិបតី Trump បាននិយាយថា ក្រុមហ៊ុន Huawei អាចក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោករវាងសហរដ្ឋអាមេរិក និងចិន នេះបើតាមការអធិប្បាយនៅក្នុងសេតវិមាន White House ទៅកាន់អ្នកសារព័ត៌មានកាលពីម្សិលមិញនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Trump ត្រូវគេដកស្រង់សម្តីដោយនិយាយថា “ប្រសិនបើយើងបង្កើតនូវកិច្ចព្រមព្រៀងនេះ ខ្ញុំអាចស្រម៉ៃបានថា ក្រុមហ៊ុន Huawei ប្រហែលជាស្ថិតនៅក្នុងទម្រង់មួយ ឬផ្នែកខ្លះនៃកិច្ចព្រមព្រៀងនេះ។” ទោះជាយ៉ាងណាក៏ដោយនោះ សេចក្តីថ្លែងការណ៍នេះមានការអះអាងថា ក្រុមហ៊ុន Huawei គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។ តាមការបញ្ជាក់ទៅកាន់ BBC លោក Trump បាននិយាយថា “អ្នកអាចមើលថា អ្វីដែលក្រុមហ៊ុន Huawei បានធ្វើទៅលើទស្សនៈផ្នែកសន្តិសុខ ទស្សនៈផ្នែកយោធាបាន។ វាពិតជាគ្រោះថ្នាក់មែនទែន។”

កាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបន្ថែមក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដែលវាមិនអាចធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការសុំការអនុម័តពីរដ្ឋាភិបាលបាននោះទេ។ លោក Trump ប្រកាសអំពីភាពអាសន្នថ្នាក់ជាតិពាក់ព័ន្ធទៅនឹងការគំរាមកំហែងជាច្រើនដែលបង្ករឡើងដោយក្រុមហ៊ុនបរទេសជាច្រើននោះហើយគោលដៅគឺក្រុមហ៊ុន Huawei នេះ។ សហរដ្ឋអាមេរិក បានលើកឡើងថា ទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយនឹងរដ្ឋាភិបាល គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ប៉ុន្តែវាមិនមានភស្តុតាងនោះទេ។ ក្រុមហ៊ុន Huawei ធ្វើការបដិសេធផងដែរថាខ្លួនមិនមែនជាចារកម្មរបស់ចិននោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម