no-alternative title

ស្មាតហ្វូនស៊េរីថ្មី realme X3 SuperZoom ត្រូវបានគេបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនមុនពេលបង្ហាញខ្លួនស្អែកនេះ

នៅថ្ងៃទី 25 ខែឧសភានេះ ក្រុមហ៊ុន realme ត្រូវបានគេដឹងថា នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន ដើម្បីប្រកាសចេញនូវផលិតផលជាច្រើនរបស់ខ្លួន ដែលក្នុងនោះរួមមានស្មាតហ្វូន កាសស្តាប់ ទូរទស្សន៍ឆ្លាតវៃ និងនាឡិកាផងដែរ។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ មានដូចជា realme X3, X3 SuperZoom និង X50 Pro Player។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន X3 SuperZoom គឺមានការបញ្ជាក់ថា នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅថ្ងៃទី 26 ខែឧសភានេះ គឺមួយថ្ងៃបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសចិនរួចមក។ នៅថ្ងៃនេះ ក្រុមហ៊ុន  realme បានចែករំលែកនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូន X3 SuperZoom ផងដែរ។ ស្មាតហ្វូននេះមានការបង្ហាញខ្លួនជាច្រើននៅលើអនឡាញ ហើយវាក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។

នៅក្នុងរូបភាពចុងក្រោយនេះរបស់ក្រុមហ៊ុននេះ ក៏មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនដែលមានការបែកធ្លាយរួចមកហើយ និងការទម្លាយអំពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុន  realme ចាប់ផ្តើមជាមួយនឹងរូបភាពមួយដែលមានការបញ្ជក់អំពីបន្ទះឈីប Snapdragon 855+ SoC ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន X3 SuperZoom នេះមានពិន្ទុខ្ពស់បំផុតនៅលើ AnTuTu (517,743)។ ជាក់ស្តែង ក្រុមហ៊ុន realme អាចនឹងប្រើប្រាស់នូវបន្ទះឈីប SD855+ SoC ផងដែរ។ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែន ដែលក្រុមហ៊ុននេះប្រើប្រាស់នូវបន្ទះឈីប Flagship កាលពីឆ្នាំមុន។ 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ គឺមានអេក្រង់ 120Hz ហើយវាក៏ជាអេក្រង់ LCD ផងដែរ។ ស្មាតហ្វូននេះ នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជំនួសអោយការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់។ ស្មាតហ្វូន  realme X3 SuperZoom គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន X2 Pro។ ភាពខុសគ្នារបស់ស្មាតហ្វូននេះ គឺនៅលើអេក្រង់របស់វាដែលមានរន្ធ punch-hole សម្រាប់អេក្រង់ភ្លោះ ហើយស្មាតហ្វូន X2 Pro គឺប្រើប្រាស់នូវ waterdrop notch។ នៅថ្ងៃទី 26 ស្អែកនេះ យើងបានដឹងច្រើនហើយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Flagship ថ្មីនេះហើយ។ 

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme X3 SuperZoom

•6.57-inch FHD+ LCD 120Hz display

•Snapdragon 855+ SoC

•256GB of Storage

•12GB of RAM

•កាមេរ៉ាខាងក្រោយ ៤ គ្រាប់ (64MP main + 8MP periscope + 8MP ultrawide + 2MP macro)

•កាមេរ៉ាមុខភ្លោះ Dual Punch-Hole (32MP wide + 8MP ultrawide)

•ថាមពលថ្មទំហំ 4,200mAh 

•30W fast-charging

•Android 10 ជាមួយនឹង Realme UI

•Stereo Speakers

•ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន