no-alternative title

Samsung នឹងផ្តើមដំណើរការសង្វាក់ផលិតកម្មទៅលើបន្ទះអេក្រង់បត់ Foldable Display សម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុន Google, OPPO និង Xiaomi ក្នុងពេលឆាប់ៗនេះ

យើងធ្លាប់ទទួលបានរបាយការណ៍មួយដែលចេញផ្សាយដោយបណ្តាញសារព័ត៌មាន The Elec ដែលបានចុះផ្សាយកាលពីខែធ្នូ ឆ្នាំ 2020 កន្លងទៅ ដោយបាននិយាយថា ក្រុមហ៊ុន OPPO, vivo, Xiaomi និង Google នឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួននៅឆ្នាំ 2021 នេះ។ ប៉ុន្តែ ក្នុងរបាយការណ៍ដែលចេញផ្សាយក្នុងថ្ងៃនេះវិញ គឺមិនបាននិយាយពីក្រុមហ៊ុន vivo នោះឡើយ ដោយនៅក្នុងរបាយការណ៍រាយការណ៍ថា ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតបន្ទះអេក្រង់បត់សម្រាប់ផ្គត់ផ្គង់អោយក្រុមហ៊ុន Google, OPPO និង Xiaomi។ នៅក្នុងរបាយការណ៍ថ្មីនេះក៏បានពណ៌នា លក្ខណៈសម្បត្តិខ្លះៗនៃបន្ទះអេក្រង់បត់របស់ក្រុមហ៊ុន OEM ទាំងនេះ រួមទាំងបញ្ជាក់ពីទំហំអេក្រង់របស់ក្រុមហ៊ុននិមួយៗផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំបូងចាប់ផ្តើមនិយាយពីក្រុមហ៊ុន OPPO ទៅ ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះត្រូវបានប្រភពបានបញ្ជាក់ថា សម្រាប់បន្ទះអេក្រង់ Foldable Display ដែលក្រុមហ៊ុនបានអោយ Samsung  ផលិតអោយនោះគឺហៅថា Clamshell Display ដែលមានស្ទីលបត់ពីលើមកក្រោម (ដូចរូបដែលបានបង្ហាញ) និងមានប្រវែងវែងនៅពេលពន្លាចេញ។  ប្រភពបញ្ជាក់ទៀតថា OPPO ក៏បានធ្វើការជាមួយនឹង Samsung, BOE និង Visionor សម្រាប់ការអភិឌ្ឍន៍ផលិតបន្ទះអេក្រង់បត់ទំហំ 7.7 អ៊ីញរួចហើយ។

ងាកមកក្រុមហ៊ុន Xiaomi វិញ ត្រូវបានគេដឹងថានឹងប្រើបន្ទះក្រង់បត់ស្ទាយដូច Galaxy Z Fold Series ដែរ។ ហើយបើតាមរូបភាពគំរូអេក្រង់បត់ដែលផលិតដោយ Visionor គឺបញ្ជាក់ថាមានទំហំ 7.92 អ៊ីញ។ ប៉ុន្តែ Xiaomi ក៏នឹងធ្វើការជាមួយក្រុមហ៊ុន Samsung និង CSOT ក្នុងការបង្កើតបន្ទះអេក្រង់បត់ដែលមានទំហំ 8.02 អ៊ីញផងដែរ។ ទោះជាយ៉ាងណាបើតាមឯកសារដែល Xaiomi បានដាក់ស្នើរសុំប៉ាតង់ផលិតស្មាតហ្វូនអេក្រង់បត់របស់ខ្លួនកន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុននេះនឹងផលិតស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ពន្លាចេញទំហំ 6.38 អ៊ីញប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្រុមហ៊ុន CSOT និង BOE  របស់ចិនគឺជាអ្នកផលិត និងផ្គត់ផ្គង់បន្ទះអេក្រង់បត់ទៅអោយក្រុមហ៊ុន Motorola ប្រើនៅលើទូរស័ព្ទ Motor Razr 2019។ 

ចំពោះក្រុមហ៊ុន Google វិញ ត្រូវបានប្រភពរាយការណ៍ថា បានស្នើរអោយ Samsung ធ្វើការផលិតនូវអេក្រង់បត់ប្រភេទ OLED អោយខ្លួនដែលមានទំហំប្រមាណ 7.6 អ៊ីញ។ ហើយក្រុមហ៊ុនអាមេរិកនេះគឺចាប់ដៃសហការតែជាមួយ  Samsung ប៉ុណ្ណោះ សម្រាប់ការផលិតបន្ទះអេក្រង់បត់ប្រើនៅលើអនាគតស្មាតហ្វូន Pixel Foldable Phone របស់ខ្លួន។  នាពេលបច្ចុបប្បន្នក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនតែមួយគត់ដែលមានទីផ្សារឈានមុខគេនៅក្នុងឧស្សាហកម្មទូរស័ព្ទអេក្រង់បត់ ក៏ដូចជាការផលិត និងផ្គត់ផ្គង់បន្ទះអេក្រង់បត់។ ហើយក្នុងឆ្នាំ 2021 នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះត្រូវបានគេព្យាករណ៍ថា នឹងបញ្ចេញទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីចំនួន 3 ស៊េរី ដោយក្នុងនោះក៏មាន Galaxy Z Flip 2 ដែលមានតម្លៃទាបផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន