no-alternative title

Samsung និង MasterCard នឹងដាក់អោយដំណើរការនូវកាតធនាគារ ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ

ថ្មីៗនេះមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន MasterCard ក្នុងការអភិវឌ្ឍទៅលើកាតធនាគារជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ។ ក្រុមហ៊ុនទាំង 2 នេះ បាននិយាយថា ដំណោះស្រាយនេះអាចជួយការពារទៅលើអ្នកប្រើប្រាស់ការប៉ះទៅលើ Keyboard នៅលើម៉ាស៊ីន ATM បាន។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ជាច្រើនមិនត្រូវការវាយបញ្ចូលនូវលេខសម្ងាត់នៅលើកាតធនាគារនោះទេ នេះគឺជាវិធីក្នុងការកាត់បន្ថយទៅលើការចែកចាយមេរោគផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកប្រើប្រាស់ នឹងទទួលបាននូវដំណោះស្រាយដ៏ខ្លាំងក្លាក្នុងការពង្រឹងទៅលើបទពិសោធន៍នៃការចំណាយប្រាក់នេះ នៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Samsung Electronics និង MasterCard។ សម្រាប់កាតធនាគារថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីបសុវត្ថិភាពចុងក្រោយបំផុតដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Samsung LSI ។ កាតនេះ នឹងមានបន្ទះឈីបជាច្រើនផងដែរ។ កាតនេះ នឹងជួយកាត់បន្ថយទៅលើកម្រាស់នៃកាតផងដែរ ហើយការអភិវឌ្ឍ និងការឌីស្សាញនេះពិតជាលំបាកមែនទែន។ អ្នកអាចប្រើប្រាស់នូវកាតធនាគារថ្មីនេះជាមួយនឹង MasterCard ផងដែរ។

ក្រុមហ៊ុន MasterCard បានចាប់ផ្តើមធ្វើការតេស្តទៅលើមុខងារជាច្រើននៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើកាតធានាគារ និងកាតក្រេឌីតកាលពីដើមឆ្នាំ 2017។ ប៉ុន្តែដោយសារតែដែនកំនត់នៃបច្ចេកទេសនោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន មិនធ្វើការផលិតជាលក្ខណៈទ្រង់ទ្រាយធំនោះទេ។  ក្រុមហ៊ុនទាំងពីរនេះ បានបន្ថែមថា បច្ចេកវិទ្យាថ្មីនេះ នឹងបន្ថែមនូវសុវត្ថិភាពថែមទៀតនៅលើកាតនេះ។ មនុស្សមួយចំនួនមិនយល់ស្របទៅនឹងរឿងនេះទេ ដោយសារតែវាមានការបែកធ្លាយព័ត៌មានជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះហើយវាគឺជារឿងដ៏ធ្ងន់ធ្ងរថែមទៀត។ យើងមានន័យថា ក្រុមហេគឃ័រអាចលួចយកនូវទិន្នន័យជីវសាស្រ្តរបស់អ្នកប្រើប្រាស់ជាច្រើនដូចទៅនឹងការលួចយកនូវលេខសម្ងាត់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន