no-alternative title

ព័ត៌មានថ្មី! Huawei Mate 30 5G ក៏នឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះ ជាមួយនឹងស្មាតហ្វូន Mate 30 និង 30 Pro ផងដែរ

កំពូលស្មាតហ្វូនស៊េរីថ្មីត្រកូល Huawei Mate 30 series ត្រូវបានគេរាយការណ៍ថា នឹងត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួននៅខែក្រោយនេះ ហើយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់ចិនក៏បញ្ជាក់អំពីការត្រៀមប្រកាសវត្តមានស្មាតហ្វូន 5G នេះផងដែរ។ China Unicom ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋនៅក្នុងប្រទេសចិន បានប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនម៉ូឌែល 5G ហើយនិងបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 30 5G នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ។ ក្រៅពីនេះ វាមិនទាន់មានព័ត៌មានបន្ថែមទៀតនោះទេដែលទម្លាយបង្ហាញអំពីស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ព័ត៌មានមុននេះ ស្មាតហ្វូន Huawei Mate 30 series នឹងប្រើប្រាស់នូវបន្ទះឈីប 7nm EUV Kirin 990 processor (Kirin 985) ហើយវាក៏ភ្ជាប់ជាមួយនឹងស្បែក EMUI 10.0 ផងដែរ។ រូបភាព Renders និងការបែកធ្លាយថ្មីៗនេះបញ្ជាក់ថា ស្មាតហ្វូន Mate 30 និង 30 Pro នឹងភ្ជាប់ជាមួយនឹង Waterfall Notch ជាមួយនឹងពន្លឺ 3D ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការឌីស្សាញជាមួយនឹងកាមេរ៉ាដែលមានរាងជារង្វង់។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺមានការពង្រឹងជាមួយនឹងគែមអេក្រង់កោង និងស៊ុមព័ទ្ធអេក្រង់ស្តើងមែនទែន។

បន្ថែមពីនេះទៀត ស្មាតហ្វូន Mate 30 Pro នឹងភ្ជាប់ជាមួយនឹងកាមេរ៉ា 40MP ចំនួន 2 គ្រាប់ផ្សេងគ្នា។ ប្រភពកាលពីពេលមុននេះបញ្ជាក់ថា ស្មាតហ្វូន Huawei mate 30 series អាចនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះដែលអាចនឹងថ្ងៃដែលដំណើរការនូវ 5G version របស់ខ្លួននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន