no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 Plus ពណ៌ Aura blue ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបឆាប់ៗនេះ

សម្រាប់ឆមាសទី 2 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 series របស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងដៃគូរបស់ខ្លួន។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន ក៏មានពណ៌ថ្មីៗជាច្រើន ក្នុងនោះរួមមានដូចជា Aura blue ជាដើម ដែលកាលពីពេលមុននេះក៏មានការបែកធ្លាយផងដែរ។ នេះគឺជាពណ៌ខៀវដិតសម្រាប់ស្មាតហ្វូន Samsung Galaxy Note 10 Plus។ អតិថិជនអាចរកទិញបាននៅលើ Best Buy ឬ ហាងអនឡាញរបស់ក្រុមហ៊ុន Samsung នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ មានការរាយការណ៍ថ្មីៗនេះ បាននិយាយថា ហាងលក់អនឡាញជាច្រើននៅក្នុងប្រទេសជាច្រើននៅអ៊ឺរ៉ុប គឺអាចរកទិញបានពណ៌ខៀវដិតរបស់ស្មាតហ្វូន Galaxy Note 10 Plus នេះបាន។ សម្រាប់ព័ត៌មានថ្មីនេះ គឺមានការទម្លាយចេញពី Roland Quandt។ សម្រាប់ពណ៌ Aura Blue version របស់ស្មាតហ្វូន Galaxy Note 10 Plus នេះ គឺមានរ៉េមទំហំ 12GB+256GB  ដោយតម្លៃលក់របស់ស្មាតហ្វូនពណ៌នេះ គឺដូចគ្នាទៅនឹងពណ៌ផ្សេងទៀតដែររបស់ Galaxy Note 10+ ដែលមានតម្លៃ 1,099 euros ។

គួររំលឹកផងដែរថា ស្មាតហ្វូន Galaxy Note 10 នេះគឺមាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសដែលក្នុងនោះ រួមមានដូចជា ពណ៌ Aura Glow, Aura Black, Aura White, Aura Pink និង Aura Red ។ សម្រាប់ស្មាតហ្វូន Galaxy Note 10+ គឺមានតែ 3 ពណ៌ទេគឺ Aura Glow, Aura Black, Aura White ហើយបន្ថែមជាមួយនឹងពណ៌ Aura Blue មួយទៀត។ ក្រៅពីទំហំ 12GB + 256GB នេះ វាក៏មានម៉ូឌែលទំហំ 512GB ដែលមានតម្លៃ $1200។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះ ក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើ DXoMark ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន