no-alternative title

ក្រុមហ៊ុន Sennheiser ចង់លក់អាជីវកម្ម Consumer Audio Business របស់ខ្លួនទៅអោយក្រុមហ៊ុន Google

Sennheiser គឺជាក្រុមហ៊ុនផលិតឧបករណ៍សំឡេងដ៏មានប្រជាប្រិយភាពមួយរបស់ប្រទេសអាល្លឺម៉ង ហើយក៏ជាក្រុមហ៊ុនដែលមានអាជីវកម្មផលិតផលឧបកណ៍សំឡេងចម្រុះមួយផងដែរដូចជាការផលិតកាសស្តាប់ត្រចៀកគ្រប់ប្រភេទ បង្កើតប្រព័ន្ធបច្ចេកវិទ្យា Hi-Fi systems, Studio microphones, conferencing systems, និង amplifiers ជាដើម។ ហើយឥលូវនេះក្រុមហ៊ុនអាល្លឺម៉ងមួយនេះបាននិយាយថាខ្លួនចង់លក់អាជីវកម្ម Consumer Audio Business របស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយនៅថ្ងៃនេះលោក Andreas Sennheiser និងលោក Daniel Sennheiser ដែលជាសហនាយកប្រតិបត្តិនៃស្លាកយីហោអូឌីយ៉ូ (Audio Brand) និងចៅប្រុសរបស់ស្ថាបនិក Sennheiser បានបង្ហាញថាពួកគេកំពុងស្វែងរកដៃគូដែលនឹងវិនិយោគនៅក្នុងអាជីវកម្ម Consumer Audio Business របស់ពួកគេ ព្រោះថាពួកគេត្រូវផ្តោតទៅលើការប្រមូលធនធានរបស់ពួកគេសម្រាប់ធ្វើការវិនិយោគទៅលើអាជីវកម្មចំនួនបីផ្សេងទៀត។ អាជីវកម្មរបស់ក្រុមហ៊ុន Sennheiser បែងចែកជាបួនប្រភេទផ្សេងគ្នាក្នុងនោះមានដូចជា អាជីវកម្ម  Pro Audio, Business Communications, Neumann, និង Consumer Electronics។

សម្រាប់អាជីវកម្ម Consumer Audio Business របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ គឺផ្តោតសំខាន់ទៅលើការផលិតកាសស្តាប់ត្រចៀក និងឧបករណ៍បំពងសំឡេង Soundbars ហើយ Sennheiser បាននិយាយថាខ្លួនចង់បានដៃគូដែលអាចពង្រឹងភាពរឹងមាំនៃស្លាកយីហោផលិតផលរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជាការផ្តល់នូវឧបករណ៍សម្លេងដែលល្អបំផុត និងផ្តល់នូវបទពិសោធន៍សំឡេងដ៏ប្លែកបំផុតខុសពីគេ។ Sennheiser បានមានប្រសាសន៍ថា ខ្លួននឹងជូបពិភាក្សាជាមួយក្រុមហ៊ុនដែលមានសក្តានុពលមួយរបស់ពិភពលោកក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនដែលខ្លួនត្រូវជូបពិភាក្សាក្នុងការចាប់ដៃគូសហការដើម្បីពង្រីកអាជីវកម្ម Consumer Audio Business របស់ខ្លួននោះទេ។ទោះជាយ៉ាងណា ប្រភពមួយចំនួនបានបង្ហើបថា Sennheiser នឹងជូបពិភាក្សាជាមួយនឹងក្រុមហ៊ុន Google សម្រាប់ការពង្រីកវិសាលភាពក្នុងអាជីវកម្មមួយនេះ។

ប្រភពផ្សេងៗទៀតបានលើកឡើងថា នេះជាឱកាសដ៏ល្អមួយដែលក្រុមហ៊ុន Search Engine យក្សរបស់អាមេរិកមួយនេះកំពុងស្វែងរកដើម្បីបង្កើតជាអាជីវកម្មឧបករណ៍សំឡេងផ្ទាល់ខ្លួនដូចដែលក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុន Beats Electronics ក្នុងឆ្នាំ 2014 អីចឹងដែរ។ ហើយប្រសិនបើ Google បានក្លាយជាដៃគូសហការសម្រាប់អាជីវកម្ម Consumer Audio Business របស់ក្រុមហ៊ុន Sennheiser ពិតមែននោះ គឺវាអាចនឹងជួយអោយក្រុមហ៊ុន Giant Search Engine មួយនេះ មានលទ្ធភាពក្នុងការបង្កើនអាជីវកម្ម Audio Business របស់ខ្លួន ខណៈដែរ បច្ចុប្បន្នក្រុមហ៊ុនអាមេរិកមួយនេះបានបង្កើតឡើងនៅឧបករណ៍បំពងសម្លេងឆ្លាតវៃ Google Home Smart Speaker និងកាសស្តាប់ត្រចៀក Pixel Buds រួចហើយដែរ។

ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏នឹងអាចពង្រីកវិសាលភាពនៃទីផ្សារសេវាកម្មរបស់ខ្លួនទៅជាផលិតផលកាន់តែច្រើនទៅតាមប្រភេទ និងតម្លៃផ្សេងៗពីគ្នាថែមទៀតផង។ ហើយយើងក៏រំពឹងដែរថា នឹងអាចបានឃើញបច្ចេកវិទ្យាថ្មីៗរបស់ Sennheiser នៅក្នុងឧបករណ៍ Google Pixel ទាំងឡាយនាពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន