no-alternative title

Huawei Mate 30 ត្រូវបានគេដឹងថា នឹងមានការឌីស្សាញតួខ្លួនជាមួយនឹងកញ្ចក់ទាំងស្រុង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ Huawei Mate 30 នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ថ្ងៃនេះមានរបាយការណ៍មួយបែកធ្លាយនៅលើអនឡាញបង្ហាញអំពីការឌីស្សាញរូបរាងដ៏ស្រស់ស្អាតរបស់ស្មាតហ្វូននេះហើយ។ របាយការណ៍នេះ គឺចេញពីក្រុមហ៊ុនសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននេះផ្ទាល់ដោយបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានតួខ្លួនយ៉ាងងស្រស់ស្អាតធ្វើពីកញ្ចក់ហើយគ្មានគែមលោហធាតុថែមទៀត។ ក្រុមហ៊ុន Huawei ជឿជាក់ថា ការឌីស្សាញប្រភេទនេះ គឺពិតជាអស្ចារ្យបំផុតសម្រាប់ស្មាតហ្វូននាពេលអនាគត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន vivo ក៏បានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Concept Phone ដែលមានការឌីស្សាញជាមួយនឹងតួខ្លួនធ្វើពីកញ្ចក់ផងដែរ។ ដូចជានេះ វាពិតជាអាចទៅរួចដែលថា ក្រុមហ៊ុន Huawei ត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនមួយដែលមានការឌីស្សាញជាមួយនឹងតួខ្លួនធ្វើពីកញ្ចក់នោះ។ប្រសិនបើវាមិនមានរន្ធប្រហោងនៅលើអេក្រង់នោះទេ វាក៏អាចនឹងមានបញ្ហជាច្រើនកើតឡើងពាក់ព័ន្ធទៅនឹងរន្ធសម្រាប់ដាក់ស៊ីមផងដែរ។ របាយការណ៍នេះនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការផ្លាស់ប្តូរទៅជាប្រើប្រាស់នូវ eSIM technology ជាជាងការប្រើប្រាស់ស៊ីម SIM Card ធម្មតា។

សម្រាប់ប៊ូតុងជាច្រើនដូចជាប៊ូតុងបិទបើកទូរស័ព្ទ (Power Button) និងប៊ូតុងឡើងចុះសំឡេង (Volume Keys) មានការនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា pressure-sensitive ថែមទៀត។ សម្រាប់ការបញ្ចូលថាមពលថ្មវិញនោះ ស្មាតហ្វូននេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា Fast Charging។ ទោះជាយ៉ាងណាក៏ ដោយនេះ គឺគ្រាន់តែជាព័ត៌មានបែកធ្លាយតែប៉ុណ្ណោះ ហើយក៏មានភស្តុតាងតិចតួចប៉ុណ្ណោះ ដែលថាស្មាតហ្វូន Mate 30 នឹងប្រើប្រាស់នូវកញ្ចប់ស្រោបតួខ្លួនទាំងស្រុងរបស់វានោះ ប៉ុន្តែវាក៏អាចទៅរួចផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន