no-alternative title

របាយការណ៍ថ្មីបាននិយាយថា ក្រាហ្វិកកាត NVIDIA RTX 30 Series នឹងបង្ហាញខ្លួននៅក្នុងខែមករាខាងមុខនេះហើយ

ក្រុមហ៊ុន NVIDIA បានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការបង្ហាញនូវក្រាហ្វិកកាតជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួនគឺ GeForce RTX 3080 Graphics Cards សម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រលេងហ្គេម។ នៅក្នុងរបាយការណ៍ថ្មីនេះ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ 2021 ខាងមុខនេះហើយ ដោយក្នុងនោះក៏នឹងមានវត្តមានរបស់បន្ទះឈីប AMD Ryzen CPUs ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍ចេញពី WCCFTech នេះ បានអោយដឹងថា ក្រាហ្វិកកាត NVIDIA RTX 30 Series នេះ នឹងបង្ហាញខ្លួននៅលើកុំព្យូទ័រជាច្រើននៅក្នុងពេលឆាប់ៗនេះជាមួយនឹងម៉ូដែលថ្មីៗជាច្រើនដូចជា RTX 3080. RTX 3070 និង RTX 3060 GPUs ជាដើម។ សម្រាប់ RTX 3080 និង RTX 3070 នឹងបង្ហាញខ្លួននៅក្នុងខែមករានេះ ហើយក្រុមហ៊ុននេះ ក៏នឹងមានដៃគូសហការដូចជាក្រុមហ៊ុន ASUS និង MSI ផងដែរ។ សម្រាប់កុំព្យូទ័រដែលប្រើប្រាស់នូវបន្ទះឈីប RTX 3060 នេះ នឹងមានតម្លៃចាប់ផ្តើមពី 999 ដុល្លារអាមេរិក។

ប្រភពព័ត៌មាននេះ បានបញ្ជាក់បន្ថែមថា សម្រាប់កុំព្យូទ័រដែលមានបន្ទះឈីប RTX 3070 នឹងមានតម្លៃចាប់ផ្តើមពី 1,299ដុល្លារអាមេរិក ហើយសម្រាប់ម៉ូឌែលប្រើប្រាស់នូវបន្ទះឈីប RTX 3080 គឺមានតម្លៃចាប់ផ្តើមពី 1,999 ដុល្លារអាមេរិក។ បន្ថែមពីនេះទៀតក្រាហ្វិកកាតថ្មីនេះ ក៏នឹងមានទំរង់ជា Max-Q និង Max-P សម្រាប់ធ្វើការជ្រើសរើសផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន