no-alternative title

Apple Watch Series 7 ត្រូវបានគេរំពឹងថា នឹងមានមុខងារវាស់ជាតិស្ករនៅក្នុងឈាមដែលឌីស្សាញដោយក្រុមហ៊ុនអង់គ្លេស

Rockley Photonics ដែលជាក្រុមហ៊ុនដ៏ធំរបស់ចក្រភពអង់គ្លេស បានត្រៀមខ្លួនក្នុងការចូលទៅក្នុងផ្សារភាគហ៊ុន New York Stock Exchange នៅក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ យោងតាមខ្លឹមសារនៅក្នុងឯកសារ ដែលក្រុមហ៊ុននេះ បានដាក់ទៅកាន់គណៈកម្មការមូលបត្រអាមេរិក SEC នោះ គឺមានបង្ហាញថា ក្រុមហ៊ុននេះ ក៏មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Apple ផងដែរ។ ក្រុមហ៊ុនេះ ត្រូវបានគេដឹងថា នឹងផ្តល់នូវបច្ចេកវិទ្យាក្នុងការវាស់ទៅលើជាតិក្លូកូសនៅក្នុងឈាមរបស់ខ្លួន ទៅអោយ Apple សម្រាប់ប្រើប្រាស់នៅលើនាឡិកា Apple Watch Series 7 នៅក្នុងឆ្នាំ 2022 ខាងមុខនេះថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបផងដែរថា កាលពីខែមករាកន្លងទៅនេះ មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា នាឡិកា Watch Series 7 អាចធ្វើតេស្តទៅលើជាតិស្ករនៅក្នុងឈាមបាន។ ក្រុមហ៊ុន Rockley Photonics ដែលមានទីស្នាក់ការកណ្តាលនៅក្នុងចក្រភពអង់គ្លេស ក៏បានធ្វើការឌីស្សាញ និងអភិវឌ្ឍទៅលើបច្ចេកវិទ្យា ដែលប្រើប្រាស់នូវ infrared ដើម្បីធ្វើការត្រួតពិនិត្យមើលទៅលើឈាមនៅក្នុងមនុស្សទៀតផង។ ក្រុមហ៊ុននេះបានបន្ថែមថា សេនស័រនេះ មិនត្រឹមតែអាចធ្វើការវាស់ទៅលើកម្រិតបេះដូង កម្រិតអុកស៊ីសែននៅក្នុងឈាមប៉ុណ្ណោះទេ គឺថែមទាំងអាចវាស់ទៅលើកម្រិតជាតិស្ករនៅក្នុងឈាម និងកម្រិតជាតិអាកុលថែមទៀត។ 

តាមការបញ្ជាក់នៅក្នុងឯកសាររបស់ SEC នេះ បានអោយដឹងថា ក្រុមហ៊ុន Rockley បានបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុដែលមានការអះអាងថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមអតិថិជនរបស់ខ្លួនផងដែរ។ អតិថិជនកំពូលចំនួន 2 របស់ក្រុមហ៊ុននេះ គឺស្មើទៅនឹងប្រាក់ចំណូល 99.6% របស់ក្រុមហ៊ុននេះ នៅក្នុងឆ្នាំ 2019 និង 100% នៅក្នុងឆ្នាំ 2020 នេះ។ នៅពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Apple នឹងលក់បានចំនួនប៉ុន្មានគ្រឿងនោះទេ។ 

បន្ថែមពីនេះទៀតនោះ ឈ្មោះរបស់អតិថិជនរបស់ក្រុមហ៊ុនមួយនោះ ក៏មិនទាន់មានការទម្លាយផងដែរ។ តាមរបាយការណ៍ជាច្រើន គឺបាននិយាយថា ក្រុមហ៊ុននេះ មានកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ និងអភិវឌ្ឍជាមួយនឹងក្រុមហ៊ុន Apple ។ នៅក្នុងពេលអនាគតនោះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ គឺផ្អែកទៅលើក្រុមហ៊ុន Apple និងអតិថិជនកំពូលៗមួយទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន