no-alternative title

គំរូស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ា 4 គ្រាប់ដែលប្រើប្រាស់ សែនស័រ Samsung 64MP-ISOCELL ដំបូងគេ បានបង្ហាញខ្លួនហើយ

កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតស្មាតហ្វូនចិនម៉ាក Realme បានធ្វើការបង្ហាញចេញនូវគំរូនៃការបំពាក់បច្ចេកវិទ្យាសែនស័រកាមេរ៉ា 4 គ្រាប់នៅលើស្មាតហ្វូនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Camera Innovation Event នៅទីក្រុង Delhi ប្រទេសឥណ្ឌា។ ប្រព័ន្ធកាមេរ៉ាច្រើនគ្រាប់ (Multi-Camera System) ដែលក្រុមហ៊ុននេះបានបង្ហាញនោះគឺជាប្រព័ន្ធសែនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung ទំហំ 64MP ISOCELL Bright GW1 ។ យ៉ាងណាមិញសម្រាប់គំរូស្មាតហ្វូន Realme ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះគឺមិនបានបង្ហាញពីការរចនារូបរាងពេញលិញនោះទេព្រោះវាត្រូវបានស្រោបដោយស្រោមការពារគឺបានបង្ហាញតែគំរូនៃការរចនាប្រព័ន្ធកាមេរ៉ាទាំង 4 គ្រាប់របស់វាតែប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយវិញទៀតគឺបង្ហាញពីផ្ទៃអេក្រង់ខាងមុខជាមួយនឹងអ៊ីនធ័រហ្វេសកាមេរ៉ា។ កញ្ចប់លែនកាមេរ៉ា 4 គ្រាប់ដែលបំពាក់នៅលើគំរូស្មាតហ្វូន Realme ស៊េរីថ្មីនោះគឺស្ថិតនៅជិតគែមខាងឆ្វេងបែបបញ្ឈរ ហើយសែនស័រកាមេរ៉ាមេទំហំ Samsung 64MP ISOCELL Bright GW1 គឺស្ថិតនៅខាងលើគេហើយបន្ទាប់គឺ Ultra-Wide Lens ក្រោមមកទៀតជា Macro Camera Lens និងចុងក្រោយជា Depth Sensor Lens ហើយនោះខាងស្តាំកញ្ចប់លែនឃើញមានអំពូលភ្លើងជំនួយពន្លឺមួយគ្រាប់។ សម្រាប់លែនមេទំហំ 64MP ជា Ultra-Clear Lens ដែលមានសែនស័រខ្នាត 1/1.72" មានសមត្ថភាពផលិតសាច់រូបភាពបានធំកម្រិត 0.8μm ដោយប្រើបច្ចេកវិទ្យា Tetracell Technology ដែលជាបច្ចេកវិទ្យាបង្គុំរូបភាពថ្មីដែលអភិវឌ្ឍន៍ឡើងដោយ Samsung ផ្ទាល់ ហើយដំណើរការចាប់រូបភាពគឺមានភាពស្រដៀងគ្នាទៅនឹងសែនស័រទំហំ 48MP ដែលប្រើប្រាស់បច្ចេកវិទ្យា Quad Bayer  របស់ SONY ដែរ។ មានន័យថាវាប្រើប្រាស់សែនស័រចាប់រូបភាពទំហំ 16MP ដែលចាប់រូបភាពបានធំបំផុតក្នុងកម្រិត 1.6μm ជាមួយនិងមុខងារ Real-Time HDR។ 

សែនស័រកាមេរ៉ាថ្មីនេះ ប្រើប្រាស់ demosaic algorithm ដែលអាចបើកអោយលែនធ្វើការផ្តិតយករូបភាពបានពេញក្នុងទំហំ 64MP ក្នុងកម្រិតគុណភាពសាច់រូបភាពច្បាស់បំផុត។ ក្រុមហ៊ុន Realme បានបង្កើត MTF Chart ដើម្បីធ្វើការបង្ហាញពីការប្រៀបធៀបគ្នារវាងសែនស័រកាមេរ៉ាទំហំ 64MP ជាមួយនិងសែនស័រទំហំ 48MP ដែលប្រើលើស្មាតហ្វូន Redmi K20 Pro ហើយជាលទ្ធផលបង្ហាញថាសមត្ថភាពសែនស័រ 64MP ផលិតសាច់រូបភាពបានច្បាស់ដិតម៉ដ្ឋជាង។ រីឯ Ultra-Wide Lens វិញមានកម្រិត aperture f/2.2 មានលទ្ធភាពផលិតប្លង់រូបភាពបានទូលាយក្នុងកម្រិត FOV 119 ដឺក្រេ ដោយប្រើប្រាស់សែនស័រផលិតរូបភាពទំហំ 8.0MP ជាមួយនិងការទ្រទ្រង់មុខងារ HDR។ ចំនែកលែន Macro Camera មានកម្រិត aperture f/2.4 មានលទ្ធភាពផលិតសាច់រូបភាពបានធំច្បាស់បំផុតកម្រិត 1.75μm (4cm) ដោយ Realme បានធ្វើការដំឡើងបន្ថែមនូវមុខងារសំគាល់ប្លង់ថតដូចជា Grass, Tree, People និង Vehicles  ជាដើមនៅលើលែន Super macro Macro Camera។

ហើយសម្រាប់ Portrait Lens ឬ 2x Telephoto Lens ត្រូវបាន Realme និយាយថាវាជាលែនដែលផ្តល់លទ្ធភាពក្នុងការទាញប្លង់ថតចូលបាន 2 ដង ប៉ុន្តែវាមិនទ្រទ្រង់នូវ optical zoom នោះទេ។ ជារួមទៅលែន Telephoto ឬ Portrait Lens នឹងប្រើជំនូសលែន Depth Sensor ឬក៏ Macro Cam Lens ក្នុងការផលិតរូបព្រាលផ្ទៃ ហើយវាអាចធ្វើការទាញ់ប្លង់ចូលបានក្នុងកម្រិត 2x ដល់ 5x zoom។ សម្រាប់ផ្ទៃ UI នៃកម្មវិធីកាមេរ៉ាវិញយើងមើលឃើញថាហាក់មិនសូវជាខុសគ្នានឹងផ្ទៃ UI កាមេរ៉ារបស់ស្មាតហ្វូន Realme X ដោយវាអាច Switch រវាងមុខងារ Video, Photo និង Portrait នៅពីលើរង្វង់ចុចថត និងមាន Icon កំនត់មុខងារមួយចំនួនទៀតនៅខាងឆ្វេងដូចជា Ultra 64MP, Ultra macro, Nightscape និង Expert។ 

ក្រុមហ៊ុន Realme បាននិយាយថាស្មាតហ្វូនជំនាន់ថ្មីដែលបំពាក់ប្រព័ន្ធកាមេរ៉ា 4 គ្រាប់នឹងត្រូវដាក់បង្ហាញនៅក្នុងទីផ្សារប្រភេទឥណ្ឌានៅមុខថ្ងៃបុណ្យ Diwali Festival ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី 27 ក្នុងខែតុលា ឆ្នាំ 2019។ ហើយស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននឹងមានដល់ទៅ 3 ស៊េរីហើយក៏នឹងមានស៊េរី Realme Pro និង Realme X ផងដែរដែលនឹងបំពាក់ប្រព័ន្ធកាមេរ៉ា 4 គ្រាប់។

យ៉ាងណាមិញនៅលើផ្ទាំងបទបង្ហាញ (Slide) របស់ Realme បានធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ Camera Innovation Event បានបង្ហាញថាមានចំនួន 3 ស៊េរីដោយមានពីរស៊េរីប្រើប្រាស់លេខ 5 និង 5 Pro នៅក្រោមលែនកាមេរ៉ាខាងលើ ហើយមួយស៊េរីទៀតគឺមានកាមេរ៉ា 64MP តែប៉ុណ្ណោះ ដោយគេបានសន្និដ្ឋានថាជាស្មាតហ្វូនស្ថិតក្នុងស្រឡាយ Realme X Series អាចជា “Realme X2”។ ចឹងសរុបមកវិញ…! ប្រិយមិត្តយល់ឃើញដូចម្តេចដែរសម្រាប់ស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Realme ដែលមានកាមេរ៉ា 4 គ្រាប់ និងមានកាមេរ៉ាគោលប្រើប្រាស់សែនស័រថ្មីទំហំរហូតដល់ 64MP របស់ Samsung ដែលនឹងបង្ហាញវត្តមាននៅខែក្រោយនេះ (ខែកញ្ញា)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន