no-alternative title

ហ្គេមីងហ្វូន ASUS ROG Phone 5 បានបង្ហាញខ្លួននៅក្នុងវីដេអូថ្មីមួយជាមួយរូបរាងថ្មី ហើយនិងមានអេក្រង់ទី 2

កាលពីម្សិលមិញនេះ រូបភាពរបស់ស្មាតហ្វូន ASUS ROG Phone 4/5 បានបែកធ្លាយនៅលើ Weibo។ រូបភាពនេះ មានការបង្ហាញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មិនមានភ្ជាប់ជាមួយនឹងឡូហ្គោ RGB-lit ROG នោះទេ ហើយសម្រាប់អេក្រង់ថ្មីដែលជាប្រភេទកញ្ចក់។ នៅថ្ងៃនេះ ប្រភពដែលជឿជាក់បាន Digital Chat Station ក៏បានចែករំលែកវីដេអូរបស់ស្មាតហ្វូន ROG Phone 5 ផងដែរ។ វីដេអូនេះ មានការបង្ហាញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ទី 2 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន ROG Phone 5 នេះ មានការបង្ហាញថា ហ្គេមីងហ្វូនថ្មីនេះ មានកាមេរ៉ា 3 គ្រាប់ជាមួយនឹងភ្លើង LED flash ថែមទៀតផង។ អេក្រង់ទី 2 នេះ មានការបង្ហាញអំពីព័ត៌មានក្នុងការលេងហ្គេម និងសារជាច្រើនទៀតដូចជាការខលជាដើម។ សម្រាប់លេខ “05” ដែលនៅជាប់នឹងអេក្រង់ទី 2 នេះគឺអាចបញ្ជាក់ថា ហ្គេមីងហ្វូននេះ គឺមានឈ្មោះហៅថា ROG Phone 5 មិនមែនជាហ្គេមីងហ្វូន ROG Phone 4 នោះទេ។

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងតៃវ៉ាន់នេះ បានចែករំលែកនូវរូបភាពរបស់ស្មាតហ្វូន ROG ជំនាន់ថ្មីនេះផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការឌីស្សាញអេក្រង់កាន់តែល្អជាងមុន ជាមួយនឹងគែមស្តើងថែមទៀត។ នៅក្នុងវីដេអូដែលមានការបែកធ្លាយជាច្រើននេះ មានការបង្ហាញថា វាមិនមានការផ្លាស់ប្តូរទៅលើការឌីស្សាញអេក្រង់របស់ស្មាតហ្វូន ROG Phone 5 នោះទេ។ ស្មាតហ្វូននេះ មានគែមស្តើងនៅផ្នែកខាងឆ្វេង និងខាងស្តាំរបស់វាថែមទៀត។

របាយការណ៍ជាច្រើនទម្លាយថា ហ្គេមីងហ្វូន ROG Phone 5 នឹងមានអេក្រង់ OLED ដែលមានទំហំ 6.6 inches ជាមួយនឹងកម្រិត refresh rate ខ្ពស់។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 888 SoC និងថាមពលថ្មទំហំ 6,000mAh ដែលមានភ្ជាប់នូវបច្ចេកវិទ្យា 65W rapid charging technology រួមជាមួយនិងកាមេរ៉ាគោលទំហំ 64-megapixel ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន