no-alternative title

Huawei Mate 30 Pro និង Mate 30 Pro (5G) បានបង្ហាញខ្លួនជាផ្លូវការហើយ កាមេរ៉ាដឹងតែអោយអ្នកប្រើប្រាស់ពេញចិត្តស្តូកហ្មង

Huawei Mate 30 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន និងមានការពង្រឹងទៅលើសមត្ថភាពនៃអេក្រង់ ការឌីស្សាញដ៏អស្ចារ្យ និងជាពិសេសទៅលើផ្នែកាមេរ៉ារបស់វាថែមទៀតផង។ ស្មាតហ្វូន Huawei Mate 30 Pro នេះមានអេក្រង់ 6.53-inch Horizon OLED display ដែលមានគែមកោងកម្រិត 88 ដឺក្រេ ជាមួយនឹងកម្រិតភាពច្បាស់ FHD+ (2400 x 1176) និងមានភ្ជាប់ជាមួយនឹងសំឡេងដ៏ពិរោះរណ្តំចិត្តថែមទៀត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 990 processor (4G) សម្រាប់ម៉ូឌែលប្រភេទ 4G និងបន្ទះឈីប Kirin 990 (5G) សម្រាប់ប្រភេទ 5G ជាមួយនឹងរ៉េមទំហំ 8GB RAM + 256GB Internal Storage (អាចធ្វើការបន្ថែមនូវម៉េមូរីកាតបន្ថែមទៀតបានផងដែរ)។

បើនិយាយអំពីការថតរូបភាពវិញនោះ ស្មាតហ្វូនស៊េរីថ្មី Mate 30 Pro នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ា Leica Quad ដែលមានទំហំ 40MP SuperSensing (f/1.6 aperture, OIS) + 40MP Cine Camera (f/1.8 aperture) + 8MP Telephoto (f/2.4 aperture, OIS) ភ្ជាប់ជាមួយនឹងមុខងារ 3X optical zoom + 3D depth-sensing ថែមទៀត។ កាមេរ៉ានេះមានភ្ជាប់ជាមួយនឹងមុខងារ Dual Optical Image stabilization, Live video Bokeh ដែលទ្រទ្រង់នូវវីដអូ 720p super slow mo នៅក្នុងកម្រិត 7680fps, 4K Time-lapse, Ultra high definition Night photography, និងការទ្រទ្រង់ទៅលើមុខងារឆ្លាតវៃ Artificial Intelligence (AI) ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញនោះ វាមានភ្ជាប់ជាមួយនឹងកាមេរ៉ា 32MP (f/2.0 aperture) selfie, 3D depth-camera សម្រាប់បច្ចេកវិទ្យាដោះសោរ Face Unlock, Ambient Light និង Proximity sensors រួមជាមួយនឹងបច្ចេកវិទ្យា Gesture sensor សម្រាប់ការបញ្ជាជា Air Gestures ថែមទៀត។ ស្មាតហ្វូន Huawei Mate 30 Pro នេះដំណើរការនូវ EMUI 10 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 10 ។ ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ 4500mAh ដែលបញ្ចូលថាមពលថ្មតាមរយៈបច្ចេកវិទ្យា 40W HUAWEI SuperCharge និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មឥតខ្សែ 27W Wireless SuperFast Chargerថែមទៀតផង។

ក្រុមហ៊ុន Huawei ក៏លុបចោលនូវប៊ូតុងឡើងសំឡេងរបស់ខ្លួនផងដែរចេញពីស្មាតហ្វូន Flagships នេះដោយប្រើប្រាស់នូវបច្ចេកវិទ្យា Touch វិញនៅលើគែមនៃអេក្រង់ចំហៀងនេះ ខណៈពេលដែលប៊ូតុង Power របស់វាគឺនៅតែរក្សានៅកន្លែងនេះដដែល។ ស្មាតហ្វូននេះមានវិមាត្រ 158.1 x 73.1 x 8.8mm  និងទំងន់ 198g។ ស្មាតហ្វូននេះមាន 4ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Space Silver, Cosmic Purple, Black និង Emerald Green និង Vegan leather version – Orange និង Forest Green ដ៏ស្រស់ស្អាតថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងប្រព័ន្ធ IP68 សម្រាប់ការពារទឹក និងធូលីថែមទៀត។ ស្មាតហ្វូន Mate 30 Pro នេះអាចធ្វើការចែករំលែកនូវថាមពលជាមួយនឹងស្មាតហ្វូនជាច្រើនទៀតបានតាមរយៈបច្ចេកវិទ្យា reverse wireless charging ដ៏អស្ចារ្យ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន