no-alternative title

ស្មាតហ្វូន Redmi k40 Series ទទួលបាននូវវិញ្ញាបនបត្រ Hi-Res GOLD ចំនួន 2 ពីសហគមន៍ Japan Audio Association JAS

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន Redmi បានបញ្ចេញនូវនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi k40 series ជាមួយនឹងការទម្លាយព័ត៌មានថ្មីនេះ ក្រុមហ៊ុននេះ បាននិយាយថា ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Dolby Atmos ដែលផ្តល់នូវសំឡេងយ៉ាងអស្ចារ្យក្នុងការប្រើប្រាស់។ នៅក្នុងព័ត៌មាននេះ ក៏មានការទម្លាយទៀតថា ស្មាតហ្វូននេះទទួលបាននូវវិញ្ញាបនបត្រ Hi-Res high-resolution wireless audio ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Redmi K40 ត្រូវបានគេបញ្ជាក់ថា គឺទទួលបាននូវកម្រិតគុណភាព Audio ខ្ពស់ និងកម្រិត Response កាន់តែល្អជាងមុនក្នុងការប្រើប្រាស់។ សម្រាប់វិញ្ញាបនបត្រ Hi-Res នេះ គឺប្រើប្រាស់នៅលើកាសស្តាប់ HiFi និង DAP។ ស្តង់ដារនេះ គឺប្រើប្រាស់ដោយក្រុមហ៊ុន Sony នាពេលកន្លង ដែលមានការទទួលស្គាល់ដោយស្ថាប័នជាច្រើនដូចជា Japan Audio Association, Consumer Technology Association (CTA), Digital Entertainment Group (DEG)រួមជាមួយនឹងក្រុមហ៊ុនធំៗជាច្រើនទៀត។ បច្ចេកវិទ្យានេះ គឺមានកម្រិតសំឡេង  24bit/192kHz ថែមទៀតផង។

វិញ្ញាបនបត្រ Hi-Res នេះ គឺចេញដោយសហគមន៍ Japan Audio Association JAS។ បន្ថែមពីនេះ ទៀតនោះ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើ LDAC ឬ LHDC protocol ដើម្បីទទួលបាននូវស្តង់ដារមាស Hi-Res wireless audio។ នៅក្នុងគេហទំព័រផ្លូវការនេះ ថែមទាំងមានការបង្ហាញថា ស្មាតហ្វូនដែលមានលេខម៉ូឌែល K11 និង K11A របស់ក្រុមហ៊ុន Xiaomi ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងខែមករា ឆ្នាំ 2021 នេះ។ ស្មាតហ្វូនទាំង 2 នេះ គឺស្ថិតនៅក្នុងត្រកូលស្មាតហ្វូន Redmi K40 series ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន