no-alternative title

ម៉ាឡេស៊ី មានគម្រោងប្រើប្រាស់នូវឧបករណ៍ 5G របស់ Huawei ហើយប្រកាសថា នឹងបន្តគាំទ្រក្រុមហ៊ុនចិនមួយនេះថែមទៀតផង

បន្ទាប់ពីការស៊ើបអង្កេតទៅលើសកម្មភាពរំលោភបំពានដែលមានការចែកចាយនៅលើអ៊ីនធើណិតរបស់ក្រុមហ៊ុន Huawei ពេលនេះប្រធានអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី បានអះអាងថា ប្រទេសនេះ នៅតែមានជំហរក្នុងការប្រើប្រាស់នូវឧបករណ៍ 5G របស់ក្រុមហ៊ុន Huawei។ សម្រាប់ប្រទេសជាច្រើនទៀតនៅក្នុងបណ្តាប្រទេសលោកខាងលិច ក៏បន្តចោទប្រកាន់ថា ឧបករណ៍របស់ក្រុមហ៊ុន Huawei អាចនាំអោយមានការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រទេសម៉ាឡេស៊ីនៅតែគាំទ្រដល់ក្រុមហ៊ុន Huawei ចាប់តាំងពីមានការចាប់ផ្តើមនៃការហាមឃាត់ពីសហរដ្ឋអាមេរិកថែមទៀត។ លោកនាយករដ្ឋមន្ត្រី Dr Mahathir របស់ប្រទេសម៉ាឡេស៊ី អះអាងកាលពីដើមឆ្នាំនេះថា ការស្រាវជ្រាវរបស់ក្រុមហ៊ុន Huawei គឺឆ្ងាយធំជាងសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ី។ យើងនឹងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ពួកគេ តាមអ្វីដែលអាចធ្វើទៅបាន។ គាត់បន្ថែមថា ក្រុមហ៊ុន Huawei គឺមានបច្ចេកវិទ្យាខ្ពស់ជឿនលឿនខ្លាំងជាងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

លោកស្រី Nur Sulyna មកពី MCMC និយាយថា គ្រប់គ្នាកំពុងតែប្រកួតប្រជែងនៅក្នុងបច្ចេកវិទ្យា 5G ។ នៅក្នុងប្រទេសម៉ាឡេស៊ី គ្រប់គ្នាចង់ដឹងអំពីសក្តានុពលរបស់ខ្លួន តើយើងនឹងប្រើប្រាស់វាយ៉ាងម៉េច ដើម្បីសម្រួលដល់ចរាចរណ៍លឿន ការពង្រឹងទៅលើសុវត្ថិភាពនៅក្នុងផ្នែកកសិកម្ម និងសុខភាពនោះ នៅក្នុងសន្និសិទមួយនៅក្នុងកិច្ចប្រជុំតុមូលអាស៊ីប៉ាស៊ីហ្វិកលើកទី 33 ដែលរៀបចំឡើងដោយ វិទ្យាស្ថានការសិក្សាយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី។ បើនិយាយអំពីហានិភ័យសុវត្ថិភាពនោះ វាមិនមែនផ្តាច់មុខសម្រាប់តែបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei នោះទេ ប៉ុន្តែវាគឺសម្រាប់ឧបករណ៍ទាំងអស់ដែលមានសមត្ថភាពអាចតភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន