no-alternative title

ក្រុមហ៊ុន Huawei នឹងបង្កើតរោងចក្រថ្មីមួយ ដែលមានតម្លៃ 800 លានដុល្លារអាមេរិក នៅក្នុងប្រទេសប្រេស៊ីល

តាមការបញ្ជាក់អំពីអភិបាលក្រុង São Paulo ប្រទេសប្រេស៊ីល បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei មានគម្រោងក្នុងការវិនិយោគទឹកប្រាក់ចំនួន 800 លានដុល្លារអាមេរិក ដើម្បីបង្កើតនូវរោងចក្រមួយនៅក្នុងទីក្រុង Sao Paulo។ ការវិនិយោគនេះ នឹងមានរយៈពេលច្រើនជាង 3 ឆ្នាំ។ លោក João Doria និយាយថា រោងចក្រនេះ គឺដើម្បីបំពេញតម្រូវការនិងឆ្លើយតបភ្លាមៗ បន្ទាប់ពីការដេញថ្លៃទៅលើបច្ចេកវិទ្យា 5G នៅក្នុងប្រទេសប្រេស៊ីល។ សម្រាប់ការដេញថ្លៃទៅលើ 5G ដំបូងបំផុតនៅក្នុងប្រទេសនេះនឹងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ 2020 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនិយាយនៅក្នុងអ៊ីម៉ែលមួយថា រោងចក្រថ្មីនេះប្រហែលជាសម្រាប់ផលិតស្មាតហ្វូន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមុននេះ ក្រុមហ៊ុន Huawei ទទួលបានជោគជ័យក្នុងការសាកល្បងទៅលើបច្ចេកវិទ្យា 5G ជាមួយនឹងប្រតិបត្តិករធំៗចំនួន 4 មកហើយ នៅក្នុងប្រទេសប្រេស៊ីល យោងតាមការបញ្ជាក់ចេញពីលោក Nicolas Driesen ដែលជាប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Huawei ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងជួយប្រតិបត្តិករជាច្រើនក្នុងការធ្វើទំនើបកម្មទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមុនពេលដែលមានការដេញថ្លៃនេះផងដែរ។ ក្រុមហ៊ុន Huawei កំពុងតែទន្ទឹងរង់ចាំក្នុងការដឹកនាំទៅលើការអភិវឌ្ឍបច្ចេកវិទ្យា 5G នៅក្នុងប្រទេសប្រេស៊ីល។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏ប្រឈមមុខទៅនឹងបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសជាច្រើននៅអាមេរិកឡាទីនក្នុងការពង្រាយទៅលើបច្ចេកវិទ្យា 5G នេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺមិនមែនជាក្រុមហ៊ុនតែមួយគត់ដែលប្រកួតប្រជែងនៅលើបច្ចេកវិទ្យា 5G នៅក្នុងប្រទេសប្រេស៊ីលនេះនោះទេ។ ក្រុមហ៊ុន Nokia ក៏ដំណើរការនៅទីនេះផងដែរ ហើយក្រុមហ៊ុននេះ ក៏ទទួលបានកុងត្រាជាច្រើននៅទីនេះដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រហែលជាទទួលបាននូវអត្ថប្រយោជន៍ច្រើនដោយសារតែតម្លៃថោកជាងសម្រាប់ការពង្រាយទៅលើបច្ចេកវិទ្យា 5G នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន