no-alternative title

ក្រុមហ៊ុន Samsung និង LG បន្តកើបលុយបានកាន់តែច្រើន ក្រោយពីកិច្ចព្រមព្រៀងលើការយកពន្ធនាំចូលរវាង អាមេរិក-ម៉ិកស៊ិក ត្រូវបានបន្ធូបន្ថយ

ក្រោយពីមានសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកឡើងកំដៅខ្លាំង នៅពេលនេះ សហរដ្ឋអាមេរិក និងម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីពន្ធនាំចូល ដោយបង្ហាញនូវសញ្ញាណអារម្មណ៍ធូរស្រាលឡើងវិញនៅក្នុងឧស្សាហកម្មអេឡិចត្រូនិករបស់កូរ៉េខាងត្បូង។ ក្រុមបុគ្គលិកជាច្រើននៅក្នុងឧស្សាហកម្មបនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកយក្សរបស់ប្រទេសកូរ៉េទាំងពីរ គឺកំពុងតែបង្ហាញចេតនាការពារខ្លួនក្នុងគ្រាមានជម្លោះពាណិជ្ជកម្មដែលកំពុងកើតមានរួមទាំងជម្លោះរវាងចិន និងអាមេរិក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បុគ្គលិកម្នាក់ក្នុងឧស្សាហកម្មអេឡិចត្រូនិកក្នុងស្រុក បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា "ពន្ធដែលបានគ្រោងទុកលើទំនិញម៉ិកស៊ិកទាំងអស់ ដែលបាននាំចូលអាចមានការខូចខាតដល់ក្រុមហ៊ុនអេឡិចត្រូនិចធំៗរបស់ប្រទេសកូរ៉េខាងត្បូងដូចជាក្រុមហ៊ុន Samsung និង LG ដែលក្រុមហ៊ុនទាំងពីរនេះ កំពុងដំណើរការរោងចក្រជាច្រើននៅក្នុងប្រទេសអាមេរិកខាងជើង"។ បុគ្គលិកនោះបន្ថែមថា "កិច្ចព្រមព្រៀងនេះ គឺជាការផ្តល់ជំនួយសង្គ្រោះដល់ក្រុមហ៊ុនកូរ៉េទាំងនេះ ហើយពួកគេនឹងបន្តយ៉ាងប្រុងប្រយ័ត្ន (សម្លឹងមើលសញ្ញានៃការផ្លាស់ប្តូរ) នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ"។

ក្រុមហ៊ុន Samsung ផលិតទូរទស្សន៍ និងទូរទឹកកកភាគច្រើន របស់ខ្លួនសម្រាប់ទីផ្សារអាមេរិកខាងជើងនៅរោងចក្ររបស់ខ្លួននៅ Tijuana និង Queretaro ដែលរោងចក្រទាំងពីរនេះនៅក្នុងប្រទេសម៉ិកស៊ិក។ក្រុមហ៊ុន LG ក៏បញ្ចេញទូរទស្សន៍ភាគច្រើនរបស់ខ្លួន និងមួយភាគបីនៃទូរទឹកកករបស់ខ្លួនដែលបានលក់នៅទីផ្សារអាមេរិកខាងជើងនៅប្រទេសម៉ិកស៊ិកផងដែរ។

រដ្ឋបាលរបស់លោក Trump ព្រមានថា ខ្លួននឹងបង្កើនពន្ធ 5 ភាគរយលើទំនិញម៉ិកស៊ិក ដែលនាំចូលទាំងអស់ហើយនៅទីបំផុតបង្កើនរហូតដល់ 25 ភាគរយ ប្រសិនបើម៉ិកស៊ិកមិនបានចាត់វិធានការដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោនអាមេរិកខាងត្បូង និងអាមេរិកកណ្តាលដែលឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកដោយខុសច្បាប់នោះ។ ភាគីទាំងពីរសម្រេចកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី 7 ខែមិថុនា ហើយម៉ិកស៊ិកធ្វើតាមសំណើមួយចំនួនរបស់សហរដ្ឋអាមេរិកក្នុងនោះមានការដាក់ពង្រាយកងកម្លាំងសន្តិសុខជាតិតាមបណ្តោយព្រំដែនជាមួយប្រទេស Guatemala។

ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung Electronics ដែលរកប្រាក់ចំណូលច្រើនជាង 30 ភាគរយនៅអាមេរិកខាងជើងកំពុងធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងហានិភ័យដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្មសកល។ បន្ទាប់ពីជួបប្រជុំគ្នានៅថ្ងៃទី 1 ខែមិថុនាជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកអេឡិចត្រូនិចរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronics លោក Lee Jae-yong អនុប្រធានក្រុមហ៊ុន Samsung នឹងជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់នៃផ្នែកផ្សេង ៗ ទៀតរួមទាំងអ្នកទទួលខុសត្រូវលើឧបករណ៍អេឡិចត្រូនិចទូរស័ព្ទ និងទូរស័ព្ទដៃផងដែរ។ ជម្លោះពាណិជ្ជកម្មដែលកំពុងបន្តកើតមានពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក និងរបៀបឆ្លើយតបដ៏ល្អបំផុតផងដែរ។ យោងតាមក្រុមអ្នកវិភាគទីផ្សារឱ្យដឹងថា ការដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់ក្រុមហ៊ុន Huawei របស់ចិននាពេលថ្មីៗនេះ ត្រូវគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ និងហានិភ័យដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង។ បើទោះបីជាការប្រកួតប្រជែងរបស់ពួកគេនៅក្នុងវិស័យស្មាតហ្វូនក៏ដោយ ក៏ក្រុមហ៊ុន Huawei គឺជាអតិថិជនធំបំផុតរបស់ក្រុមហ៊ុន Samsung សម្រាប់បន្ទះឈីប និងអេក្រង់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន