no-alternative title

iPhone ឆ្នាំក្រោយ ត្រូវបានគេព្យាករណ៏ថា អាចនឹងក្លាយជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុត ដែលនឹងប្រើប្រាស់នូវឈីប 5nm

យើងបានដឹងហើយអំពីដំណើរការនៃបន្ទះឈីបកម្រិតខ្ពស់នេះ កម្រិតនៃដង់ស៊ីតេនៃត្រង់ស៊ីស្ទ័រនៅក្នុងបន្ទះឈីបនេះ ខណៈពេលដែលវានឹងនាំយកនូវការដំណើរការកាន់តែល្អជាងមុន និងមុខងារកាន់តែឆ្លាតវៃក្នុងការប្រើប្រាស់។ ថ្មីៗនេះ មានការបញ្ជាក់ថា iPhone 2020 អាចនឹងប្រើប្រាស់នូវដំណើរការឈីប 5nm SoC (A14)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប Apple A14 នេះ ត្រូវបានគេដឹងថា បានធ្វើការផលិតដោយប្រើប្រាស់នូវដំណើរការ 45nm ដោយទើបតែមានរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ ឧស្សាហកម្មនេះ បានឈានដល់កម្រិតមួយដែលមិនធ្លាប់មាននោះទេ។ ឥលូវនេះ ក្រុមហ៊ុនគឺកំពុងតែប្រើប្រាស់នូវស្មាតហ្វូនជាច្រើនដែលមានឈីប 7nm ដែលមានដូចជាឈីប Qualcomm Snapdragon 855 ឈីប Kirin 980 និងឈីប Apple A13 ជាដើម។ កន្លងមកយើងប្រាកដជាធ្លាប់បានលឺពាក្យចចាមអារ៉ាមជាច្រើន ដែលបានបញ្ជាក់ថា បន្ទះឈីប Kirin 985 ជំនាន់បន្ទាប់នេះនឹងប្រើប្រាស់នូវដំណើរការ EUV ជាលើកដំបូងបំផុតសម្រាប់ធ្វើការឌីស្សាញទៅលើ IC Layout ដែលកាន់តែត្រឹមត្រូវ និងបង្កើនទៅលើដំណើរការកាន់តែមានប្រសិទ្ធិភាពថែមទៀតផង។ 

បន្ថែមពីនេះទៀត តាមការបញ្ជាក់នៃរបាយការណ៍ជាច្រើនកាលពីពេលមុននេះ TSMC ក៏មានគម្រោងក្នុងការចាប់ផ្តើមនូវការផលិតទ្រង់ទ្រាយធំផងដែរទៅលើដំណើរការនូវបន្ទះឈីប 5nm នៅក្នុងត្រីមាសទី 1 នៅឆ្នាំក្រោយនេះដែរ។ ទិន្នន័យនេះ មានការបង្ហាញថា ចំនួននៃត្រង់ស៊ីស្ទ័រនឹងមានការកើនឡើង 1.8 ដង និងកម្លាំងម៉ាស៊ីននឹងមានការកើនឡើងដល់ទៅ 15% បើធៀបជាមួយនឹងត្រង់ស៊ីស្ទ័រ 7nm នោះ។ សម្រាប់ iPhone នៅក្នុងឆ្នាំនេះ នឹងបន្តប្រើប្រាស់នូវបន្ទះឈីប A13 ដែលផ្អែកទៅលើដំណើរការនៃ 7nm នេះ ដែលជាធម្មតា ក្រុមហ៊ុនគ្រាន់តែធ្វើការ Upgrades ទៅលើកម្លាំងម៉ាស៊ីន AI និងលក្ខណៈសម្បត្តិជាច្រើនតែប៉ុណ្ណោះ។ 

នៅក្នុងពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានព័ត៌មានអំពីការពង្រឹងទៅលើកម្លាំងម៉ាស៊ីនរបស់វាកម្រិតណា នៅលើដំណើរការនៃ 5nm នេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលច្បាស់នោះ គឺថាក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវឈីប 5nm ដំបូងបំផុតនៅលើ iPhone 2020 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន