no-alternative title

រូបភាព 3D render ថ្មីបង្ហាញថា iPhone 13 Pro មានឆកអេក្រង់រួមតូចជាង មានប្រព័ន្ធកាមេរ៉ាក្រោយធំជាង និងមានកម្រាស់ក្រាស់ជាង iPhone 12 Pro

រូបភាពគំរូនៃការឌីស្សាញរូបរាង រួមជាមួយនឹងគុណសម្បត្តិផ្សេងៗរបស់ទូរស័ព្ទ iOS ជំនាន់ថ្មីគឺ  iPhone 13 Series តែងតែត្រូវបានគេទម្លាយចេញមកហូរហែរមិនដាច់សោះឡើយពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចជាថ្ងៃនេះអីចឹង នៅលើប្លុកទម្លាយព័ត៌មានមួយដែលមានឈ្មោះថា 91Mobiles បានទម្លាយចេញនូវរូបភាពគំរូបែប 3D render ថ្មី ដែលគេដឹងថាជារូបគំរូឌីស្សាញiPhone 13 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពគំរូបែប 3D ថ្មីនេះបានបង្ហាញថា iPhone 13 Pro គឺមានការឌីស្សាញដូចជំនាន់ iPhone 12 Pro ដដែល ប៉ុន្តែ បើមើលទៅលើប្រព័ន្ធកញ្ចប់លែនកាមេរ៉ាខាងក្រោយរបស់វាគឺពង្រីកទំហំធំជាង ជាមួយនឹងឆកអេក្រង់រួមតូចជាង iPhone 12 Pro បន្តិច។ បើតាមរយះគេហទំព័រសារព័ត៌មាន MySmartPrice ដែលបានទម្លាយចេញកាលពីថ្ងៃម្សិលមិញនេះបានបញ្ជាក់ច្បាស់ថា iPhone 13 Pro គឺនៅរក្សាទំហំអេក្រង់ 6.1 អ៊ីញដូច iPhone 12 Pro ដដែល ប៉ុន្តែ ពង្រួមឆកអេក្រង់អោយរួមតូចជាងបន្តិច។

មិនមែនជារឿងថ្មីនោះទេសម្រាប់ព័ត៌មានដែលបាននិយាយពីការពង្រួមឆកអេក្រង់របស់ iPhone 13 Series ប៉ុន្តែ សម្រាប់ការពង្រីកប្រព័ន្ធកញ្ចប់លែនកាមេរ៉ាក្រោយទើបជារឿងថ្មី ព្រោះថាទើបត្រូវបានបង្ហាញចេញក្នុងពេលនេះ។ ប្រព័ន្ធកញ្ចប់លែនកាមេរ៉ាក្រោយរបស់ iPhone 13 Pro អាចនឹងមានទំហំធំដូចកញ្ចប់លែនរបស់ iPhone 12 Pro Max និង 13 Pro Max ដែរ។

ហើយការពង្រីកទំហំកញ្ចប់លែនរបស់ iPhone 13 Pro ដូចនេះត្រូវបានគេសង្ស័យថា Apple នឹងបង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ារបស់ iPhone 13 Pro ជាមួយនឹងការប្រើប្រាស់នូវសែនស័រធំជាងមុន និងប្រើ Sensor-Shift Stabilization  ដូចប្រព័ន្ធកាមេរ៉ារបស់ iPhone 12 Pro Max បច្ចុប្បន្នដែរ។ប្រភពបានបញ្ជាក់ទៀតថា iPhone 13 Pro នឹងមានទំហំវិមាត្ររួម (បណ្តោយ/ទទឹក) ដូចគ្នានឹង iPhone 12 Pro ដែរគឺ 146.7mm x 71.5mm ជាមួយកម្រាស់ 7.6mm ក្រាស់ជាង iPhone 12 Pro ប្រមាណ 0.2mm។

ការបង្កើនកម្រាស់ក្រាស់ជាងជំនាន់មុនដូច្នេះ បើតាមរបាយការណ៍បញ្ជាក់របស់លោក Ming-Chi Kuo ដែលមានចុះផ្សាយកន្លងមកបានប្រាប់អោយដឹងថា Apple នឹងបង្កើនទំហំថ្មរបស់ iPhone 13 Pro ធំជាងថ្មរបស់ iPhone 12 Pro។ បើតាមរបាយការណ៍ជាច្រើនបានលើកឡើងដូចៗគ្នាថា iPhone 13 Pro  និង 13 Pro Max នឹងបំពាក់នូវបន្ទះអេក្រង់ថ្មី LPTO-OLED មានទំហំ 6.1 អ៊ីង និង 6.7 អ៊ីង ដូចជាជំនាន់ iPhone 12 Pro Series ដែល ប៉ុន្តែមានកម្រិត refresh rate ខ្ពស់ជាងមុខឡើងមកដល់ 120Hz ចំនែក iPhone 13 និង 13 mini គឺបន្តប្រើប្រាស់បន្ទះអេក្រង់ដូចជំនាន់មុនដដែល ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន