no-alternative title

ក្រុមហ៊ុន Strategy Analytics បញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ HONGMENG OS របស់ Huawei នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នេះ

នៅពេលនេះ ស្ថានភាពរវាងក្រុមហ៊ុន Huawei និងសហរដ្ឋអាមេរិក បានងាកមករកភាពប្រក្រតីឡើងវិញបណ្តើរៗហើយក្រោយមេដឹកនាំមហាអំណាចទាំងពីរបានចាប់ដៃគ្នារកស៊ីឡើងវិញ។  ទិដ្ឋភាពនេះមិនបានអោយក្រុមហ៊ុន Huawei លែងបារម្ភពីបញ្ហាប្រព័ន្ធប្រតិបត្តិការនោះទេ គឺក្រុមហ៊ុននេះនៅតែមានមហិច្ឆិតាក្នុងការពង្រឹងទៅលើការអភិវឌ្ឍទ្វេរដងសម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឯងដដែល។ ក្រុមហ៊ុនផលិតស្មាតហ្វូន និងឧបករណ៍ទូរគមនាគមន៍របស់ចិននេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការ HongMeng OS និងបានអញ្ជើញនូវអ្នកអភិវឌ្ឍកម្មវិធីជាច្រើនក្នុងការចូលរួមនៅក្នុងប្រព័ន្ធប្រតិបត្តិការថ្មីនេះទៀតផង ក្រោយពេលដែលមានការរិតត្បិតផ្នែកពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនវិភាគដ៏ល្បីល្បាញ Strategy Analytics ថ្មីៗនេះ បានបង្ហាញនូវភាពជឿជាក់ថា ក្រុមហ៊ុន Huawei នឹងប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ខ្លួននៅចុងឆ្នាំនេះហើយ ដោយក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយទៅលើប្រព័ន្ធប្រតិបត្តិការនេះនៅក្រៅពីប្រទេសចិននៅឆ្នាំក្រោយនេះ។ សម្រាប់ពេលនេះ ទីផ្សារស្មាតហ្វូន គឺមានប្រព័ន្ធពីរគឺ iOS និង Android ។ ទោះជាយ៉ាងណាក៏ដោយនោះ ការបង្ហាញនូវវត្តមានរបស់ប្រព័ន្ធប្រតិបត្តិការ HongMeng OS នឹងធ្វើអោយទីផ្សាររបស់ Android មានការធ្លាក់ចុះយ៉ាងហោចណាស់ក៏នៅក្នុងប្រទេសចិនផងដែរ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ចំនួននៃការលក់គឺមិនទាន់ល្អនោះទេសម្រាប់ឆ្នាំនេះខណៈពេលដែលចំណែកទីផ្សារនេះក៏កំពុងតែមានការធ្លាក់ចុះផងដែរ។ 

ក្រុមហ៊ុន Strategy Analytics បន្តថា ប្រព័ន្ធប្រតិបត្តិការ HongMeng ប្រហែលជាមានការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ iOS ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលធំបំផុតនៅក្នុងប្រទេសចិន។ ប្រសិនបើប្រព័ន្ធប្រតិបត្តិការនេះបានបង្ហាញខ្លួននៅលើទីផ្សារនោះ ប្រព័ន្ធប្រតិបត្តិការ Android OS នឹងចាប់ផ្តើមមានការប្រកួតប្រជែងជាក់ជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយនោះ ការដាក់ពង្រាយទៅលើប្រព័ន្ធប្រតិបត្តិការនេះ គឺនៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយទេ។ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផ្តោតទៅលើសារៈសំខាន់នៃប្រព័ន្ធអេកូឡូហ្សី។

អ្នកមិនអាចមើលឃើញនូវប្រព័ន្ធប្រតិបត្តិការ Symbian, Windows Mobile, Ubuntu Touch, Firefox OS, WebOS, Tizen ដែលមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារជាមួយនឹង Android នោះទេ។ បន្ថែមពីនេះទៀតនោះ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងទៅនឹងក្រុមហ៊ុន Huawei គឺមានការប្រែប្រួលហើយ ខណៈពេលដែលអ្នកជំនាញដ៏ឆ្លាតវៃជាច្រើន ក៏លែងខកចិត្តទៀតដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន