no-alternative title

ព្រឹត្តិការណ៍ Galaxy Note 20 Unpacked ៖ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវយុទ្ធសាស្រ្តការបង្ហាញស្មាតហ្វូន Flagship ក្នុងរយៈពេល 3 ខែ

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវព្រឹត្តិការណ៍ Galaxy Unpacked ទី 2 របស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ។ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន Galaxy Note 20 និងGalaxy Fold 2។ បន្ថែមពីនេះទៀតនោះ របាយការណ៍ជាច្រើនទៀត បានបញ្ជាក់ថាស្មាតហ្វូន Galaxy S20 Fan Edition នឹងបង្ហាញខ្លួនផងដែរ។ ស្មាតហ្វូន Galaxy S20 Fan Edition នឹងធ្វើការជំនួសវត្តមានរបស់ស្មាតហ្វូន Galaxy S Lite series។ 

ប្រភពខាងលើនេះ បានបញ្ជាក់ថា ក្រៅពីស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ យើងអាចនឹងឃើញនូវកាសស្តាប់ និងផលិតផលជាច្រើនទៀតផងដែរ។ យើងនិយាយអំពីកាសស្តាប់ Galaxy Buds X / Galaxy Buds Live និងនាឡិកា Galaxy Watch 3 ។ ពេលនេះនៅក្នុងរបាយការណ៍មួយ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងប្រើប្រាស់នូវយុទ្ធសាស្រ្តស្មាតហ្វូន Flagship រយៈពេល 3 ខែ។ នៅក្នុងរបាយការណ៍មួយចេញពី  SamMobile នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន 3 ម៉ូឌែល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នោះគឺស្មាតហ្វូន  Galaxy Note 20 series, Galaxy Fold 2 និង  Galaxy S20 Fan Edition ដែលស្មាតហ្វូននីមួយៗនឹងប្រកាសបង្ហាញខ្លួនមួយខែម្តងៗ។ របាយការណ៍នេះអះអាងចេញពីលោក Lee Jae-Yong ដែលជាអនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung។ នេះមានន័យថា ស្មាតហ្វូន  Galaxy Note 20 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែសីហានេះ។ នៅក្នុងខែកញ្ញា យើងនឹងឃើញនូវស្មាតហ្វូន Galaxy Fold 2 ខណៈពេលដែលស្មាតហ្វូន S20 Fan Edition អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។ យើងកំពុងតែនិយាយអំពីស្មាតហ្វូនម៉ូឌែលថ្មីដែលនឹងបង្ហាញខ្លួននៅលើទីផ្សារ។ ការទម្លាយផ្លូវការរបស់ស្មាតហ្វូននេះនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ Unpacked ខាងមុខនេះ។

ក្រៅពីស្មាតហ្វូន Galaxy Fold 2 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ធ្វើការនៅលើស្មាតហ្វូន Galaxy Z Flip 5G ផងដែរ។ ស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅក្នុងបញ្ជីជាច្រើន ដែលមានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន