no-alternative title

ក្រុមហ៊ុន Xiaomi បាននាំមុខក្រុមហ៊ុន Samsung ក្លាយជាម៉ាកយីហោស្មាតហ្វូនធំជាងគេនៅក្នុងទៅផ្សារប្រទេសអេស្ប៉ាញ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានសេសេរថា Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន បានទម្លាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងការនាំមុខនៅក្នុងទីផ្សារស្មាតហ្វូននៅក្នុងប្រទេសអេស្ប៉ាញ ជាលើកដំបូងបំផុតនៅក្នុងខែមីនា ឆ្នាំ 2021 នេះ បើតាមការទម្លាយនៅក្នុងរបាយការណ៍ថ្មីចេញពីក្រុមហ៊ុន Counterpoint។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍នេះ បានបង្ហាញថា ក្រុមហ៊ុន Xiaomi គឺមានចំនែកទីផ្សារប្រហែលជា 35% នៅក្នុងប្រទេសអេស្ប៉ាញ ដែលមានការតាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្រុមហ៊ុន Samsung ជាមួយនឹងចំណែកទីផ្សារចំនួន 34%។  របាយការណ៍នេះ បានបន្តថា ក្រុមហ៊ុន Apple គឺបានជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 14% ហើយក្រុមហ៊ុនជាច្រើនទៀត គឺមានចំនែកទីផ្សារចំនួន 18%។

សូមជំរាបថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសអេស្ប៉ាញ កាលពីត្រីមាសទី 3 ឆ្នាំ 2020 កន្លងទៅនេះ គឺមានចំនួនត្រឹមតែ 24% ប៉ុណ្ណោះ ហើយពេលនេះ ក្រុមហ៊ុននេះ ធ្វើបានយ៉ាងល្អបំផុត ដោយអាចបង្កើននូវតួរលេខបានចំនួន 35% នៅក្នុងខែមីនាឆ្នាំ 2021 នេះ ដែលវាពិតជាមានកំណើនលឿនខ្លាំងមែនទែន។ ឆ្នាំមុននេះ ក្រុមហ៊ុន Samsung ក៏មានការកើនឡើងពី 25% ផងដែរ គឺនៅក្នុងខែមីនា ឆ្នាំ 2020 កន្លងទៅនេះ ហើយឆ្នាំនេះ ក៏ធ្វើបានល្អដូចគ្នាគឺបាន ចំនួន 34% នៅក្នុងខែមីនាឆ្នាំនេះ។

របាយការណ៍ Counterpoint បានបញ្ជាក់បន្ថែមថា ការលក់របស់ក្រុមហ៊ុន Xiaomi គឺមានការកើនឡើងចំនួន 3% ពីមួយខែទៅមួយខែ ហើយផលិតផលរបស់ក្រុមហ៊ុននេះ គឺមានការពេញនិយមខ្លាំងទៅលើស្មាតហ្វូន Redmi 9A និង Redmi K40 Series។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Xiaomi ដែលជាម៉ាកយីហោរបស់ចិន គឺមានគម្រោងក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ទីផ្សារសកលផងដែរ។ អ្វីដែលពិសេសនោះ គឺបន្ទាប់ពីក្រុមហ៊ុន Huawei មានការធ្លាក់ចុះ គឺមានក្រុមហ៊ុនជាច្រើនមានដូចជា Xiaomi, vivo និង OPPO បានទាញយកនូវប្រយោជន៍ជាច្រើនពីក្រុមហ៊ុន Huawei និង Honor៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន