no-alternative title

OPPO Find X3 Pro នឹងប្រើបន្ទះឈីប Snapdragon 875 ខណៈម៉ូដែលស្តង់ដារ OPPO Find X3 នឹងប្រើបន្ទះឈីប Snapdragon 870

មួយរយះពេលនេះ មានព័ត៌មានចចាមអារាមជាច្រើនបានចុះផ្សាយពីការមកដល់សម្រាប់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល OPPO Reno 5 Series។ ដោយឡែកស្របពេលជាមួយគ្នាដែរស្ថាប័នសារព័ត៌មាន Digital Chat Station បានចុះផ្សាយថាក្រុមហ៊ុន OPPO ត្រៀមបង្ហាញចេញស្មាតហ្វូនកំពូលជំនាន់ថ្មីពីរម៉ូដែលផ្សេងទៀតដោយក្នុងនោះមានស្មាតហ្វូន OPPO Find X3 និង Find X3 Pro នៅឆ្នាំក្រោយនេះ។ ប្រភពបន្តថាសម្រាប់កំពូលស្មាតហ្វូន OPPO Find X3 Pro នឹងប្រើកំពូលឈីបជំនាន់ថ្មីគឺ Snapdragon 875 និងម៉ូដែលស្តង់ដារ OPPO Find X3 នឹងប្រើបន្ទះឈីបជំនាន់ថ្មីផ្សេងទៀតគឺ Snapdragon 870។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងបន្ទះឈីបជំនាន់ថ្មី Snapdragon 870 ត្រូវបានគេដឹងថាវាមានល្បឿន Overclock លឿងជាង Snapdragon 865 ដោយអង្គ CPU គោលរបស់វាមានល្បឿនដល់ 3.20GHz ខ្លាំងជាង Snapdragon 865 ដែលមានល្បឿន 2.84GHz ហើយក៏ខ្លាំងជាង Snapdragon 865+ ដែលមានល្បឿន 3.09GHz ផងដែរ។ បន្ថែមពីនេះសម្រាប់អង្គ GPU Adreno 650 របស់វាវិញក៏មានល្បឿន Clock Boost កើនដល់ 905MHz ដែលលឿនជាងល្បឿន GPU របស់ Snapdragon 865+ ដែលមានល្បឿន 645MHz និងលឿនជាង GPU នៅលើ Snapdragon 865 ដែលមានល្បឿន 587MHz។ 

ពិន្ទុ GPU របស់ Snapdragon 870 ដែលបានបង្ហាញនៅលើកម្មវិធីតេស្ត AnTuTu កន្លងមកឃើញថាវាកើនពិន្ទុដល់ 70,000 បន្ថែមពីលើពិន្ទុ 240,000 ដែលមាននៅលើបន្ទះឈីប Snapdragon 865 បច្ចុប្បន្នទទួលបាន។ ដោយឡែកបើយោងតាមរបាយការណ៍ចេញពីស្ថាប័ន DCS បានរាយការណ៍ថា “ស្មាតហ្វូនកំពូលជំនាន់ថ្មីម៉ូដែល OPPO Find X3 នឹងប្រើប្រាស់បន្ទះអេក្រង់កោងប្រភេទ “Waterfall Screen” ទ្រទ្រង់កម្រិតបង្ហាញចេញដល់ Quad-HD+ (1440+) ជាមួយកម្រិត Refresh rate ខ្ពស់ និងទ្រទ្រង់បច្ចេកវិទ្យាបង្កប់កាមេរ៉ាសែលហ្វីក្រោមអេក្រង់ផ្ទាល់ទៀតផង”។ 

របាយការណ៍ដដែលបានអោយដឹងបន្ថែមថា “OPPO Find X3 Pro នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាសែលហ្វីពីរគ្រាប់ដែលប្រើប្រាស់សែនស័រ SONY IMX700 ដោយមួយគ្រាប់ជា Ultra wide angle មានកម្រិតរីសូលូហ្ស៊ិនខ្ពស់”។ ហើយបច្ចេកវិទ្យាអេក្រង់ និងប្រព័ន្ធកាមេរ៉ាសែលហ្វីរបស់វានឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីហៅថា “Full-Path Color Management System” របស់ OPPO ផ្ទាល់តែម្តង។ យ៉ាងណាមិញប្រភពមិនបានបង្ហើបពីកាលបរិច្ឆេទនៃការមកដល់សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ទាំងពីរនេះនោះទេ ដោយគ្រាន់តែបានសន្និដ្ឋានថាពួកវានឹងមកដល់នៅដើមត្រីមាសទី 2 ឆ្នាំ 2021 ដូចកាលពីជំនាន់មុនរបស់វាបង្ហាញខ្លួនដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន