no-alternative title

iFixit បានធ្វើការបញ្ជាក់ថា Galaxy Note 10+ 5G គឺជាស្មាតហ្វូនដែលមានសមត្ថភាពអស្ចារ្យបំផុត

ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy Note របស់ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា គឺមិនងាយស្រួលនោះទេ នៅក្នុងការជួសជុលនោះ នេះបើយោងតាមការរុះរើមើលគ្រឿងក្នុងរបស់ស្មាតហ្វូនស៊េរីចុងក្រោយនេះ របស់ក្រុមហ៊ុន iFixit ស្មាតហ្វូន Galaxy Note 10+ 5G គឺកាន់តែពិបាកជួសជុលខ្លាំង ដោយមានពិន្ទុត្រឹមតែ 3 លើ 10 ប៉ុណ្ណោះសម្រាប់ការជួសជុល ដោយខុសគ្នាជាមួយ និងស្មាតហ្វូន Galaxy Note 9 កាលពីឆ្នាំមុន គឺទទួលបានពិន្ទុទាបមែនទែនគឺត្រឹមតែ 4 លើ 10 នៃពិន្ទុការជួសជុលពី iFixit។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការលើកឡើងនេះ លោកអ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាវាមានពិន្ទុទាបយ៉ាងនេះ? ចម្លើយនោះ គឺដោយ សាររតែអ្វីគ្រប់យ៉ាង គឺប្រើប្រាស់កាវស្អិតទាំងអស់ ហើយចំនួនគឺកាន់តែច្រើនជាងងមុន ដោយគិតពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ទៅដល់ថាមពលថ្ម។ អ្វីដែលមានការផ្លាស់ប្តូរដ៏ធំនៅខាងក្នុងស្មាតហ្វូនថ្មី Note 10+ 5G នេះ គឺការប្រើប្រាស់នូវ ្Stacked Motherboard (ដូចគ្នាទៅនឹង Apple) ដើម្បីសន្សំទំហំកន្លែងនៅលើស្មាតហ្វូននេះ។ ការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់មួយទៀតនៅខាងក្នុងនេះគឺការប្រើប្រាស់នូវ Square-Ish Vibration Motor ជាជាងការប្រើប្រាស់នូវរង្វង់ធម្មតាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុនៗនោះ។ 

ក្រុមហ៊ុន iFixit បានធ្វើការបញ្ជាក់ថា ស្មាតហ្វូនថ្មី Note 10+ 5G គឺពិតជាពិបាកណាស់សម្រាប់ម៉ូឌែលថ្មីនេះ។ អ្នកក៏អាចឃើញនូវ mmWave antenna modules ចំនួន 3 នៅលើស្មាតហ្វុន 5G នេះ ហើយអ្វីដែលធ្វើអោយពិន្ទុនៃការជួសជុលទៅលើស្មាតហ្វូននេះ កាន់តែអាក្រក់ទៀតនោះ គឺថា ការផ្លាស់ប្តូរទៅលើអេក្រង់របស់វា។ ក្រុមហ៊ុន iFixit បាននិយាយថា ស្មាតហ្វូន Note 10+ 5G ត្រូវធ្វើការដោះចេញទាំងស្រុង សិនទើបអាចធ្វើការផ្លាស់ប្តូរទៅលើអេក្រង់ទំហំ 6.8 អ៊ីង របស់វាបាន។

និយាយទៅ គឺពិតជាអាចមានបញ្ហាជាច្រើនកើតឡើងជាបន្តទៀត។ សរុបមក ស្មាតហ្វូន Galaxy Note 10+ 5G គឺជាស្មាតហ្វូនដែលមានសមត្ថភាពអស្ចារ្យ ហើយអ្នកមិនគួរធ្វើអោយបាក់បែក ឬមានបញ្ហានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន