no-alternative title

គម្រោងការបញ្ចេញស្មាតហ្វូន ដែលអាចបត់បានរបស់ក្រុមហ៊ុន Nokia គឺនៅមានមិនទាន់បញ្ចប់នៅឡើយទេ!

មួយរយៈនេះ ក្រុមហ៊ុន Nokia ហាក់ដូចជាមានការថយចុះទៅលើការបញ្ចេញនូវផលិតផលថ្មី បើសិនជាយើងប្រៀបធៀបទៅនឹងគូប្រជែងជាច្រើនរបស់ក្រុមហ៊ុននេះ ប៉ុន្តែបើទោះជាមានការបលើកឡើងបែបនេះក៏ដោយ វាក៏មិនអាចបញ្ឈប់ក្រុមហ៊ុននេះបោះបង់នូវគំនិតក្នុងការប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បាននោះទេ។ កាលពីដើមឆ្នាំនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះ បានធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានដែលគ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ យោងតាមប្រភពដែលអាចទុកចិត្តនោះ បានបង្ហើបថា ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Nokia គឺនៅតែដំណើរការទេ។ ប្រភពចេញពី Nokia Anew គឺជាប្រភពដែលអាចជឿជាក់បានទៅលើព័ត៌មានរបស់ស្មាតហ្វូន Nokia។ គម្រោងនេះ នៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងការប្រកាសបង្ហាញខ្លួនរបស់វានៅឡើយទេ។ យើងមិនទាន់អាចជឿជាក់បាននៅឡើយទេ ប្រសិនបើព័ត៌មាននេះ គឺជាការពិតដោយសាតែស្មាតហ្វូន Nokia 2720 Fold គឺមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Moto Razr អញ្ចឹងដែរ។ 

ប្រភពខាងលើនេះ នៅមិនទាន់អាចបញ្ជាក់ថា ស្មាតហ្វូន Razr និង Galaxy Z Flip គឺជាស្មាតហ្វូន ដែលអាចបត់បានទាំង ស្រុងនោះទេ ប៉ុន្តែទម្រង់នៃការបត់បែបនេះ នៅមិនទាន់បានគេប្រើប្រាស់នៅឡើយទេ ហើយវាក៏ប្លែកពីស្មាតហ្វូន Galaxy Fold និង  Mate X ផងដែរ។ បើនិយាយអំពីការឌីស្សាញស្មាតហ្វូន ដែលអាចបត់បានរបស់ក្រុមហ៊ុន Nokia នោះ យើងនឹងត្រូវធ្វើការរង់ចាំរហូតដល់ឆ្នាំក្រោយ នៅពេលដែលស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូននេះនៅក្នុងព្រឹត្តិការណ៍ MWC 2021 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន