no-alternative title

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសបើកទូលាយក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei

ស្របពេលដែលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននោះ បានធ្វើអោយក្រុមហ៊ុន Huawei គឺក្លាយជាគោលដៅ និងប្រឈមមុខជាមួយនឹងការរឹតបន្តឹងជាច្រើន ដើម្បីបញ្ឈប់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ពីការធ្វើអាជីវកម្ម។ ខណៈពេលដែលប្រទេសជាច្រើនទៀតក៏មានការដាក់បម្រាមទៅលើការហាមប្រាមនេះផងដែ រទៅលើក្រុមហ៊ុន Huawei ប៉ុន្តែពេលនេះ មានដំណឹងល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រដ្ឋមន្ត្រីបច្ចេកវិទ្យារបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា គាត់មើលមិនឃើញមានបញ្ហាអ្វីកើតឡើងនោះទេនៅក្នុងការប្រើប្រាស់នូវផលិតផលជាច្រើនដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍ t Huawei របស់ប្រទេសចិននេះ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Kyodo News នៅពេលដែលសួរថា គាត់មានការព្រួយបារម្ភអ្វីទេទៅលើការប្រើប្រាស់ផលិតផលរបស់ Huawei នោះ លោក Abdullah bin Amer al-Swaha បាននិយាយថា “យើងមើលមិនឃើញអំពីបញ្ហាណាមួយនោះទេ!” 

នៅខាងក្រៅកិច្ចប្រជុំ G20 ទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថលនៅក្នុងទីក្រុង Tsukuba ភាគខាងកើតនៃប្រទេសជប៉ុននោះ គាត់បាននិយាយថា នៅពេលដែលខ្លួនធ្វើការបង្កើតនូវសេដ្ឋកិច្ចឌីជីថលនោះ យើងមានគោលការណ៍សំខាន់ពីរ។ ទីមួយ យើងបើកចំហរសេដ្ឋកិច្ច ដូចនេះ យើងតែតែជាដៃគូរសហការដែលមកពីភាគខាងកើត អ៊ឺរ៉ុប និងភាគខាងលិចនោះ។ សម្រាប់គោលការណ៍ទី 2 ក្រុមហ៊ុនជាច្រើន និងអ្នកផ្តល់នូវដំណោះស្រាយទាំងនោះគោរពទៅតាមគោលការណ៍ផ្នែកបច្ចេកទេស បទបញ្ញត្តិ និងតម្រូវការផ្នែកសុវត្ថិភាពអ៊ីនធើរណិតនោះ យើងគឺពិតជារីករាយក្នុងការធ្វើការជាមួយនឹងពួកគេ។

គាត់ក៏បាននិយាយថា ក្រុមហ៊ុននេះ មានគម្រោងក្នុងការដំណើរការទៅលើបណ្តាញ  5G mobile network ជំនាន់កណ្តាលនៅក្នុងមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ដែលគាត់មានសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ គឺមានការចុះហត្ថលេខាជាមួយនឹងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដែលនឹងជួយពង្រឹងទៅលើវិស័យព័ត៌មានបច្ចេកវិទ្យានោះ។ ខណៈពេលដែល Huawei បាននឹងកំពុងតែខិតខំតស៊ូនៅក្នុងស្ថានភាពពេលនេះនោះ ការហាមប្រាមនេះ ក៏បានធ្វើអោយក្រុមហ៊ុននេះមានការខាតបង់ផងដែរ។ 

នៅក្នុងអំឡុងពេលនៃកម្មវិធី  CES Asia technology នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុននេះ បាននិយាយថា គម្រោងរបស់ក្រុមហ៊ុន Huawei ក៏នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនស្ថិតនៅចំណាត់ថ្នាក់កំពូលនៅក្នុងពិភពលោក ដែលត្រូវធ្វើការរង់ចាំ។ គាត់ក៏បានអះអាងថា ក្រុមហ៊ុន Huawei នៅតែអាចលក់ស្មាតហ្វូនបានចំនួន 500,000 ទៅ 600,000 គ្រឿងក្នុងមួយថ្ងៃ នៅក្នុងសេចក្តីប្រកាសនៅក្នុងកម្មវិធី CES Asia នៅទីក្រុងស៊ាងហៃ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Huawei គឺគ្រប់គ្រងទៅលើចំណែកទីផ្សារទាំងអស់របស់ចិន និងយកឈ្នះក្រុមហ៊ុន Apple ក្លាយខ្លួនជាចំណាត់ថ្នាក់លេខ 2 ហើយក្រុមហ៊ុននេះ ក៏គ្រោងយកឈ្នះក្រុមហ៊ុន Samsung នៅឆ្នាំក្រោយនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន