no-alternative title

ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវវត្តមានស្មាតហ្វូន GALAXY A32, A52, A72 នៅក្នុងទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះ

ជារៀងរាល់ឆ្នាំនេះ ក្រុមហ៊ុន  Samsung បានបង្ហាញនូវស្មាតហ្វូន Galaxy ជាច្រើនម៉ូឌែលដែលមានតម្លៃផ្សេងៗគ្នា។ មកដល់ថ្ងៃនេះ ក្រុមហ៊ុននេះ គឺមានស្មាតហ្វូនត្រកូល Galaxy F, Galaxy M និង Galaxy A ដែលជាស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនទៀតដែលបានចេញលក់នៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថាក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏ត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy A ទៅកាន់ទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូនទាំងនោះមានដូចជា Galaxy A32, Galaxy A52 និង Galaxy A72។

សូអជំរាបថា នៅមុនពេលដែលក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកា ឬស្មាតហ្វូនថ្នាក់កណ្តាលនៅក្នុងប្រទេសឥណ្ឌានោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានចេញផ្សាយនូវទំព័រទ្រទ្រង់ជាច្រើនរបស់ស្មាតហ្វូន  Galaxy A31, Galaxy A52 និង Galaxy A72 នៅលើវេបសាយផ្លូវការនៅក្នុងប្រទេសឥណ្ឌាផងដែរ។ នៅក្នុងទំព័រទ្រទ្រង់នេះ ស្មាតហ្វូន Galaxy A32 នឹងមាន 2 ប្រភេទសម្រាប់ធ្វើការជ្រើសរើសនោះគឺ 4G (SM-A325F/DS) និង 5G (SM-A326B/DS)។ 

ស្មាតហ្វូនGalaxy A52 និងGalaxy A72 គឺមានលេខម៉ូឌែល SM-A525F/DS និង SM-A72F/DS ។ លេខម៉ូឌែលរបស់ស្មាតហ្វូនទាំងពីរនេះគឺជាប្រភេទ  4G version ។ ពេលនេះ វានៅមិនទាន់មានទំព័រទ្រទ្រង់សម្រាប់ស្មាតហ្វូន Galaxy A52 5G និង Galaxy A72 5G នៅឡើយទេ។ ចាប់តាំងពីស្មាតហ្វូនទាំង 3 នេះ ទទួលបាននូវទំព័រទ្រទ្រង់របស់វារៀងៗខ្លួនហើយនោះ យើងអាចប៉ាន់ស្មានបានថា ស្មាតហ្វូនទាំង 3 នេះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung អាចនឹងទម្លាក់តម្លៃរបស់ស្មាតហ្វូនថ្នាក់កណ្តាលនៅក្នុងប្រទេសនេះផងដែរ។ 

ស្មាតហ្វូន Samsung Galaxy A32 នឹងប្រកាសជាផ្លូវការនៅក្នុងទីផ្សារមួយចំនួនផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ 6.5-inch Infinity-V LCD ជាមួយនឹងកម្រិតភាពច្បាស់ HD+ ។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Dimensity 720 5G chipset កាមេរ៉ាខាងមុខទំហំ 32MP selfie sensor កាមេរ៉ាគោលខាងក្រោយទំហំ 64MP និងសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូន  Galaxy A32 នឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្ម 15W charging ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន