no-alternative title

OnePlus 7T អាចនឹងក្លាយជាស្មាតហ្វូន OnePlus ប្រភេទ 5G ស៊េរីថ្មី ដែលក្រុមហ៊ុនគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះ

កាលពីថ្ងៃទី 14 ខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន OnePlus បានធ្វើការបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូន Oneplus 7 និង OnePlus 7 Pro។ ការបង្ហាញខ្លួនស្មាតហ្វូនទាំងពីនេះ គឺជាការកត់សម្គាល់បង្ហាញអំពីសករាជថ្មីសម្រាប់ក្រុមហ៊ុនស្មាតហ្វូនរបស់ចិនមួយនេះ ហើយនេះ គឺជាលើកទី 1 សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ដែលផ្តល់នូវស្មាតហ្វូន Flagship ចំនួន 2 ម៉ូឌែលនោះគឺ OnePlus 7 និង OnePlus 7 Pro ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 5G នេះ។ នេះមិនមែនជាស្មាតហ្វូនដែលត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូន OnePlus 7 series របស់ខ្លួនទៀតនៅចុងឆ្នាំនេះ។ ស្មាតហ្វូននេះប្រហែលជាមានឈ្មោះថា OnePlus 7T និង OnePlus 7T Pro ខណៈពេលដែលស្មាតហ្វូនទាំងនេះក៏មានការបែកធ្លាយកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។ បើទោះបីជាក្រុមហ៊ុននេះ នៅមិនទាន់ឆ្លើយតបទៅនឹងព័ត៌មាននៃស្មាតហ្វូន OnePlus 7T និង 7T ក៏ដោយ ក៏នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានធ្វើបញ្ជាក់កាលពីម្សិលមិញនេះថា ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2019 នេះ។ 

ស្មាតហ្វូននេះ ទំនងប្រហែលជាមានលេខម៉ូដែល OnePlus 7T ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G។ ក្រុមហ៊ុន Sprint របស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន នឹងបង្ហាញនូវស្មាតហ្វូន 5G របស់ខ្លួន នៅចុងឆ្នាំនេះ។ លោក CEO រូបនេះបាននិយាយថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនមុនចុងឆ្នាំនេះ ហើយអាចនៅក្នុងខែតុលា។ លោក Lau បាននិយាយថា ស្មាតហ្វូន ដែលបង្ហាញខ្លួននៅចុងឆ្នាំ 2019 នេះនឹងអាចប្រើប្រាស់នូវបច្ចេកវិទ្យា 5G connectivity ហើយស្មាតហ្វូននេះ គឺជាប្រភេទស្មាតហ្វូន Flagship។ សម្រាប់លក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន OnePlus 5G នេះគឺនៅមានភាពស្រពិចស្រពិលប៉ុន្តែយើងជឿជាក់ថា វាគឺជាស្មាតហ្វូន OnePlus 7T ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប SD 855+ ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន