no-alternative title

ក្រុមហ៊ុន vivo បង្ហាញនូវយុទ្ធនាការថ្មី “To Beautiful Moments” ដើម្បីអបអរសាទរនូវព្រឹត្តិការណ៍ UEFA EURO 2020™

vivo បានក្លាយជាស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ UEFA EURO 2020™។ ជាមួយនឹងការចូលរួមនេះ គឺក្រុមហ៊ុន vivo ចង់អោយអ្នកគាំទ្របាល់ទាត់ទាំងអស់នៅជុំវិញពិភពលោក រីករាយជាមួយនឹងភាពស្រស់ស្អាតគ្រប់យ៉ាងនៅក្នុងអំឡុងពេលនៃការប្រកួតនេះ។ នៅក្នុងមហិច្ឆិតាក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតទៅកាន់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការឧបត្ថម្ភទៅដល់ព្រឹត្តិការណ៍នេះដើម្បីនាំយកនូវភាពរីករាយជាច្រើននៃព្រឹត្តិការណ៍នេះ។ នៅក្នុងយុទ្ធនាការ “To Beautiful Moments” ដែលប្រកាសបង្ហាញនៅថ្ងៃនេះ ក្រុមហ៊ុនvivo បានជម្រុញមនុស្សជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ គ្រួសារ និងអ្នកគាំទ្រទាំងអស់ក្នុងការទស្សនានូវរូបភាពដ៏ស្រស់ស្អាតនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ។

លោក Spark Niអនុប្រធានជាន់ខ្ពស់ និង CMO របស់ក្រុមហ៊ុន vivo និយាយថា “មនុស្សជុំវិញពិភពលោកគឺកំពុងតែទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍ប្រកួតនេះ។ ពេលនេះ យើងចង់ធ្វើការអបអរសាទរ និងឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ និងជួយអ្នកគាំទ្រជាច្រើនដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ យើងមិនត្រឹមតែជួយមនុស្សជាច្រើនអោយទទួលបាននូវភាពអស្ចារ្យនៃជីវិតនោះទេ ប៉ុន្តែវាធ្វើអោយជីវិតរបស់ពួកគេប្រកបដោយវេទមន្តថែមទៀត។” នៅក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយថ្មីដែលនឹងចេញផ្សាយនៅថ្ងៃនេះគឺមានការផ្សព្វផ្សាយនៅលើទូរទស្សន៍នៅអ៊ឺរ៉ុប មជ្ឃឹមបូព៌ា អាស៊ីអាគ្នេយ៍ និងចិននៅជុំវិញពិភពលោក និងនៅលើ Facebook, Instagram និង YouTube ផងដែរ។ នៅក្នុងកម្មវិធីដ៏ល្អឥតខ្ចោះដែលមានការបង្ហាញនូវភាពរីករាយ និងការចែករំលែកនូវភាពស្រស់ស្អាតជាច្រើនមុនប្រកួត និងនៅក្នុងពេលប្រកួតនៅក្នុងព្រឹត្តិការណ៍នេះថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងភាពជាដៃគូជាមួយនឹង UEFA នោះ ក្រុមហ៊ុន vivo ក៏បានភ្ជាប់ទំនាក់ទំនង និងពង្រីកទៅកាន់អ្នកប្រើប្រាស់ជាង 400 លាននាក់នៅជុំវិញពិភពលោក។ លោក Spark Ni និយាយថា “នៅក្នុងពេលដែលយើងពង្រីកនូវអាជីវកម្មរបស់យើងទៅកាន់ទីផ្សារសកលនោះ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សតាមរយៈភាពស្រស់ស្អាតជាច្រើនដែលពួកគេចាប់អារម្មណ៍បំផុតនោះ។ ក្រុមហ៊ុន vivo គឺមានមោទនភាពក្នុងការសហការជាមួយនឹង UEFA ដើម្បីផ្សាភ្ជាប់អ្នកគាំទ្របាល់ទាត់ជាច្រើននៅជុំវិញពិភពលោកក្នុងការចែករំលែកនូវភាពស្និទ្ធិស្នាល និងចំណាប់អារម្មណ៍ដូចគ្នានោះ។”

 

ការចែករំលែកនូវចក្ខុវិស័យក្នុងការបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹង UEFA

ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុនដំបូងបំផុតដែលនឹងប្រកាសបើក និងបិទនូវព្រឹត្តិការណ៍ជាច្រើនដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 11 ខែកក្កដានេះដែលក្រុមហ៊ុននេះបានធ្វើការសហការជាមួយ នឹង UEFA ក្នុងការបង្កើតនូវបទពិសោធន៍ដែលគួរអោយចងចាំបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកនៅក្នុងការទស្សនានៅក្នុងព្រឹត្តិការណ៍នេះ។ ខណៈពេលដែលអ្នកទស្សនាជាច្រើននឹងវិលត្រឡប់ទៅកាន់ពហុកីឡាដ្ឋានជាច្រើននៅជុំវិញអ៊ឺរ៉ុបនោះ វាមានការរឹតត្បិតជាច្រើនដែលនឹងកម្រិតទៅលើបទពិសោធន៍សម្រាប់អ្នកគាំទ្រដែលអាចចេញក្រៅបាន និងអ្នកគាំទ្រដែលស្ថិតនៅក្នុងការដាក់ឃុំខ្លួននោះ។ ដើម្បីនាំយកនូវភាពអស្ចារ្យសម្រាប់ពហុកីឡាដ្ឋាននេះ ក្រុមហ៊ុន vivo បានសហការជាមួយនឹង UEFA ដែលនឹងប្រកាសបង្ហាញនូវព្រឹត្តិការណ៍ #vivoSuperTime ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកអាចចែករំលែកនូវការប្រកួតហ្គេមនេះជាមួយគ្នាយ៉ាងអស្ចារ្យបំផុត។

លោក Guy-Laurent Epstein ប្រធានផ្នែកទីផ្សាររបស់ UEFA និយាយថា “ការប្រកួតបាល់ទាត់នេះនឹងនាំយកនូវភាពអស្ចារ្យជាច្រើនសម្រាប់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក ហើយយើងពិតជារីករាយណាស់ដែលបានសហការជាមួយនឹងក្រុមហ៊ុន vivo ក្នុងការនាំយកអ្នកគាំទ្រជាច្រើនអោយកាន់តែមកកៀកទៅនឹងហ្គេមនេះ។ យើងនឹងបង្កើតនូវការចងចាំជាច្រើនដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោកផងដែរ។” ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ “To Beautiful Moments” នេះ សូមចូលទៅកាន់គេហទំព័រ https://www.vivo.com/en/activity/euro2020 

 

ការថតរូបភាពដ៏ស្រស់ស្អាតជាមួយនឹងសមត្ថភាពនៃកាមេរ៉ា  X60 Series ដ៏ល្អឥតខ្ចោះ

ថ្មីៗនេះ មុនព្រឹត្តិការណ៍ប្រកួត និងយុទ្ធនាការ  “To Beautiful Moments” នេះគឺតាមរយៈស្មាតហ្វូន  vivo X60 Series ។ ខណៈពេលដែលនេះគឺជាស្មាតហ្វូន vivo ដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលសហការជាមួយនឹងក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុននាំមុខគេនៅលើពិភពលោកទៅលើបច្ចេកវិទ្យា  optics និង opto-electronics នោះ ស្មាតហ្វូន X60 Series នេះបាននាំយកនូវភាពអស្ចារ្យជាច្រើនជាមួយនឹងកាមេរ៉ា  ZEISS តាមរយៈការពង្រឹងទៅលើសមត្ថភាពនៃកម្មវិធី software និង hardware របស់វា។ ជាមួយនឹងការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងការសហការជាមួយនឹងក្រុមហ៊ុន ZEISSនោះ ស្មាតហ្វូន X60 Series នេះគឺជាស្មាតហ្វូន flagship ដែលមានភាពល្អឥតខ្ចោះទៅលើការថតរូបភាពនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតនេះជាមួយនឹងការចាប់រូបភាពបានច្បាស់ និងស្រស់ស្អាតបំផុត។ ស្មាតហ្វូន  X60 Pro នេះក៏មានការបំពាក់នូវមុខងារ Gimbal Stabilization 2.0 ផងដែ។រ ស្មាតហ្វូន  X60 Pro ប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-axis video stabilization technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពបានច្បាស់ល្អបំផុតក្នុងការប្រើប្រាស់។ វាក៏មានការបញ្ចូលនូវ  optical lenses, sensors, image processing algorithms និងមុខងារជាច្រើនទៀតដែលធ្វើអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលសក្តិសមបំផុតសម្រាប់អ្នកថតរូបភាពអាជីព។

ការថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនឹងកាមេរ៉ា Selfie របស់ស្មាតហ្វូន V21 Series

ស្មាតហ្វូនជាច្រើនពេលនេះបានក្លាយជាឧបករណ៍នៅក្នុងការពង្រីកទៅលើថាមពលជីវិត និងស្ទាយ៍ដ៏ឆ្លាតវៃរបស់អ្នកប្រើប្រាស់ក្នុងការថតរូបភាពជាទីពេញចិត្ត និងអស្ចារ្យបំផុត ហើយរូបភាពទាំងអស់នេះក៏បានក្លាយជាផ្នែកមួយដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ផងដែរ។  ថ្មីៗនេះ ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន V21/V21 5G ដែលជាស្មាតហ្វូនមានកាមេរ៉ា Selfie នាំមុខគេរបស់ពិភពលោកផងដែរនៅលើទីផ្សារជាច្រើននោះ។ ស្មាតហ្វូន V21/V21 5G នេះមានប្រើប្រាស់នូវមុខងារ Optical Image Stabilization (OIS) នៅលើកាមេរ៉ាខាងមុខរបស់វា ហើយវាក៏មានកម្រាស់ស្តើងបំផុតក្នុងការប្រើប្រាស់ ថែមទៀត។ ស្មាតហ្វូននេះក៏ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដ៏អស្ចារ្យថែមទៀត។ ស្មាតហ្វូន V21/V21 5G នេះមានកាមេរ៉ាខាងមុខទំហំ 44MP ជាមួយនឹងមុខងារ OIS ជាមួយនឹងការបំពាក់នូវមុខងារ Electronic Image Stabilization (EIS), AI Night Portrait, Eye autofocus និង groundbreaking light sensor ក្នុងការជំនួយទៅលើការថតរូបភាព Selfie បានច្បាស់ និងវីដេអូយ៉ាងល្អឥតខ្ចោះថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន