no-alternative title

បែកធ្លាយរូបភាព MEIZU 16S PRO ដោយបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះ មានអេក្រង់គែមកោង

ចាប់តាំងពីក្រុមហ៊ុន Meizu បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងឆ្នាំនេះនោះគឺ Meizu 16s វាក៏មានពាក្យចចាមអារ៉ាមជាច្រើនទៀតអំពីស្មាតហ្វូនបងប្អូនរបស់វាដែលមានអេក្រង់ធំផងដែរ។ ក្នុងនោះក៏មានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូននោះថែមទៀតផង នៅពេលនេះ យើងក៏ទទួលបាននូវរូបភាព Render ដែលជាការបែកធ្លាយថ្មីអំពីស្មាតហ្វូន Meizu 16s Pro ទៀតផង។ ស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូឌែលរបស់ក្រុមហ៊ុន Meizu គឺ M973Q និង M928Q ឆ្លងកាត់នូវវិញ្ញាបនបត្រ CCC រួចហើយនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ ហើយវាត្រូវគេជឿជាក់ថាជាស្មាតហ្វូន Meizu 16s Pro ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីរូបភាព Render របស់ស្មាតហ្វូននេះ លក្ខណៈខុសប្លែកគ្នារបស់វាគឺទាក់ទងទៅនឹងអេក្រង់កោងរបស់វានៅលើស្មាតហ្វូន Meizu 16s Pro នេះ ហើយវាក៏មានកាមេរ៉ាខាងក្រោយ៣ គ្រាប់ផងដែរ។ ស្មាតហ្វូននេះគឺមានអេក្រង់កោងដែលធ្វើអោយយើងនឹកឃើញដល់ស្មាតហ្វូន Meizu Zero ដែលក្រុមហ៊ុនបានលុបចោលវិញនោះ។ សម្រាប់វិញ្ញាបនបត្រ 3C របស់ស្មាតហ្វូនម៉ូឌែល M973Q នេះមានការទម្លាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 24W ។ 

 

នៅក្នុងបញ្ជីថ្មីៗរបស់ TaoBao បញ្ជាក់ថា ស្មាតហ្វូនប្រភេទ Pro នេះនឹងប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ Sony IMX586 48-megapixel primary lens ជាមួយនឹងកាមេរ៉ា 20-megapixel telephoto lens ដែលត្រូវបានលើកឡើងអំពីលក្ខណៈសម្បត្តិរបស់វាផងដែរ។  យ៉ាងណាមិញ វាមានការកត់សម្គាល់ថា ប្រភពជាផ្លូវការជាច្រើននៅមិនទាន់មានការបញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូន 20-megapixel telephoto lens នៅឡើយទេដែលនេះជាហេតុផលដែលរូបភាព Render ដែលបែកធ្លាយនេះមើលទៅពិតជាប្លែកភ្នែកមែនទែន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន