no-alternative title

បែកធ្លាយតម្លៃ និងពណ៌របស់ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 នៅមុនពេលបង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន HMD Global នឹងមានវត្តមានៅក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខនេះ ដើម្បីប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី 5 ខែកញ្ញាខាងមុខនេះ។ មានការរំពឹងថា Nokia 7.2 នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ IFA 2019 នេះ។ ព័ត៌មានថ្មីបំផុតដែលចែករំលែកដោយ Nokia Power User ក៏ទម្លាយអំពីតម្លៃ និងពណ៌របស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះគឺមានការបែកធ្លាយចេញពីទិន្នន័យ Database របស់អ្នកចែកចាយដែលទម្លាយថា Nokia 7.2 នេះមានលេខម៉ូឌែល TA-1196 ហើយវាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal Black, Ice Blue និង Forest Green ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Nokia 7.2 ត្រូវបានគេដឹងថា គឺបានបង្ហាញខ្លួននៅលើបញ្ជីរបស់គេហទំព័រលក់រាយចិនហើយនៅក្នុងតម្លៃត្រឹមតែ $274 ខណៈពេលដែលហាងផ្សេងទៀតដាក់លក់នៅក្នុងតម្លៃ $249។ សម្រាប់តម្លៃរបស់ Nokia 7.2 អាចនឹងមានតម្លៃផ្សេងៗគ្នាដោយផ្អែកទៅលើទីតាំងផ្សេងៗគ្នានោះ។ សង្ឃឹមថា ការបែកធ្លាយថ្មីនេះគឺមានតម្លៃពិតរបស់ស្មាតហ្វូននេះទៅចុះ។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូន Nokia 7.2 នេះនឹងមានអេក្រង់ទំហំ 6.3-inch display ជាមួយនឹង waterdrop notch ។ វាទ្រទ្រង់នូវអេក្រង់ដែលមានកម្រិតភាពច្បាស់ full HD+ ។ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ឬ 660។ វាមានទំហំ 4GB+64GB storage និង 6GB+128GB។

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Nokia 7.2 នេះគឺមានកាមេរ៉ាដែលមានរូបរាងជារង្វង់ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់។ វាមានកាមេរ៉ាប្រភេទ 48-megapixel ZEISS optics lens និង wide-angle lens ជាមួយនឹង 120-degree field-of-view ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,500mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 18W fast charging ផងដែរ។ ក្រុមហ៊ុន HMD Global ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Nokia 6.2 និង Nokia 5.2 ផងដែរនៅក្នុងព្រឹត្តិការណ៍ IFA 2019 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវទូរស័ព្ទ Feature Phone ជាច្រើនម៉ូឌែលទៀតផងដែរនៅក្នុងព្រឹត្តិការណ៍នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន