no-alternative title

លោក Kuo Ming-Chi បានទម្លាយថា iPad mini 6 នឹងមានអេក្រង់ mini-LED ទំហំ 9 អ៊ីង ហើយនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ

ថ្មីៗនេះ លោក Kuo Ming-Chi បានបញ្ចេញនូវរបាយការណ៍មួយ ដែលមានការបង្ហាញថា ក្រុមហ៊ុន Apple នឹងប្រកាសចេញនូវស្មាតហ្វូនដែលមានអេក្រង់បងត់បានដំបូងបំផុតនៅក្នុងឆ្នាំ 2023 ខាងមុខនេះ។ នៅក្នុងរបាយការណ៍នេះ ក៏និងមានការបញ្ជាក់ពីព័ត៌មានរបស់ iPad Mini ជំនាន់ថ្មីផងដែរ។ តាមការបញ្ជាក់របស់លោក Kuo Ming-Chi បានបន្តថា អ្នកផ្គត់ផ្គង់អេក្រង់ Touch បានបង្ហាញថា ខ្លួននឹងមានប្រើប្រាស់នៅលើថេប្លេត iPad mini ស៊េរីថ្មី ឬ iPad mini 6 ផងដែរ។ បន្ថែមពីនេះទៀតនោះ ថេប្លេតនេះ អាចនឹងបង្ហាញខ្លយននៅក្នុងឆមាសទី 2 ឆ្នាំ 2021 នេះថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមេសានេះ ក្រុមហ៊ុន Apple បានបង្ហាញនូវ  iPad Pro ចុងក្រោយបំផុតរបស់ខ្លួនផងដែរ ដែលថេប្លេតនេះ គឺប្រើប្រាស់នូវអេក្រង់ mini-LED ថ្មី ហើយនិងបន្ទះឈីប M1 processor រួមជាមួយនិងបណ្តាញ 5G Network។ បន្ថែមពីនេះ ក៏មានរបាយការណ៍ជាច្រើនដែលនិយាយថា ថេប្លេត iPad mini ថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងនិទាឃរដូវនេះ។ អ្វីដែលពិសេស ក៏មានការបង្ហាញអំពីការអាប់ដេតទៅលើ iPad mini ជំនាន់ថ្មីដែលមានអេក្រង់ទំហំ 9 អ៊ីង ផងដែរ។ ផលិតផលនេះគឺមានរូបរាងដូចទៅនឹង version របស់ iPad Air ផងដែរ។ វាក៏នឹងប្រើប្រាស់នូវ Touch ID នៅលើប៊ូតុងនៅចំហៀងផងដែរ។

តាមការបញ្ជាក់របស់លោក Macotakara ដែលជា Blogger របស់ជប៉ុន បាននិយាយថា iPad mini ថ្មីនេះនឹងមានអេក្រង់ទំហំ 8.4 អ៊ីង ដែលនឹងមានការពង្រឹងពីការប្រើប្រាស់នូវអេក្រង់ 7.9-inch ដូចទៅនឹងជំនាន់មុននេះថែមទៀតផង។ សម្រាប់ iPad mini បច្ចុប្បន្នរបស់ក្រុមហ៊ុន Apple គឺមានតម្លៃចាប់ផ្តើមពី  2921 yuan ($451)សម្រាប់ទំហំ 64GB ។ ថេប្លេត iPad ដែលមានតម្លៃថោកបំផុតគឺមានតម្លៃ 2499 yuan ($386)សម្រាប់ទំហំ 32GB។ របាយការណ៍ខាងលើក៏បានបញ្ជាក់ដែរថា iPad ដែលមានតម្លៃថោក ក៏នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 នេះផងដែរ។

នៅក្នុងការបែកធ្លាយថ្មីនេះ ការឌីស្សាញសរុបរបស់ iPad នេះ នឹងមានរូបរាងស្រដៀងគ្នាទៅនឹង  iPad Air3។ ការបែកធ្លាយនេះ មានការបង្ហាញថា ថេប្លេត iPad mini 6 នេះ មិនមានការឌីស្សាញជាមួយនឹង notch នោះទេ។ សម្រាប់ Frame នេះ គឺមានទំហំតូចជាង  iPad 5 mini។ ថេប្លេត  iPad mini 6 នេះ គឺមានវិមាត្រ 203.2mmx 134.8mmx6.25mm ហើយវានឹងមានទំហំ 9.14 inches ។ កាលពីពេលមុននេះ លោក Kuo Ming-Chi បាននិយាយថា ក្រុមហ៊ុន Apple គឺធ្វើការអភិវឌ្ឍទៅលើ iPad Mini ដែលមានអេក្រង់ mini-LED ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន