no-alternative title

កុំព្យូទ័រ Xiaomi RedmiBook 13, 14 និង 16 បានបង្ហាញខ្លួនជាផ្លូវការហើយដោយបំពាក់នូវបន្ទះឈីប AMD Ryzen 4000 Series

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវកុំព្យូទ័រ RedmiBook series ម៉ួឌែលចុងក្រោយបំផុតរបស់ខ្លួនដែលមានរូបរាងស្តើងបំផុតនោះគឺ RedmiBook 13, 14 និង 16ដែលមានបន្ទះឈីប Ryzen 4000 series CPUs ចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD។

សម្រាប់កុំព្យូទ័រ RedmiBook ថ្មីនេះគឺជាម៉ូឌែលចុងក្រោយបំផុតដែលមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់ ហើយវាមានលក្ខណៈសម្បត្តិខ្លាំងក្លាជាច្រើនថែមទៀតផង។ នៅក្នុងកុំព្យូទ័រនេះគឺមានទំហំចាប់ពី 13 inchរហូតដល់ទៅទំហំ 16.1 inchដែលមានបំពាក់នូវបន្ទះឈីប Ryzen 4000 series mobile processors ថ្មីបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា AMD ។ បន្ទះឈីបនេះប្រើប្រាស់នូវដំណើរការ 7nm fabrication ដែលផ្អែកនៅលើស្ថាបត្យកម្ម Zen 2 របស់ក្រុមហ៊ុននេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនXiaomi នោះ បន្ទះឈីបថ្មីនេះនឹងមានការពង្រឹងសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 60% ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្នកប្រើប្រាស់ជាច្រើនាំអាចធ្វើការជ្រើសរើសប្រភេទផ្សេងទៀតដេលបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Ryzen CPUs ផ្សេង។ សម្រាប់អ្នកដែលត្រូវការបន្ទះឈីប Ryzen 7 4700U processor ឬ Ryzen 5 4500U processor អាចធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់ពួកគេ។ បន្ទះឈីបនេះគឺមានភ្ជាប់ជាមួយនឹង GPU, Vega 7 សម្រាប់បន្ទះឈីបកម្រិតខ្ពស់ និង Vega 6 សម្រាប់បន្ទះឈីបថ្នាក់កណ្តាល។ សម្រាប់ CPUs នេះគឺមាន TDP នៅក្នុងកម្រិត 15W ជាមួយនឹង Ryzen 7 ដែលមាន 8 core + 8 thread chip និង Ryzen 5 ដែលមានភ្ជាប់ជាមួយនឹង 6 core + 6 threads ។

កុំព្យូទ័រនេះគឺមានការឌីស្សាញរូបរាងយ៉ាងប្រណិត ជាមួយនឹងលោហធាតុខាងក្រៅថែមទៀត។ ក្រៅពីទំហំអេក្រង់នេះ លក្ខណៈសម្បត្តិរបស់អេក្រង់របស់វាក៏ដូចគ្នាទៅនឹងម៉ូឌែលផ្សេងទៀតផងដែរ។ កុំព្យូទ័រ RedmiBook series ថ្មីនេះគឺមានកម្រិតអេក្រង់ដល់ទៅ 90.6% និងកម្រិតពណ៌ ១០០% sRGB wide color gamut ដែលផ្តល់នូវពណ៌ច្បាស់ និងស្រស់ស្អាតបំផុត។ គែមរបស់កុំព្យូទ័រនេះគឺមានកម្រិតត្រឹមតែ 3.26mm ប៉ុណ្ណោះ។

កុំព្យូទ័រនេះគឺសក្តិសមបំផុតសម្រាប់ការងារប្រចាំថ្ងៃ និងការលេងហ្គេមកាន់តែរលូនជាមួយនឹងក្រាហ្វិកកាត RX Vega graphics របស់ក្រុមហ៊ុន AMD ។ បន្ថែមពីនេះទៀត សម្រាប់រ៉េមទំហំ 16GB គឺសម្រាប់ម៉ូឌែលកម្រិតខ្ពស់ ហើយថាមពលថ្មរបស់គឺប្រើប្រាស់ការបញ្ចូលថ្មតាមរយៈ USB Type C charging port និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនថែមទៀត។ សម្រាប់ម៉ូឌែលទំហំ 16 inch គឺមានថាមពលថ្មទំហំ 46Whr ដែលអាចប្រើប្រាស់បាន ១២ ម៉ោង ហើយការបញ្ចូលថាមពលថ្មត្រឹមតែ ៣៨ នាទីគឺបានដល់ទៅ ៥០% ថែមទៀត។

សម្រាប់គ្រប់ម៉ូឌែលកុំព្យូទ័រទាំងអស់អាចរកទិញបានចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ នេះ។ សម្រាប់អ្នកដែលចាប់ផ្តើមទិញពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ខែឧសភា ឆ្នាំ ២០២០ នេះនឹងទទួលបាននូវការចុះតម្លៃផងដែរ។

RedmiBook 13:

•Ryzen 5 + 8GB RAM + 512GB SSD មានតម្លៃ3,799 Yuan (ប្រហែលជា $532, និង 3,599 Yuan ឬ $504 នៅអំឡុងថ្ងៃលក់ដំបូងនេះ)

•Ryzen 5 + 16GB RAM + 512GB SSD មានតម្លៃ3,999 Yuan (ប្រហែលជា $560, និង 3,799 Yuan ឬ $532 នៅអំឡុងថ្ងៃលក់ដំបូងនេះ)

•Ryzen 7 + 16GB RAM + 1TB SSD មានតម្លៃ4,999 Yuan (ប្រហែលជា $700, និង4,399 Yuan ឬ$616 នៅអំឡុងថ្ងៃលក់ដំបូងនេះ)

RedmiBook 14:

•Ryzen 5 + 8GB RAM + 512GB SSD មានតម្លៃ3,799 Yuan (3,499 Yuan ឬ $490 នៅអំឡុងថ្ងៃលក់ដំបូងនេះ)

•Ryzen 5 + 16GB RAM + 512GB SSD មានតម្លៃ3,999 Yuan (3,699 Yuan ឬ $518 នៅអំឡុងថ្ងៃលក់ដំបូងនេះ)

•Ryzen 7 + 16GB RAM + 512GB SSD មានតម្លៃ4,499 Yuan (ប្រហែលជា $630, និង4,299 Yuan ឬ$602 នៅអំឡុងថ្ងៃលក់ដំបូងនេះ)

RedmiBook 16:

•Ryzen 5 + 8GB RAM + 512GB SSD មានតម្លៃ3,799 Yuan (3,599 Yuan នៅអំឡុងថ្ងៃលក់ដំបូងនេះ)

•Ryzen 5 + 16GB RAM + 512GB SSD មានតម្លៃ3,999 Yuan (3,799 Yuan នៅអំឡុងថ្ងៃលក់ដំបូងនេះ)

•Ryzen 7 + 16GB RAM + 512GB SSD មានតម្លៃ4,499 Yuan (4,299 Yuan នៅអំឡុងថ្ងៃលក់ដំបូងនេះ)

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន