no-alternative title

ក្រុមហ៊ុន Xiaomi បានរៀបចំពិធីគោះស្គរអបអរសាទរហាង Mi Stores របស់ខ្លួន ដែលមានចំនួនច្រើនជាង 1000 កន្លែងនៅជុំវិញពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានគោះស្គរអបអរសាទរនូវការបើកហាង Xiaomi Stores របស់ខ្លួនជាង 1000 កន្លែងនៅជុំវិញពិភពលោក ដើម្បីជាអបអរនូវជោគជ័យដ៏ធំមួយរបស់ខ្លួនសម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារបើទោះបីជាមានការរាតត្បាតពីមេរោគកូវីដ 19 និងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូននេះក៏ដោយ។ ជាមួយតួរលេខដ៏សម្បើបនេះ គឺនៅមិនទាន់មានការបូកបញ្ចូលនូវក្រុមហ៊ុន Mi Stores នៅក្នុងប្រទេសឥណ្ឌា និងប្រទេសចិននោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសបើកហាង  Mi Store ទី 3000 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ ខណៈពេលដែលនៅក្នុងប្រទេសចិនវិញនោះ ក្រុមហ៊ុននេះ បានប្រកាសនៅក្នុងខែមេសាឆ្នាំនេះថា ហាង Mi Home stores ចំនួន 5000 កន្លែងបានបើកនៅទីនេះ។ សម្រាប់ការបើកហាង Xiaomi Stores ជាង 1000 កន្លែងនៅលើទីផ្សារសកលនេះ គឺជាការបោះជំហានដ៏ធំធេងនៃការពង្រីកយុទ្ធសាស្រ្តទីផ្សារសកលរបស់ក្រុមហ៊ុននេះ បន្ទាប់ពីការបោះជំហានត្រឹមតែរយៈពេល 5 ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីមានការបើកហាង Mi Store ដំបូងបំផុតនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងឆ្នាំ 2016 មក។ 

ហាងជាច្រើនរបស់ក្រុមហ៊ុននេះ ដែលស្ថិតនៅអ៊ឺរ៉ុបខាងលិច និងអ៊ឺរ៉ុបកណ្តាល គឺក្រុមហ៊ុន Xiaomi បានទាក់ទាញនូវអតិថិជនជាច្រើនរបស់ក្រុមហ៊ុន Huawei ក្រោយពេលដែលក្រុមហ៊ុននេះ មានការហាមប្រាមពីសហរដ្ឋអាមេរិកនោះ។ ផលិតផលរបស់ក្រុមហ៊ុន Xiaomi គឺមានគុណភាពដែលអាចទទួលយកបាន និងតម្លៃសមរម្យថែមទៀតផង។ ក្រុមហ៊ុន Xiaomi បានរៀបចំនូវព្រឹត្តិការណ៍ហាង Xiaomi Store ចំនួន 1000 របស់ខ្លួនទាំងនៅលើអនឡាញ និងជាលក្ខណៈ Offline នៅក្នុងជោគជ័យមួយនេះ។ ព្រឹត្តិការណ៍នេះ គឺមានការផ្តល់នូវកាដូជាច្រើនសម្រាប់អ្នកគាំទ្រ និងការចុះតម្លៃទៅលើផលិតផលជាច្រើនផងដែរ។ ក្រុមហ៊ុននេះ ក៏ប្រើប្រាស់នូវ Logo របស់ Xiaomi និងពាក្យថា  “Thank You” ឬអរគុណទៅកាន់អ្នកគាំទ្រថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន