no-alternative title

ការបង្កើតនូវពិភពថ្មីដ៏ឆ្លាតវៃនៃប្រព័ន្ធបណ្តុះបណ្តាល AI ដ៏ខ្លាំងបំផុតរបស់ពិភពលោករបស់ Huawei បង្ហាញខ្លួនជាផ្លូវការហើយ

ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ប្រទេសចិន Huawei ទើបតែបង្ហាញវត្តមាននៅក្នុងសន្និសិទ Huawei Connect 2019។ លោក Hu Houkun អនុប្រធានរបស់ក្រុមហ៊ុន Huawei ក៏ថ្លែងនូវសន្ទរកថា គន្លឹះដ៏សមខាន់មួយទាក់ទងទៅនឹងប្រធានបទ “ការបង្កើតនូវពិភពថ្មីដ៏ឆ្លាតវៃ”។ នៅក្នុងការថ្លែងនេះ លោក Hu Houkun ក៏បានប្រកាសចេញនូវយុទ្ធសាស្រ្ត AI ថ្មីរបស់ក្រុមហ៊ុន Huawei និងបាននិយាយថា យុទ្ធសាស្រ្ត AI របស់ក្រុមហ៊ុន Huawei ត្រូវបានអនុវត្តន៍ពេញលេញហើយ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវ Huawei Atlas 900 របស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei នោះ នេះគឺជាប្រព័ន្ធបណ្តុះបណ្តាលដ៏ខ្លាំងបំផុតនៃបច្ចេកវិទ្យា AI របស់ពិភពលោកនោះ។ បន្ថែមពីនេះទៀត វានឹងមានការបង្កើតនូវប្រព័ន្ធ AI សម្រាប់ប្រើប្រាស់នៅក្នុងគោលបំណងជាច្រើន។ Huawei Atlas 9000 បច្ចុប្បន្ននេះ ត្រូវបានប្រើប្រាស់នៅលើ Huawei Cloud។ ក្រុមហ៊ុន Huawei បាននិយាយថា នៅក្នុងការតេស្ត៍នៅលើ Resnet-50 សម្រាប់ធ្វើការវាស់ទៅលើសមត្ថភាពនៃការបណ្តុះបណ្តាលទៅលើបច្ចេកវិទ្យា AI នេះ Huawei Atlas 900 អាចធ្វើការបញ្ចប់នូវការធ្វើតេស្ត៍ទាំងស្រុងបាននៅក្នុងរយៈពេល 59.8 វិនាទី។ នេះ គឺជាការបំបែកនូវកំណត់ត្រាថ្មី។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Huawei ក៏បានធ្វើការបង្ហាញនូវសមាសភាគជាច្រើននៃ Atlas 900 របស់ខ្លួនដែលមានការរាប់បញ្ចូលនូវឈីប Ascend 910 AI រាប់ពាន់គ្រាប់ ហើយនឹងមានការបញ្ចូលនូវ Interfaces កម្រិតខ្ពស់ចំនួន 3 ដែលរួមមាន PCIe 4.0 ដែលមានកម្លាំងដល់ទៅ 256-1024 P FLOPS ក្នុងមួយវិនាទីថែមទៀតផង។ 

គួរបញ្ជាក់ផងដែរថា Huawei Connect គឺជាសន្និសិទអេកូឡូស៊ីជាលក្ខណៈសកលដ៏ធំបំផុតរបស់ក្រុមហ៊ុន Huawei នៅក្នុងឧស្សាហកម្ម ICT នេះ។ របៀបវារៈសំខាន់សម្រាប់សន្និសិទនេះ គឺផ្តោតទៅលើបច្ចេកវិទ្យាឆ្លាតវៃ Artificial Intelligence (AI)។ នេះគឺជាប្រធានបទដ៏សំខាន់សម្រាប់សន្និសិទនេះ ដែលមានន័យសំដៅទៅលើភាពឆ្លាតវៃកម្រិតខ្ពស់ Advance Intelligence។ សម្រាប់ប្រធានបទជាច្រើនទៀតនៅក្នុងសន្និសិទនេះ គឺមានការផ្តោតទៅលើផ្នែកជាច្រើនដូចជាការរុករកនៅលើលំហរ ការរុករកប្រេង ឬហ្គាស បច្ចេកវិទ្យា Cloud Computing ប្រព័ន្ធប្រតិបត្តិការ OS កូដ Open-Source និងជាច្រើនទៀតដែលកាន់តែទូលំទូលាយ និងសម្បូរបែបជាងមុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន