no-alternative title

Galaxy Note 10 ក៏នឹងមានប្រើនូវបន្ទះឈីប 7nm Exynos ដែលមានសមត្ថភាពដូចគ្នាទៅនឹងបន្ទះឈីប Snapdragon 865 អញ្ចឹងែរ

យោងតាមសារព័ត៌មានរបស់ប្រទេសកូរ៉េ បានរាយការណ៍ថ្ងៃនេះថា ក្រុមហ៊ុន Samsung បាមនធ្វើការចរចារជាមួយនឹងក្រុមហ៊ុន Qualcomm នៅក្នុងការផលិតនូវបន្ទះឈីប Snapdragon 865 ជាមួយនឹងដំណើរការ 7nm EUV ហើយផលិតកម្មនេះ ប្រហែលជាចាប់ផ្តើមនៅចុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ Qualcomm គឺជាអតិថិជនដំបូងបំផុតសម្រាប់ការប្រើប្រាស់ទៅលើបន្ទះឈីបនេះ។ ប្រធានរបស់ក្រុមហ៊ុន Samsung ផ្នែក Semiconductor នៅក្នុងក្រុមហ៊ុន LSI ហៅបច្ចេកវិទ្យា EUV technology នេះថាជាការប្រកួតប្រជែងមួយ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រូវគេរំពឹងថានឹងក្លាយជាអ្នកដឹកនាំនៅក្នុងបន្ទះឈីបនេះ។ 

បន្ទះឈីបនេះ ប្រើប្រាស់នូវដំណើរការ 7nm EUV lithography ជំនាន់ទី 2 ដែលអាចបង្កើនទៅលើទិន្នផលនៃការផលិត និងកាន់តែមានតម្លៃថោកជាងមុនថែមទៀត។ នៅក្នុងខណៈពេលនេះ បើធ្វើការធៀបជាមួយនឹងបន្ទះឈីប 10nm chips នៅលើស្មាតហ្វូន Galaxy Note 10 នោះ ដំណើរការនៃ 7nm LPP EUV silicon នេះអាចដំណើរការលឿនជាងមុនដល់ទៅ 20% ហើយវាមានការកាត់បន្ថយទៅលើថាមពលដល់ទៅ 50%។ បន្ទះឈីបនៅលើស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះគឺមានកម្លាំងខ្លាំងក្លាមែនទែន ហើយវាពោរពេញដោយថាមពលថែមទៀត ដូចនេះសម្រាប់អនាគតនៃបន្ទះឈីប Snapdragons, Exynos ឬ AX Bionic chipsets នឹងធ្វើការផ្លាស់ប្តូរទៅលើការសន្សំសំចៃថាមពលថ្ម។

សម្រាប់ដំណើរការនៃ 7nm EUV Snapdragon 865 នេះ នឹងធ្វើការផលិតជា 2 versions នោះគឺជាប្រភេទ 5G modem និងមួយទៀតគឺមិនមាននោះទេ។ បន្ទះឈីប Snapdragon 855 ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ ត្រូវការនូវសមាសភាគចំនួន 2 បន្ថែមទៀតសម្រាប់ការតភ្ជាប់ទៅលើបច្ចេកវិទ្យា 5G Connection នេះ ខណៈពេលដែលបន្ទះឈីប Snapdragon 865 ត្រូវការតែមួយប៉ុណ្ណោះនោះគឺ X55 modem។ ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 នេះ គឺត្រូវគេរាយការណ៍ថា នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន 5G Versions ផងដែរ។ មានការរំពឹងថា ស្មាតហ្វូន Galaxy Note 10 នេះនឹងបង្ហាញខ្លួនសម្រាប់ទីផ្សារជាច្រើនទៀតផងដែរនៅអ៊ឺរ៉ុប ដោយសារតែនៅទីនេះមានការពេញនិយមទៅលើស្មាតហ្វូនដែលមានអេក្រង់ទំហំតូចនោះ។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូនត្រកូល Galaxy Note 10 នេះ ដែលនឹងបង្ហាញខ្លួននៅខែសីហាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន