no-alternative title

Samsung Electronics កំពុងចរចាជាមួយនឹងក្រុមហ៊ុន Infineon នៅក្នុងការផ្គត់ផ្គង់ទៅលើបន្ទះឈីបសម្រាប់រថយន្ត

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអេឡិចត្រូនិច Samsung Electronics ដែលមានគោលដៅក្នុងការយកតំណែងរបស់ខ្លួនវិញនៅក្នុងការផ្គត់ផ្គង់ទៅលើបន្ទះឈីបនោះកំពុងតែធ្វើការបង្កើនល្បឿនទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនសម្រាប់ឧស្សាហកម្មពិភពលោក តាមរយៈកិច្ចព្រមព្រៀងជាដៃគូសហការសម្រាប់កុងត្រាទៅលើការផលិតបន្ទះឈីប។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការចរចាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Infineon Technologies របស់អាល្លឺម៉ង់សម្រាប់ធ្វើការផ្គត់ផ្គង់ទៅលើបន្ទះឈីបនៅលើរថយន្ត។ 

ព័ត៌មាននេះ គឺមានការទម្លាយនៅក្នុងរបាយការណ៍មួយកាលពីដើមខែនេះថា ដែលក្រុមហ៊ុន Samsung នឹងធ្វើការជាមួយនឹងបន្ទះឈីប AMD របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Infineon Technologies នេះគឺជាក្រុមហ៊ុនដំបូងសម្រាប់ការផ្គត់ផ្គង់ទៅលើផ្នែក semiconductor។ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះម៉េមូរីឈីបធំបំផុតនោះដំណើរការនូវការផលិតបន្ទះឈីបដែលជាអាជីវកម្មមួយសម្រាប់ធ្វើការបង្កើតនូវបន្ទះឈីប semiconductors សម្រាប់អតិថិជនជាច្រើនរបស់ខ្លួននោះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះជាប់គាំងនោះ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវផលិតកម្មរបស់ខ្លួននៅក្នុងតំបន់ Giheung ស្ថិតនៅក្នុងខេត្ត Gyeonggi។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សក៏បានធ្វើការបង្កើននូវផលិតកម្មរបស់ខ្លួនពី 200,000 ទៅកាន់ 250,000 ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃបន្ទះឈីបសម្រាប់រថយន្ត និងមានគម្រោងក្នុងការបង្កើនដល់ទៅ 300,000 ដែលផ្អែកទៅលើទីផ្សារដែលខ្លួនបានកំណត់នោះ។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតថ្មីៗនេះ ក៏ចូលរួមកម្លាំងជាមួយនឹងក្រុមហ៊ុន Samsung រួមមានក្រុមហ៊ុន IBM, Nvidia និង Qualcomm ។ កាលពីពេលមុននេះ ក្រុមហ៊ុន IBM ប្រកាសថា ខ្លួននឹងធ្វើការជាមួយនឹងក្រុមហ៊ុន Samsung ក្នុងការផលិតនូវបន្ទះឈីប CPUs ទៅលើ Data Servers របស់ខ្លួនខណៈពេលដែលក្រុមហ៊ុន Nvidia ត្រូវគេនិយាយថា ក៏បានដាក់សំណើស្នើសុំទៅកាន់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េក្នុងការផលិតទៅលើក្រាហ្វិកកាត GPUs ជំនាន់ចុងក្រោយផងដែរ។

សូមជំរាបថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC នេះ គឺទទួលខុសត្រូវទៅលើការផលិតនូវបន្ទះឈីប 7-nanometer-based mobile chip processors របស់ក្រុមហ៊ុនអាមេរិក Qualcomm កាលពីឆ្នាំមុននេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវដំណើរការ 7-nm chip fabrication technologyរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក្នុងការផលិតនូវបន្ទះឈីបស្មាតហ្វូនសម្រាប់ឆ្នាំនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន