តាមការព្យាករណ៍ថ្មីពីក្រុមហ៊ុនសារជីវកម្មសិក្សាស្រាវជ្រាវទិន្នន័យអន្តរជាតិ IDC នៅក្នុងនាមជាអ្នកតាមដានទូរស័ព្ទចល័តទូទាំងពិភពលោក (Worldwide Quarterly Mobile Phone Tracker) បានមើលឃើញនូវសញ្ញានៃការងើបឡើងវិញសម្រាប់ឆមាសទី 2 ឆ្នាំ 2019 នេះ និងឆ្នាំ 2020 ហើយទិន្នន័យនេះបង្ហាញអំពីកំណើនការនាំចេញនៃទីផ្សារស្មាតហ្វូន។ នៅក្នុងរបាយការណ៍មួយ IDC បានរំពឹងថា ការនាំចេញស្មាតហ្វូននឹងមានការធ្លាក់ចុះប្រហែលជា -0.4% សម្រាប់ឆមាសទី 2 នៅក្នុងឆ្នាំ 2019 នេះ ខណៈពេលដែលទីផ្សារពិភពលោកមានការធ្លាក់ចុះ 2.2% បើធៀបជាមួយនឹងឆ្នាំមុននេះ។ ប៉ុន្តែនៅក្នុងឆ្នាំ 2020នេះ IDC បានរំពឹងថា ការនាំចេញអាចនឹងមានការកើនឡើង 1.6% ផងដែរ។
ក្រុមហ៊ុន បានបញ្ជាក់ថា ការកើនឡើងនេះ គឺដោយសារតែវត្តមានរបស់បច្ចេកវិទ្យា 5G នេះ។ ចាប់តាំងពីការដាក់ពង្រាយដំណើរការជាផ្លូវការចាប់ផ្តើមនៅក្នុងតំបន់ជាច្រើននោះ សម្រាប់ឆ្នាំ 2020 គឺជាការវិវត្តន៍ទៅលើបច្ចេកវិទ្យា 5G។ IDC រំពឹងថា ការនាំចេញស្មាតហ្វូន 5G នឹងមានសន្ទុះកើនឡើងខ្លាំងក្លាដល់ទៅ 8.9% នៅក្នុងឆ្នាំ 2020 នេះ ដែលមានការនាំចេញស្មាតហ្វូនចំនួន 123.5 លានគ្រឿង និងបន្តមានកំណើន 28.1% នៅក្នុងឆ្នាំ 2023 ខាងមុខនេះ។
របាយការណ៍មួយ បាននិយាយថា ចំណែកទីផ្សារស្មាតហ្វូន Android គឺមានការកើនឡើង 87.0% នៅក្នុងឆ្នាំ 2019 ចាប់ពី 85.1% នៅក្នុងឆ្នាំ 2018 ដោយសារតែការចាប់ផ្តើមដំណើរការនូវបច្ចេកវិទ្យា 5G និងការអាប់ដេតទៅលើម៉ូឌែលចាស់ៗផងដែរ។ ការរំពឹងកើនឡើងអាចនឹងមានការកើនឡើងដល់ទៅ 1.7% ជាមួយនឹងការនាំចេញ 1.3 លានគ្រឿងនៅក្នុងឆ្នាំ 2023 ។ នៅក្នុងឆ្នាំនេះ ការនាំចេញស្មាតហ្វូន iPhones របស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះដល់ទៅ 177.9% ដែលមានការធ្លាក់ចុះ 14.8% បើធៀបជាមួយនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Apple បានត្រៀមខ្លួនក្នុងការដំណើរការនូវស្មាតហ្វូន 5G ជាច្រើនម៉ូឌែលនៅឆ្នាំក្រោយនេះផងដែរ៕