no-alternative title

របាយការណ៍ទីផ្សារស្មាតហ្វូនរបស់ចិននៅក្នុងត្រីមាសទី 2 នេះ បានបង្ហាញថា Huawei លេខមួយ vivo លេខពីរ និង oppo លេខបី

ពេលនេះមិនមែនជារឿងដែលអាថ៌កំបាំងនោះទេ ដែលថា ប្រទេសចិនគឺជាទីផ្សារធំបំផុតសម្រាប់ពិភពលោក។ ដូចនេះ អ្វីគ្រប់យ៉ាងដែលកើតឡើងនៅទីនេះ គឺបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពដែលយើងមានសម្រាប់ទីផ្សារស្មាតហ្វូនពិភពលោកនោះ។ ជាក់ស្តែង វាក៏មានកាលៈទេសៈខ្លះ ដែលទីផ្សាររបស់ចិន អាចនឹងខុសប្លែកពីទីផ្សារនៅក្នុងតំបន់ផ្សេងទៀតនោះ ប៉ុន្តែសម្រាប់រឿងជាច្រើននោះ វាគឺជាកញ្ចក់សម្រាប់ពិភពលោក។ អ្នកអាចយល់ស្របជាមួយនឹងសេចក្តីប្រកាសនេះ ឬបដិសេធវាក៏បាន។ ប៉ុន្តែសម្រាប់ទីផ្សារស្មាតហ្វូន វាគឺជារឿងពិត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន IDC បានធ្វើការបញ្ចេញនូវរបាយការណ៍សម្រាប់ត្រីមាសទី 2 ទៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេស ចិននៅក្នុងឆ្នាំ 2019 នេះ ដែលការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 2 នេះគឺមានចំនួន 97.9 លានគ្រឿងដែលមានការធ្លាក់ចុះ 6.1% បើធៀបទៅនឹងឆ្នាំមុននេះ។ សម្រាប់ឆមាសទី 1 ឆ្នាំ 2019 នេះ ការនាំចេញស្មាតហ្វូនសរុបគឺមានចំនួនដល់ទៅ 180 លានគ្រឿង ដែលមានការធ្លាក់ចុះ 5.4% បើធៀបជាមួយនឹងឆ្នាំមុននេះ។ សម្រាប់របាយការណ៍នៅក្នុងត្រីមាសទី 2 នៃទីផ្សារស្មាតហ្វូនរបស់ចិននៅក្នុងឆ្នាំ 2019 នេះ ការនាំចេញរបស់ក្រុមហ៊ុន Huawei គឺមានចំនួន 36.3 លានគ្រឿង ដែលមានចំណែកទីផ្សារ 37% ជាមួយនឹងការកើនឡើង 27% បើធៀបទៅនឹងឆ្នាំមុននេះ។ នេះ គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងចំណោមក្រុមហ៊ុនចំនួន 5 ដែលមានកំនើននៃការនាំចេញកើនឡើងនៅក្នុងឆ្នាំនេះ។

ក្រុមហ៊ុន VIVO និង OPPO ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 2 និងលេខ 3 ដែលមានការនាំចេញស្មាតហ្វូនចំនួន 18.3 លានគ្រឿង និង 18.2 លានគ្រឿងរៀងគ្នា។ សម្រាប់ចំណែកទីផ្សាររបស់ពួកគេគឺមានចំនួន 18.7% និង 18.6% ដែលមានការធ្លាក់ចុះ 8.2% និង 13.9% បើធៀបទៅនឹងឆ្នាំមុននេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ការនាំចេញរបស់ក្រុមហ៊ុន Xiaomi គឺមានចំនួន 11.7 លានគ្រឿងជាមួយនឹងចំណែកទីផ្សារ 11.9% ដែលមានការធ្លាក់ចុះចំនួន 19.3% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Apple ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៥ ដែលមានការនាំចេញចំនួន 6.6 លានគ្រឿងដែលមានចំណែកទីផ្សារ 6.7% ហើយវាមានការធ្លាក់ចុះ 6.2% បើធៀបទៅនឹងឆ្នាំមុននេះ។

ដូចអ្វីដែលយើងឃើញនៅក្នុងរបាយការណ៍សម្រាប់ត្រីមាសទី 2 នៃទីផ្សារស្មាតហ្វូនរបស់ចិននៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនតែមួយគត់ដែលមានស្ថានភាពល្អនោះ គឺក្រុមហ៊ុន Huawei។ សម្រាប់ការធ្លាក់ចុះទៅលើទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនជាច្រើនទៀត គឺជាការចំណេញសម្រាប់ក្រុមហ៊ុន Huawei។ នេះ គឺជាហេតុផលដែលសហរដ្ឋអាមេរិកខ្លាចក្រុមហ៊ុន Huawei ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន